រំលងម៉េចបាន! អូន ៥ ម៉ឺន បង ៥ ម៉ឺនទៅលេង «បុណ្យភ្នំ» ទាំងអស់គ្នាឱ្យប្លែកអារម្មណ៍ម្ដង

បន្ទាប់ពីពិធីបុណ្យផ្សេងៗហើយ ថ្មីៗនេះនៅក្នុងប្រទេសកម្ពុជាក៏លេចមានវត្តមានពិធីបុណ្យមួយទៀតដែលមានឈ្មោះថា «បុណ្យភ្នំ» ឬ មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡាដែលគ្មានថង់ប្លាស្ទិក “បុណ្យភ្នំ” ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងដោយក្រុមការងារយុវជនស្ម័គ្រចិត្ត “ទ​​ Festival” និងរដ្ឋបាលខេត្តកំពង់ស្ពឺក្រោមប្រធានបទ “រួមគ្នាលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិរបស់កម្ពុជា”។

នេះគឺការរៀបចំធ្វើពិធី «បុណ្យភ្នំ» លើកដំបូងបំផុតនៅកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ និងអាទិត្យ ទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅឧទ្យានជាតិគីរីរម្យ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ រយៈពេល២យប់២ថ្ងៃពេញ នៅត្រង់ចំណុចចាប់ពីរង្វង់មូលនាគព័ន្ធ មកដល់អតីតព្រះរាជដំណាក់ និងអតីតព្រលានយន្តហោះ ខេត្តកំពង់ស្ពឺ។

សម្រាប់គោលបំណងក្នុងការរៀបចំពិធីបុណ្យភ្នំនេះឡើងគឺដើម្បីផ្សព្វផ្សាយទៅកាន់យុវជនជំនាន់ក្រោយអំពីពិធីប្រពៃណីខ្មែររួមមានការបញ្ចូលការគោរពព្រះម៉ែធរណី ការសម្ដែងសិល្បៈ តន្ត្រីប្រពៃណី វប្បធម៌ដែលបន្សល់ទុកដោយបុព្វបុរសខ្មែររបស់យើង។ មិនត្រឹមប៉ុណ្ណេះ ការរៀបចំមហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡា “បុណ្យភ្នំ” ក៏ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកតម្កើងអំពីកេរ្តិ៍ដំណែលរបស់ខ្មែរ ព្រមទាំងទាក់ទាញទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកមកទស្សនាឧទ្យានជាតិគិរីរម្យដែលជាចំណែកចូលរួមអភិរក្សឧទ្យានជាតិកម្ពុជាយើងផងដែរ។

បន្ទាប់មកក៏មានការរៀបចំកម្មវិធីប្រកួតកីឡាជាច្រើនរួមមានកីឡាបាល់ទះ កីឡាប៉េតង់ ការរត់ពាក់កណ្តាលម៉ារ៉ាតុង ល្បែងប្រជាប្រិយខ្មែរក្នុងគោលដៅជំរុញឥទ្ធិពលជាវិជ្ជមានដល់យុវជនក្នុងការអភិវឌ្ឍរាងកាយ ផ្លូវចិត្ត និងចូលរួមក្នុងសកម្មភាពសង្គម។ សម្រាប់កីឡាបាល់ទះ និងកីឡាប៉េតង់ បែងចែកជាពីរប្រភេទ គឺថ្នាក់វិទ្យាល័យ និងមហាជន។ ចំពោះសម្រាប់កីឡាករ និងកីឡាការនីដែលទទួលបានជ័យលាភីក្នុងវិទ្យាល័យ និងត្រូវបន្តការប្រកួតធំ ក្នុង មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡា “បុណ្យភ្នំ” នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅឧទ្យានជាតិគីរីរម្យ។

ជាមួយគ្នានេះផងដែរ សម្រាប់កីឡាមហាជន មានដូចជា រត់ម៉ារ៉ាតុង ប្រកួតប៉េតង់ ប្រកួតបាល់ទះ និងជិះម៉ូតូធំផ្សងព្រេង អ្នកចូលរួមទាំងអស់អាចចុះឈ្មោះជាមុននៅតំណភ្ជាប់ ឬ Link ខាងក្រោមនេះ។

បន្ថែមពីនេះដើម្បីជំរុញការផ្សព្វផ្សាយអំពីបរិស្ថានធម្មជាតិនៃឧទ្យានជាតិ គីរីរម្យ ខេត្តកំពង់ស្ពឺ កម្មវិធីបុណ្យភ្នំក៏បានរៀបចំឱ្យមានការប្រកួតប្រជែងថតរូប និងភាពយន្តខ្នាតខ្លីដែលធ្វើឱ្យអ្នកចូលរួមស្រលាញ់ការថតរូបអាចផ្ដិតយករូបភាពសម្រស់ធម្មជាតិនៃឧទ្យានជាតិគីរីរម្យ និងខេត្តកំពង់ស្ពឺ ដើម្បីបន្តផ្សព្វផ្សាយអំពីបរិស្ថានធម្មជាតិដ៏អស្ចារ្យរបស់កម្ពុជា។

ជាពិសេសអ្នកចូលរួមក៏អាចរីករាយជាមួយនឹងជំរំអាហារបុណ្យភ្នំដែលមានទាំងអាហារ ភេសជ្ជៈ បង្អែម និងនំនែកដ៏ឈ្ងុយឆ្ងាញ់របស់ខ្មែរអមដោយការប្រគំតន្រ្តីយ៉ាងស្រទន់បែបធម្មជាតិរួមជាមួយនឹងការតុបតែងលម្អដ៏សាកសមនឹងបរិយាកាសនៅតំបន់ភ្នំដែលផ្ដល់ជូននូវអារម្មណ៍រីករាយស្រស់ថ្លា សន្ដិសុខសុវត្ថិភាព និងរឹតតែស្រលាញ់នូវបរិស្ថានធម្មជាតិ ហើយរួមគ្នាថែរក្សាបរិស្ថានធម្មជាតិ និងម្ហូបអាហារខ្មែរថែមមួយកម្រិតទៀត។

ដូច្នេះកុំភ្លេចមកលេងកម្សាន្ត និងបោះតង់នៅ បុណ្យភ្នំ ទាំងអស់គ្នា “រួមគ្នាលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថាន      ធម្មជាតិរបស់កម្ពុជា” នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ (រយៈពេល២យប់២ថ្ងៃពេញ) នៅឧទ្យានជាតិ គីរីរម្យ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់អតីតព្រះរាជដំណាក់ ជាមួយព្រឹត្តិការណ៍កម្សាន្តសប្បាយ ប្រកួតកីឡា ម្ហូបអាហារ តន្ត្រី បោះតង់ និងការតុបតែងជាច្រើនរាប់មិនអស់តាមដងផ្លូវដ៏ស្រស់ស្អាត។ បុណ្យភ្នំ ទទួលបានការឧបត្ថម្ភធំដោយ Ganzberg, Boostrong, IDOL Drink, Freshy Juice។

កក់សំបុត្រឥលូវនេះ៖

  • សម្រាប់ព័ត៌មានជួលស្តង់ក្នុងព្រឹត្តិការណ៍ សូមទាក់ទងមក៖ 096 98 88 919 ឬ 069 547 890 ឬ 010 545 074
  • សម្រាប់ព័ត៌មានវត្ថុអនុស្សាវរីយ៍ បុណ្យភ្នំ សូមទាក់ទងមក៖ 093 778 021
  • ឥឡូវនេះមកសាកបទពិសោធន៍ថ្មី ទៅគីរីរម្យ រត់ម៉ារ៉ាតុង ប្រកួតប៉េតង់ ប្រកួតបាល់ទះ និងជិះម៉ូតូធំផ្សងព្រេងម្ដងមើល

App: https://onelink.to/bookmeplus​​

Website: https://www.bookme.plus/t/events/bon-phnom-2025

ដើម្បីទទួលព័ត៌មានអំពីកម្មវិធី សូមតាមដានបណ្ដាញសង្គមទាំងអស់របស់ បុណ្យភ្នំ ៖

TikTok: bonphnom

Instagram: bonphnom

Facebook: bonphnomcambodia Telegram Channel: bonphnom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *