ប្រែក្លាយពីតំបន់ស្ងាត់ជ្រងំដែលគ្មានសំឡេងឡានម៉ូតូជិះកាត់ មកជាតំបន់ទេសចរណ៍ធម្មជាតិដែលមានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្ត ទាំងនេះគឺជាសមិទ្ធផលដែលបានមកពីការខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការវត្ត ភ្នំរាប ស្ថិតនៅជាប់ទល់ដែនប្រទេសវៀតណាម។
តាមរយៈវីដេអូខ្លីដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកព្រះសង្ឃមួយអង្គ ព្រះនាម សុត ដាវី ដែលជាព្រះចៅអធិការវត្ត ភ្នំរាប ស្ថិតក្នុងខេត្តកំពត បានមានសង្ឃដីការរៀបរាប់ពីតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែងដែលមិនសូវជាមានអ្នកស្គាល់ និងបានទៅដល់នោះគឺ ភ្នំទឹក ។ ភ្នំទឹក ជាតំបន់ទេសចរណ៍ធម្មជាតិបែបផ្សងព្រេង ប្រសិនបើអ្នកបានទៅដល់ទីកន្លែងមួយនេះដោយផ្ទាល់ អ្នកនឹងបានឃើញ ភ្នំ ដែលមានទឹកបឹងព័ទ្ធជុំវិញយ៉ាងល្វឹងល្វើយ។






អ្នកដឹងទេ? ល្អាងភ្នំ ដែលលាក់ខ្លួនយ៉ាងល្អមួយនេះ ជាជម្រកសត្វប្រជៀវរាប់ពាន់ក្បាល។ នៅខាងក្នុងល្អាងភ្នំ អ្នកអាចគយគន់ផ្ទាំងថ្មធំៗ និងផ្តិតយកទិដ្ឋភាពដ៏កម្រដែលមាននៅក្នុងល្អាងភ្នំមួយនេះ។ ប្រទេសកម្ពុជា មានល្អាងភ្នំច្រើន ប៉ុន្តែល្អាងភ្នំដែលមានទឹក ហើយជិះទូកចូលទស្សនាបែបនេះប្រហែលមានមិនច្រើនទេនៅស្រុកខ្មែរ។ តំបន់ធម្មជាតិដ៏ស្រស់បំព្រងមួយកន្លែងនេះមានទីតាំងស្ថិតនៅលើទឹកដីភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត មានចម្ងាយប្រហែល ៤៦ គីឡូម៉ែត្រពីទីរួមខេត្ត។
ព្រះចៅអធិការវត្ត ភ្នំរាប ព្រះអង្គបានមានសង្ឃដីការថា «គុណម្ចាស់បានស្នើរសុំទៅកាន់ថ្នាក់ដឹកនាំសុំដាក់ជណ្តើរ ដើម្បីឱ្យភ្ញៀវទេសចរអាចឡើងដល់កំពូលភ្នំ និងផ្តិតយកទិដ្ឋភាពរូងភ្នំពីខាងលើ ក៏ដូចជា សមុទ្រកម្ពុជា ភ្នំ និងផ្នែកខ្លះនៃប្រទេសវៀតណាម»។ ដោយព្រះគុណម្ចាស់មិនបានទាមទារបច្ច័យក្នុងការជួយជ្រោមជ្រែងសាងសង់នោះទេ៕


























Account
Security
Favourite Content