ចង់ relax ចុង​សប្ដាហ៍​កុំ​ភ្លេច​ជាមួយ​កាហ្វេ​ក្បែរ​ក្រុង​មួយ​កន្លែង​នេះ

ថ្ងៃ​ចុង​សប្ដាហ៍​មិន​ដឹង​ថា​គួរ​ទៅ​ទីណា​មែន​ទេ​?​ សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​កា​ហ្វេ​បើ​បាន​ទៅ​ដល់​ហាង​កាហ្វេ​មួយ​នេះ ប្រាកដ​ជា​ពេញ​ចិត្ត​មិន​ខាន។​ ហាង​កាហ្វេ​មួយ​នេះ​ស្ថិត​នៅ​មិន​សូវ​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ​ប៉ុន្មាន​នោះ​ទេ ប្រិយមិត្ត​ទាំងអស់​ក៏​អាច​ធ្វើ​ដំណើរ​តាម​រយៈ​ម៉ូតូ ឬ​ឡាន​បាន​សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

នៅ​​ពេល​ដែល​បាន​ទៅ​ដល់​កន្លែង​មួយ​នេះ ទោះបី​ជា​អ្នក​ទាំងអស់​គ្នា​មិន​ចូលចិត្ត​ផឹក​កាហ្វេ ​យ៉ាង​ហោច​ណាស់​ក៏​អាច​ចូលចិត្ត​ភេសជ្ជៈ​ផ្សេង​ៗ​ទៀត និង​បរិយាកាស​ដ៏​ស្រស់​ស្អាត​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា relax មិន​ខាន។

​ហាង​កាហ្វេ​មួយ​នេះ​មាន​ឈ្មោះ​ថា «ស្រយាល – Sroyal Café & Pub»។ វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក ល្វាឯម ខេត្ត​កណ្ដាល។ បរិយាកាស​នៅ​ទីនោះ​មាន​សភាព​ស្រស់ស្រាយ​ខ្លាំង ​ជា​ពិសេស​ជាមួយ​និង​ដើមឈើ​ជា​ច្រើន​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​លំអ​ហាង​កាហ្វេ​ឲ្យ​មាន​ពណ៌​បៃតង​ស្អាត។

ស្រយោល Cafe មាន​ទីធ្លា​ធំ​ទូលាយ​ និង​មាន​ការ​រចនា​ប្លង់​ហាង​ទាំង​មូល​ឲ្យ​មើល​ទៅ​ស្រឡះ​ភ្នែក​គួរ​ជា​ទី​លំហែ។ សម្រាប់​អ្នក​ចូលចិត្ត​ថត​ច្បាស់​ជា​ពេញ​ចិត្ត​ខ្លាំង​ជា​មិន​ខាន​ព្រោះ​នៅ​ទីនោះ​ពោរពេញ​ទៅ​ទេសភាព​ស្រស់​បំព្រង និង​មាន​ប្លង់​ថតរូប​ស្អាតៗ​ជាច្រើន។

ក្រៅ​តែ​ពី​ការ​សម្រាក​លំហែ លោក​អ្នក​ក៏​អាច​ជជែក​ការងារ ជួបជុំ​មិត្តភ័ក្ដិ ​ឬ​ចាត់​ទុក​ថា​វា​ជា​ដំណើរ​កម្សាន្ត​ក្បែរ​ផ្ទះ​ក្នុង​ថ្ងៃ​ចុង​សប្ដាហ៍​ក៏​បាន។ កុំ​ភ្លេច​ណា​បើ​សិន​ជា​លោកអ្នក​មាន​អារម្មណ៍​ថា​ស្ត្រេស ​ឬ​នឿយ​ហត់ សូម​កុំ​ទុក​ខ្លួនឯង​ចោល ដោយ​អ្នក​គ្រាន់​តែ​ធ្វើ​អ្វី​ដែល​អ្នក​ចូលចិត្ត​ប៉ុណ្ណឹង​ក៏​អាច​ចាត់​ទុកថា​អ្នក​កំពុង​ផ្ដល់​អំណោយ​ដល់​ខ្លួនឯង​ដែរ៕

ទំនាក់ទំនង៖ 010 908 988

ទីតាំង៖ ភូមិ​ក្តីកណ្តាល ឃុំ​សារិកាកែវ ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល

ផែនទី៖ https://goo.gl/maps/NFpjjNMzp65ZbGhV6



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ