ទៅលេងពេលនេះត្រូវម៉ាច់! ប្រាសាទបេងមាលា ទីឋានដ៏ស្រស់ត្រកាល កណ្ដាលព្រៃព្រឹក្សាបៃតងខ្ចី

ជា​ប្រាសាទ​សំណង់​ថ្ម​បែកបាក់​ធ្លាក់​គរ​លើ​គ្នា​​លាយឡំ​ជា​មួយ​រុក្ខជាតិ​បៃតង​ស្រោម​ជុំ​វិញ​ អម​ជា​មួយ​ស្មាន​ឈើ​ដើរ​ឆ្លង​ បង្កើត​បាន​ជា​ទស្សនីយភាព​ដ៏​ល្អ​ឯក​គយ​គន់​មិន​ជិនណាយ។ ប្រាសាទ​បេង​មាលា​សាង​ឡើង​ថ្ម​ភក់ និង​ថ្មបាយក្រៀម​ នៅសតវត្សរ៍ទី១២ តាម​រចនាប័ទ្ម​អង្គរវត្ត សង់​លើ​ផ្ទៃ​ដី​រាប​ស្មើ​ទំហំ​១៤ហិកតា (១៨១ម៉ែត្រx១៥២ម៉ែត្រ) មាន​កំពែង​៣​ជាន់ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះអាទិទេព​ក្នុង​ព្រហ្មញ្ញសាសនា និកាយ​វិស្ណុ​និយម។

បើ​ទោះ មាន​ចម្ងាយ​ពី​ក្រុង​សៀមរាប តែ​ផ្លូវ​ធ្វើ​ដំណើរ​មាន​សភាព​ងាយស្រួល​​ធ្វើ​អោយ​​ទេសចរ​កាន់​តែ​ច្រើន​មិន​អាច​ភ្លេច​ប្រាសាទ​បេង​មាលា​បាន​នោះ​ទេ។ សម្រាប់​អ្នក​ទៅ​​សៀមរាប​ញឹកញាប់ ឬ​មាន​គម្រោង​ទៅ​សៀមរាប​មិន​គួរ​រំលង​ទស្សនីយភាព​ដ៏​អស្ចារ្យ​នេះ​ទេ ពិសេស​បើ​បាន​ទៅ​ចំ​ពេល​ភ្លៀង​ធ្លាក់​ទៀត​នោះ វា​នឹង​ក្លាយ​ជា​បទពិសោធន៍​ដែល​អ្នក​មិន​អាច​ភ្លេច​បាន។

​ងាក​មក​ចាប់​អារម្មណ៍​ ទាក់ទង​ទៅ​នឹង​រឿង​ឈ្មោះ​ប្រាសាទ​មួយ​នេះ នៅ​តែ​​មាន​មតិ​ខ្លះ​យល់​ថា​ឈ្មោះ បឹងមាលា និង​ខ្លះ​ទៀត​ក៏​បាន​ប្រកាន់​យក បេង​មាលា។ ជុំ​វិញ​រឿង​ឈ្មោះ​ដ៏​ច្របូកច្របល់​ គេ​មិន​មាន​ភស្តុតាង​ដាច់​ណាត់​កំណត់​ថា​ឈ្មោះ​ប្រាសាទ​នេះ​ថា​អ្វី​ឱ្យ​ប្រាកដ​នៅ​ឡើយ ត្បិត​ឈ្មោះ​ដែល​ហៅ​មក​នេះ មិនមែន​ជា​ឈ្មោះ​ដើម​របស់​ប្រាសាទ​នេះ​ទេ គឺ​គ្រាន់​តែ​ជា​ឈ្មោះ​ដែល​អ្នក​ស្រុក​ហៅ​តាម​មាត់​បន្ត​គ្នា​នា​សម័យ​ក្រោយៗ​មក ដោយ​គ្មាន​សំណេរ​កត់ត្រា​ជា​ភាសា​ជាតិ​ថា​ដូចម្ដេច។

ប៉ុន្តែ​បើ​តាម លោក អ៊ឹម សុខរិទ្ធី អ្នក​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហាញ​ថា ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មាន​ភស្តុ​តាង​ឈ្មោះ​ជា​ភាសាជាតិ ដែល​យ៉ាង​ហោច​ណាស់​មាន​គេ​ដឹង​ឮ​តាំង​តែ​ពី​ដើម​សតវត្សទី២០មកម្ល៉េះ ដែល​យើង​គួរ​តែ​ប្រកាន់​យក​តាម​ត​ទៅ គឺ​ឈ្មោះ​ប្រាសាទ​បេង​មាលា។

គួរ​បញ្ជាក់​ផង​ដែរ ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយលើ ខេត្ត​សៀមរាប នា​ទិសអាគ្នេយ៍​នៃ​ភ្នំ​គូលេន មាន​ចម្ងាយ ៧៧គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ