ចំណាយ​តែ​ម្នាក់ ១៨ ដុល្លារ អាច​បបួល​ពួកម៉ាក​ទៅ Countdown នៅ​រីសតមាត់ឆ្នេរនេះ​យ៉ាងឡូយ!​

ពេល​វេលា​នៃ​ថ្ងៃ​ឆ្លង​ឆ្នាំ​កាន់តែ​ខិត​ជិត​មក​ដល់​មែនទែន​ហើយ តើ​អ្នក​ទាំង​អស់​គ្នា​មាន​បាន​ត្រៀម​ទៅ​លេង​នៅ​កន្លែង​ណា​ហើយ ឬនៅ? បើមិនទាន់មានទេ ​ឆ្លងឆ្នាំ ឆ្នាំនេះសាកបបួលពួកម៉ាកទៅលេងកោះរ៉ុងសន្លឹមតែម្ដងទៅ បានសប្បាយហើយមិនសូវចំណាយថិវកាច្រើនទៀត។

ដូចប្រិយមិត្តទាំងអស់គ្នាបានដឹងស្រាប់ហើយថាកោះរ៉ុងសន្លឹម គឺជាកោះមួយដែលមានសម្រស់ស្រស់ស្អាត និងមានសក្ដានុពលទេសចរណ៍ខ្លាំងក្នុងចំណោមកោះដទៃទៀតនៅក្នុងខេត្តព្រះសីហនុ ដោយឡែកនៅផ្ទៃដីនៃកោះនេះមានរីសតមាត់សមុទ្រមួយមានសម្រស់ស្រស់ស្អាតគួរឲ្យគយគន់ និងស័ក្ដិសមសម្រាប់ដំណើរកម្សាន្តជាក្រុម។

រីសតមួយនេះមានឈ្មោះថា «Bodega Resort»។ Bodega គឺជារីសតទាន់សម័យមួយ អមដោយទេសភាពធម្មជាតិជាច្រើនដូចជា ទេសភាពឆ្នេរសមុទ្រ ទេសភាពដើមឈើ ទេសភាពព្រៃភ្នំ ទេសភាពចម្រាក់ថ្មមាត់សមុទ្រ និងជាកន្លែងលំហែកាយមួយល្អបំផុតសម្រាប់ការជួបជុំ ឬដំណើរកម្សាន្តជាក្រុម។ ចំពោះកន្លែងស្នាក់នៅក្នុងរីសតនេះវិញ ប្រិយមិត្តអាចធ្វើការកក់ និងជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត ពីព្រោះថានៅទីនេះ មានរីសតស្នាក់នៅជាច្រើនប្រភេទដូចជា ផ្ទះ private ផ្ទះស្នាក់នៅគ្នាច្រើន និងបន្ទប់ស្នាក់នៅគ្រែមួយ។

អ្វីដែលពិសេសបើប្រិយមិត្តទៅកម្សាន្តនៅទីនេះជាមួយពួកម៉ាក នោះប្រិយមិត្តទាំងអស់គ្នានឹងមិនចាំបាច់ចំណាយលុយច្រើន ហើយបានសប្បាយទៀតផង ដោយគ្រាន់តែចំណាយថិវកាម្នាក់ ១៨ ដុល្លារ អាចគេងបានដល់ទៅ១២ នាក់ឯណោះ។ នៅទីនេះ អ្នកទេសចរគ្រប់រូបនឹងមានឱកាសលំហែកាយ និងបង្កើតអនុស្សាវរីយល្អៗជាមួយគ្នាជាច្រើនដូចជា រត់លេងនៅលើឆ្នេរខ្សាច់ ថតរូបលេង លេងទឹកសមុទ្រ ដើរកម្សាន្តមើលទេសភាពជុំវិញរីសត ផឹក cocktails និងមើលព្រះអាទិត្យលិចយ៉ាងសប្បាយរីករាយ។

ដើម្បីទៅដល់ទីនេះ អ្នកទេសចរត្រូវធ្វើដំណើរចេញកំពង់ផែក្រុងព្រះសីនុតាមរយៈការជិះអូប័រ ទៅកាន់កំពង់ផែកោះរ៉ុងប្រមាណមួយម៉ោង បន្ទាប់មកអ្នកទេសចរណ៍ត្រូវប្ដូរជើងទៅកោះរ៉ុងសន្លឹមប្រមាណ ៣០នាទីតែប៉ុណ្ណោះ បន្ទាប់មកទេសចរគ្រប់រូបនឹងបានប្រទះនូវកោះដ៏ស្រស់ស្អាតមួយដែលពោរពេញទៅដោយកន្លែងកន្លែងកម្សាន្តជាច្រើនប្រភេទ៕

រូបថត៖ ប្រភពBodega Resort

ទីតាំង៖ កោះរ៉ុងសន្លឹម

ទំនាក់ទំនង៖ 016 592 282



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ