មុនធ្វើដំណើរកម្សាន្តឡើងភ្នំ អ្នកមិនធ្លាប់ឡើងគួរត្រៀមប៉ុន្មានចំណុចខាងក្រោមនេះ

សម្រាប់អ្នកដែលមិនធ្លាប់ធ្វើដំណើរកម្សាន្តបែបផ្សងព្រេងឡើងភ្នំទាល់តែសោះ ប៉ុន្តែចង់សាកល្បងដំណើរកម្សាន្តប្រភេទនេះ គួរតែត្រៀមខ្លួនឲ្យបានច្រើនមុនពេលឡើងភ្នំ ឬស្វែងយល់អំពីដំណើរកម្សាន្តប្រភេទនេះឲ្យបានច្រើនចៀសវាងកើតមានរឿងមិនល្អ ឬរបួសស្នាមផ្សេងៗនៅក្នុងថ្ងៃឡើងភ្នំ។ ប៉ុន្មានចំណុចខាងក្រោមនេះ គឺជាពត៌មានលម្អិតទាក់ទងនិងការត្រៀមខ្លួនឲ្យបានល្អមុនពេលឡើងភ្នំ៖

  • គួរចាប់ផ្ដើមពីការដើរលេងជាក្រុម

ជាទូទៅការឡើងភ្នំជាក្រុម គឺជាជម្រើសមួយដ៏ល្អសម្រាប់អ្នកដែលចាប់ផ្ដើមឡើងភ្នំដំបូង។ បើសិនជាអ្នក ឬក្រុមរបស់អ្នកសុទ្ធសឹងតែជាមនុស្សដែលមិនធ្លាប់មានបទពិសោធន៍ឡើងភ្នំ ក៏អ្នកមិនគួរឡើងដែរ។​ ជម្រើសដ៏ល្អ គឺអ្នកគួរតែជ្រើសរើសនរណាម្នាក់ដែលមានបទពិសោធន៍ច្បាស់លាស់នៅក្នុងការឡើងភ្នំដូចជា មគ្គទេសក៏ឡើងភ្នំជាដើម។ ការធ្វើបែបនេះ គឺដើម្បីបង្ការការវង្វេងផ្លូវ និងការធ្វេសប្រហែសផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ មួយវិញទៀតដំណើរកម្សាន្តឡើងភ្នំជាក្រុមអាចជួយគ្នាទៅវិញទៅមកបាន នៅពេលដែលមាននរណាម្នាក់មានរបួស។

  • ស្វែងយល់ពីកន្លែងដែលអ្នកចង់ទៅ

ជាទូទៅបើសិនជាអ្នកពិតជាចង់ធ្វើដំណើរកម្សាន្តឡើងភ្នំពិតមែន អ្នកគួរតែស្វែងយល់ពីភ្នំ ឬកន្លែងដែលអ្នកចង់ឡើងឲ្យច្បាស់ថាតើជាទូទៅត្រូវចំណាយពេលប៉ុន្មាននៅក្នុងការឡើងទៅដល់កន្លែងស្នាក់នៅ? តើនៅតាមផ្លូវមានលក្ខណៈបែបណា? តើអ្នកដែលធ្លាប់ឡើងមុនៗ ពួកគេជួបបញ្ហាអ្វីខ្លះក្នុងពេលឡើងភ្នំ? ការធ្វើបែបនេះអ្នកនឹងបានដឹងថា តើអ្នកគួរតែជ្រើសរើសទៅកន្លែង ឬជ្រើសរើសជម្រើសមួយទៀតដែលងាយស្រួលសម្រាប់អ្នកផ្ទាល់។ ដើម្បីស្វែងយល់ពីរឿងទាំងអស់នេះ អ្នកអាចស្វែងរកវាបានយ៉ាងស្រួលនៅតាម Google, Facebook, Instagram, និង Twitter ជាដើម។ ក្រៅពីនេះអ្នកក៏អាចធ្វើការសាកសួរទៅកាន់មគ្គុទេសក៏ឡើងភ្នំដើម្បីបានព័ត៌មានកាន់តែច្បាស់បន្ថែមពីកន្លែងដែលអ្នកចង់ទៅ។

  • ធ្វើលំហាត់បា្រណមុនពេលឡើងភ្នំ

ឧបសគ្គជាច្រើនអាចនឹងកើតមានឡើងនៅពេលដែលអ្នកឡើងភ្នំជាពិសេស គឺបញ្ហារបួសស្នាម គ្រេចជើង បាក់កម្លាំង និងបញ្ហាថ្លោះធ្លោយផ្សេងៗទៀត។ ជាការណែនាំ មុនពេលឡើងភ្នំអ្នកដំណើរគួរតែព្យាយាមហាត់ប្រាណ រត់ ឬធ្វើយ៉ាងណាដើម្បីឲ្យរាងកាយរបស់អ្នករឹងមាំអាចធន់នឹងអាកាសធាតុ និងអាចស្ពាយកាតាប ឬវ៉ាលីរបស់អ្នកឡើងភ្នំបានដល់ចំណុងគោលដៅ។ ប្រសិនបើអ្នកមិនទាន់ដឹងថាតើគួរហាត់ប្រាណបែបណា អ្នកគួរតែរកវានៅតាមគេហទំព័រផ្សេងៗ ឬYou Tube ដើម្បីរៀនធ្វើតាម និងឲ្យប្រាកដចិត្តថាអ្នកអាចឡើងភ្នំបានដោយសុវត្ថិភាព។

  • ត្រៀមសម្ភារៈឲ្យបានត្រឹមត្រូវ

អ្នកឡើងភ្នំមួយចំនួនអាចគិតថារឿងនេះ គឺជារឿងធម្មតាព្រោះពួកគាត់ធ្លាប់បានឡើងអស់ជាច្រើនដងហើយ ប៉ុន្តែសម្រាប់អ្នកដែលមិនធ្លាប់ទាល់តែសោះ រឿងនេះគឺជារឿងសំខាន់សម្រាប់អ្នក។ ជាទូទៅនៅពេលធ្វើដំណើរឡើងភ្នំសម្ភារៈទីមួយដែលអ្នកត្រូវគិតមុនគេគឺគួរតែស្បែកជើង ពីព្រោះថាដំណើរឡើងភ្នំដវែងឆ្ងាយរបស់អ្នកគឺត្រូវពឹងទៅលើស្បែកជើងរបស់អ្នក ដូច្នេះហើយប្រសិនបើអ្នកជ្រើសរើសស្បែកជើងសម្រាប់ឡើងភ្នំមិនបានត្រឹមត្រូវទេ ជើងរបស់អ្នកអាចឈឺខ្លាំង និងថែមទាំងមិនអាចបន្តដំណើរតទៅមុខទៀតបាន។ សម្ភារៈបន្ទាប់នោះគឺសម្លៀកបំពាក់។ អ្នកត្រូវត្រៀមសម្លៀកបំពាក់ឲ្យបានគ្រប់គ្រាន់ទៅតាមថ្ងៃនៃដំណើរកម្សាន្ត ហើយចៀសវាងយកខោអាវណាដែលមិនចាំបាច់ ឬធ្ងន់ៗច្រើនដែលធ្វើឲ្យអ្នកមិនអាចស្ពាយវាបាន។ នៅមានសម្ភារៈជាច្រើនដូចជា អាវភ្លៀង ភ្លើងពិល ស្បែកជើងមួយផ្សេងទៀត ទឹកសុទ្ធក្នុងពេលឡើងភ្នំ ឧបករណ៍ឡើងភ្នំ(ឈឺច្រត់) ភ្លើងពិល និងឧបករណ៍មួយចំនួនទៀត។​ គួរបញ្ជាក់ថាសម្ភារៈខាងលើ គឺសម្រាប់តែដំណើរកម្សាន្តជាមួយក្រុមហ៊ុន ឬមគ្គទេសក៏តែប៉ុណ្ណោះ ព្រោះថារឿងអាហារ ឬសម្ភារៈមួយចំនួនទៀត ខាងក្រុមគេជាអ្នកទទួលខុសត្រូវ។

  • ថ្នាំសង្កូវ និងអាហារសម្រន់

ដូចប្រិយមិត្តទាំងអស់គ្នាដឹងស្រាប់ហើយថាការដើរព្រៃគឺមិនដូចដំណើរកម្សាន្តផ្សេងៗនោះទេ ដូច្នេះហើយប្រសិនអ្នកទាំងអស់គ្នាមិនបានត្រៀមរបស់របរគ្រប់គ្រាន់ទេ វានឹងបង្ករជាផលលំបាកជាក់ជាមិនខាន។ ជាក់ស្ដែងនៅពេលដែលអ្នកចង់ធ្វើដំណើរកម្សាន្តឡើងភ្នំ ការត្រៀមថ្នាំសង្កូវ និងអាហារសម្រាន់បន្តិចបន្តួច គឺជារឿងដែលចាំបាច់បំផុត ដើម្បីជៀសវាងការមានរបួសស្នាមតិចតួចយើងអាចបង្ការទាន់ពេលវេលា។ ចំពោះអាហារសម្រន់យ៉ាងហោចណាស់ក៏គួរមានស្ករកៅស៊ូខ្លះទុកក្នុងកាបូប ឬហោប៉ូវ ដើម្បីទំពាបំបាត់អារម្មណ៍នឿយហត់ក្នុងពេលឡើងភ្នំ។

  • ការតាំងចិត្ត

មិនដូចដំណើរកម្សាន្តផ្សេង ការឡើងភ្នំគឺតៀមទារឲ្យអ្នកឡើងទាំងអស់ត្រូវតែមានចិត្តអំណត់ អត់ធ្មត់ និងពុះពារដើម្បីឡើងទៅដល់គោលដៅ ដូច្នេះហើយអ្នកត្រូវតែត្រៀមចិត្តត្រៀមកាយ និងតាំងចិត្តខ្ពស់ដើម្បីសម្រេចគោលដៅរបស់អ្នកនិងក្រុម។ មួយវិញទៀតអ្នកដែលឡើងភ្នំដំបូងគួរតែយកចិត្តទុកដាក់ស្ដាប់អ្នកដឹកនាំជាពិសេសដើម្បីជៀសវាងធ្វើអ្វីខុសពីលក្ខខណ្ឌក្រុម។ ក្រៅពីនេះ អ្នកឡើងភ្នដំបូងមិនគួរប្រថុយដើរម្នាក់ឯង ឬចូលក្នុងព្រៃស្ងាត់ម្នាក់ឯងនោះទេ៕

រូបថត៖ Chanreth Loch



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។