រកឃើញម្ចាស់ជយលាភីកម្មវិធីល្ខោនខ្មែរ វគ្គផ្ដាច់ព្រ័ត្រ នារដូវកាលទី១នេះហើយ

ឆ្លងកាត់ការប្រកួតប្រជែងដ៏វែងឆ្ងាយ ចាប់តាំងពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ បានបិទបញ្ចប់ទៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលបានប្រព្រឹត្តទៅនៅស្ថានីយ៍ទូរទស្សន៍ BTV ស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ក្រោយពីការយកចិត្តទុកដាក់ផ្ដល់ពិន្ទុដ៏សុក្រឹតពីសំណាក់គណៈកម្មការមេប្រយោគ លទ្ធផលក៏បានរកឃើញជយលាភីទាំង៣ក្រុម នោះគឺ

១. ជយលាភីលេខ១ ជាមួយទឹកប្រាក់ ១២ លានរៀល បានទៅលើក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ

២. ជយលាភីលេខ២ ជាមួយទឹកប្រាក់ ៨ លានរៀល បានទៅលើក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប

៣. ជយលាភីលេខ៣ ជាមួយទឹកប្រាក់ ៤រៀល បានទៅលើក្រុមខ្ញុំស្រឡាញ់វប្បធម៌នៃស.ស.យ.ក. ខេត្តកំពង់ស្ពឺ

ទន្ទឹមនឹងនេះ ក៏មានផ្ទាំងសិល្បៈទស្សនីយភាពនានាដើម្បីជាការចូលរួមអបអរសាទរជាមួយកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ និងដើម្បីញ៉ាំងឲ្យកម្មវិធី​ ក្នុងវគ្គផ្ដាច់ព្រ័ត្រឲ្យកាន់តែអធិកអធម និងឱឡារិក រួមមាន របាំកូរសមុទ្រទឹកដោះ ដែលសម្ដែងដោយនាដក នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងការសម្ដែងពិសេស ល្ខោនខោល និងល្ខោនស្បែកធំ នៃសមាគមសិល្បៈសុវណ្ណភូមិ រឿងរាមកេរ្តិ៍ ត្រង់ឈុតប្រើសមាស។

សូមបញ្ជាក់ផងដែរថា កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ បានបែងចែកជា ៩ដំណាក់កាល ដូចតទៅ៖ (១) ដំណាក់កាលផ្សព្វផ្សាយកម្មវិធីល្ខោនខ្មែរ និងកិច្ចសម្ភាសន៍ពិសេសណៈកម្មការទាំង៤ (២) ការដាក់ពាក្យចូលរួមប្រកួត និងបិទទទួលពាក្យ និងវីដេអូប្រកួត (៣) វគ្គជម្រើសដោយគណៈកម្មការ (៤) វគ្គ តម្រង់ទិស (៥) ល្ខោនខ្មែរ វគ្គទី១ និង ជំនួបជាមួយគណៈកម្មការ (ការចាប់គ្រូបង្វឹក) (៦) ល្ខោនខ្មែរ វគ្គទី២ ការប្រកួតកូនក្រុមរបស់គណៈកម្មការទាំង៤រូប (៧) ការប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ (៨) វគ្គ វេទិការបស់ខ្ញុំ ការបោះឆ្នោតរបស់ទស្សនិកជនតាមរយៈវីដេអូរបស់ក្រុមប្រកួតលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលពិន្ទុពីទស្សនិកជនទទួលបាន ៤០% និង ៦០% ទៀតពីគណៈកម្មការ (៩) គឺវគ្គផ្តាច់ព្រ័ត្រ។

ចាប់តាំងពីវគ្គដំបូងបង្អស់ រហូតដល់ពេលនេះ រាល់ការវិនិច្ឆ័យក្រុមបេក្ខភាពប្រឡងនីមួយៗ ត្រូវបានវាយតម្លៃយ៉ាងសុក្រឹត ដោយគណៈកម្មការមេប្រយោគទាំង ៤ រូប ដែលលោកពោរពេញដោយបទពិសោធន៍ និងជំនាញឯកទេសយូរឆ្នាំក្នុងវិស្ស័យសិល្បៈបុរាណខ្មែរ រួមមាន ឯកឧត្តម សាស្ដ្រាចារ្យ ព្រឿង ឈៀងលោកស្រី ព្រឹទ្ធាចារ្យ ប៉ែន សុខហួនលោកជំទាវ សាស្ដ្រាចារ្យ សុទ្ធ សុម៉ាលី និងលោកស្រីសាស្ត្រាចារ្យ សំ សត្យា។

កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ នេះផងដែរ រៀបចំឡើងក្នុងគោលបំណង៖ ចូលរួមលើកស្ទួយ ថែរក្សា ការពារសិល្បៈ ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដែលជាអត្តសញ្ញណជាតិ លើកកម្ពស់ និងផ្សព្វផ្សាយអំពីល្ខោនបុរាណចម្រុះរបស់ខ្មែរទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ និងបរទេសបានស្គាល់ឱ្យកាន់តែច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ