កម្ពុជាបានជាប់ជាប្រទេសមានគោលដៅវប្បធម៌ឈានមុខគេនៅតំបន់អាស៊ីឆ្នាំ ២០២៣ តាមរយៈការបោះឆ្នោត ដែលធ្វើឡើងនៅលើគេហទំព័រ World Travel Awards។ ពិតជាមិនធម្មតា ខណៈកម្ពុជាក៏បានគ្រងដំណែងមួយនេះដែរកាលឆ្នាំ ២០២២។

នេះជាមោទកភាពមួយរបស់កម្ពុជា ក្រោយទទួលបានពានរង្វាន់ ២ ឆ្នាំជាប់គ្នា ជាប្រទេសដែលមានគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីឆ្នាំ ២០២២-២០២៣។ ការទទួលបានតំណែងលេខ១ នេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធនានា ក៏ដូចជាប្រជាជនខ្មែរទាំងអស់ដែលបានចូលរួម និងផ្សព្វផ្សាយវប្បធម៌ដ៏ផូរផង់មួយនេះទៅកាន់ពិភពលោកឱ្យបានស្គាល់កាន់តែទូលំទូលាយ។

គួរបញ្ជាក់ដែរថាប្រទេសដែលទទួលបានដំណែងទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះមានដូចជា៖
១. កម្ពុជា ឆ្នាំ ២០២២-២០២៣
២. ថៃ ឆ្នាំ ២០២១
៣.វៀតណាម ឆ្នាំ ២០១៩-២០២០
ក្រសួងទេសចរណ៍បានបញ្ជាក់ថា សមិទ្ធផលដ៏អស្ចារ្យមួយនេះបង្ហាញពីភាពទាក់ទាញរបស់កម្ពុជាដែលជាប្រទេសមានគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ី៕


























Account
Security
Favourite Content