Lim Ji-yeon និយាយថា​ The Tale of Lady Ok ជាចំណុចប្រែប្រួលដ៏ធំមួយក្នុងអាជីពសម្ដែងរបស់នាង

ក្រោយពីភាគបញ្ចប់នៃរឿង The Tale of Lady Ok បានចាក់បញ្ចាំងកាលពីចុងសប្ដាហ៍នេះជាមួយនឹងសន្ទុះការគាំទ្រជាច្រើនពីទស្សនិកជន តួឯកស្រី Lim Ji-yeon បានរៀបរាប់ពី​បទពិសោធន៍ក្នុងការសម្ដែងជាតួអង្គដែលខ្លួនស្រឡាញ់ខ្លាំងបំផុត និងទទួលស្គាល់ថា នេះជាចំណុចប្រែប្រួលដ៏សំខាន់មួយក្នុងអាជីពរបស់នាង។

ដោយទទួលបានការចាប់អារម្មណ៍ និងប្រជាប្រិយភាពពីតួអង្គ Park Yeon-jin នៅក្នុងរឿងភាគ The Glory តារាសម្ដែងស្រីពីប្រទេសកូរ៉េខាងត្បូង Lim Ji-yeon បានទទួលឱកាសសម្ដែងជាតួអង្គឯកដំបូងបង្អស់នៅក្នុងរឿងភាគបែបបុរាណរបស់ស្ថានីយ៍ទូរទស្សន៍ JTBC ដែលមានចំណងជើងថា The Tale of Lady Ok ។​

សម្ដែងជាតួអង្គ Goo-deok ដែលជាក្មេងស្រីម្នាក់កើតឡើងក្នុងត្រកូលទាសករ មុននឹងក្លាយជាកូនចញ្ចឹមក្នុងគ្រួសារអភិជន រហូតតស៊ូរហូតបានតំណែងជាមេធាវីម្នាក់ក្នុងសម័យរាជវង្ស Joseon អំឡុងឆ្នាំ ១៣៩២ ដល់ ១៩១០ Lim Ji-yeon បានរៀបរាប់តាមរយៈកិច្ចសម្ភាសន៍ជាមួយនឹង The Korea Times ថា នាងបានចាប់អារម្មណ៍លើតួអង្គមួយនេះ ដោយសារតែវាមានភាពស្មុគស្មាញខ្លាំង​ និងការសម្ដែងប្រែប្រួលច្រើននៅពេលដែលតួផ្លាស់ប្ដូរឋានៈទៅតាមសាច់រឿង។

តារាស្រីវ័យ ៣៤ឆ្នាំរូបនេះ បាន​បញ្ជាក់​យ៉ាង​មាន​ទំនុក​ចិត្ត​ថា ការងារសម្ដែងក្នុងរឿង​ខាងលើជាចំណុចដ៏​សំខាន់មួយក្នុងអាជីពភាពយន្តរបស់ខ្លួន ហើយនេះជាលើកទីមួយហើយដែលនាងមានមនោសញ្ចេតនាស៊ីជម្រៅជាមួយតួអង្គ រហូតមិនអាចបំបែកខ្លួនចេញមកវិញបាន បើទោះបីជារឿងបានបញ្ចប់ទៅហើយក្ដី។​

តួស្រីរូបនេះបានចែករំលែកថា៖ “នេះជាលើកដំបូងហើយដែលខ្ញុំដឹងថា ខ្ញុំអាចស្រឡាញ់តួអង្គដែលខ្លួនឯងសម្ដែងបានដល់ថ្នាក់នេះ។ ហើយលើសពីនេះទៀត វាជាគម្រោងភាពយន្តមួយដែលខ្ញុំមានបន្ទុក និងសម្ពោធនៃទំនួលខុសត្រូវក្នុងនាមជាតួឯកពិតៗ។ វាបានធ្វើឱ្យខ្ញុំអភិវឌ្ឍន៍ខ្លួនបានច្រើនមែនទែន។ អ៊ីចឹងហើយ វាជាចំណុចដ៏សំខាន់មួយក្នុងការងារថតរឿងរបស់ខ្ញុំ”។

Lim Ji-yeon បានបង្ហើបពីការរារែកចិត្ត នៅពេលដែលមានអ្នកទាក់ទងហៅឱ្យសម្ដែងនៅក្នុងរឿងនេះដំបូងៗថា នាងមានការព្រួយបារម្ភខ្លាចសាច់រឿងបែបសម័យបុរាណបែបនេះអាចនឹងមិនស័ក្តិសមនឹងខ្លួន ព្រោះតារាស្រីរូបនេះយល់ថា ការសម្ដែងក្នុងរឿងបុរាណទាមទា​រ​​ឱ្យមានជំនាញសម្ដែងច្រើន។ បន្ថែមពីនេះទៀត នាងក៏មិនមានទំនុកចិត្តថា ខ្លួនអាចនឹងមើលទៅស្រស់ស្អាតក្នុងឈុតសម្លៀកបំពាក់បុរាណបែបប្រពៃណីកូរ៉េ Hanbok នោះទេ។

សិល្បកររូបនេះ បានចែករំលែកពីមូលហេតុនៃការទទួលយកការងារមួយថា៖ “ខ្ញុំដឹងខ្លួនថា ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តចំណោទលំបាកៗនៅក្នុងការងារសម្ដែង អ៊ីចឹងហើយ​ ហេតុអ្វីខ្ញុំនៅរារែក ហើយភ័យខ្លាចថា ខ្ញុំនឹងមិនអាចធ្វើបាន? ខ្ញុំចង់ក្លាហាន ហើយទទួលយកចំណោទដ៏លំបាកមួយនេះ និងបង្ហាញអ្នកទាំងអស់គ្នាថា ខ្ញុំក៏ស័ក្តិសមជាតួសម្ដែងក្នុងរឿងបុរាណដែរ”។

Lim Ji-yeon បានរៀបរាប់បន្ថែមថា ខ្លួនមិនមែនជាអ្នកសម្ដែងដែលមានទេពកោសល្យពីធម្មជាតិទេ តែនាងមានជំនឿចិត្តថា បើមានការតាំងចិត្តអ្វីៗនឹងអាចធ្វើទៅបាន។ ក្រោយពីភាពយន្តភាគរឿង The Tale of Lady Ok បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងចំណាត់ថ្នាក់លេខ​ ២ ជាភាពយន្ដភាគដែលទទួលបានការចាប់អារម្មណ៍ទទួលបានការចាប់អារម្មណ៍បំផុតនៅចុងសប្ដាហ៍កន្លងទៅ តួឯកស្រីរូបនេះនឹងលេចមុខនៅក្នុងភាគយន្តភាគថ្មីរឿង The Unfriendly Love (ចំណងជើងក្រៅផ្លូវការ) ក្នុងពេលឆាប់ៗនេះ។

មុននឹងបញ្ចប់ ម្ចាស់ពានរង្វាន់ Popular Star Awards ពីវេទិកា​ Blue Dragon Series Awards រូបនេះបានបង្ហាញការតាំងចិត្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមថា៖ “ខ្ញុំរីករាយជាមួយនឹងរូបភាពថ្មីៗដែលខ្ញុំបានបង្កើត ហើយខ្ញុំនៅតែចង់ដាក់ចំណោទឱ្យខ្លួនឯង និងរីកចម្រើនក្នុងនាមជាតួសម្ដែងម្នាក់។ ខ្ញុំចង់ធ្វើខ្លួនឯងឱ្យដូចជាក្រដាសស និងត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកការងារ និងសិក្សាពីតួអង្គផ្សេងៗទៀតតាមដែលអាចធ្វើទៅបាន”៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

Leave a Reply

Your email address will not be published.Required fields are marked *