ត្រៀមៗ! ពិព័រណ៍​អាហារ​ធំ​បំផុត​របស់​កម្ពុជា ​”ស្លាបព្រា” ​ត្រលប់មកវិញ​ខែ​ធ្នូ​នេះ

មើល​ថែ​ក្រពះ​ឲ្យ​បាន​ល្អ “ស្លាបព្រា​” ជា​ព្រឹត្តិការណ៍​ពិព័រណ៍​ម្ហូប​អាហារ​ធំ​បំផុត​នឹង​មក​ដល់​នា​ថ្ងៃ​ទី ១១ និង​១១ ខែ​ធ្នូ​ ឆ្នាំ​២០២២ នេះ​ហើយ​បន្ទាប់​ពី​ខកខាន​អស់​រយៈ​ពេល ២ឆ្នាំ!! ព្រឹត្តិការណ៍​ពិព័រណ៍​អាហារ​មួយ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីតាំង​ពហុកីឡដ្ឋាន​អូឡាំពិក​ ចាប់​ពី​ម៉ោង​ ៥ល្ងាច ដល់​ម៉ោង​ ៩យប់​ដូច​សប់​ដង។

ពិព័រណ៍​អាហារ “​ស្លាប​ព្រា​” ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ The Idea Consultancy and Volunteer Nation ដែល​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ មក​ព្រឹត្តិការណ៍​នេះ​មាន​អ្នក​ចូល​រួម​ប្រមាណ ៩មុឺន​នាក់​។ ហើយ​ក្នុង​ឆ្នាំ​នេះ​គេ​រំពឹង​ថា​នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ​ ៣មុឺន​នាក់​ផង​ដែរ។ ​ពិព័រណ៍​អាហារនេះ មាន​ស្តង់​ដល់​ទៅ ២០០ ស្តង់​​ជាង​ដែល​មាន​លក់​ម្ហូប​អាហារ និង ភេសជ្ជៈ​ប្លែកៗ​ជា​ច្រើន​ប្រភេទ។​

ក្រៅ​តែ​ពី​ស្តង់​លក់​អាហារ​ដ៏​ច្រើន​សន្ធឹក​សន្ទាប់ ​ពិព័រណ៍​ “ស្លាបព្រា”​ ក៏​មាន​ការ​រៀបចំ​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​ដូចជា​ ល្បែង​កម្សាន្ត ការ​ញុំា​អាហារ​ប្រណាំង​គ្នា ការ​ចាប់​រង្វាន់ ការ​គូរ​រូប​លើ​នំ ការ​ប្រណាំង​ឡាន​តូច go-kart និង កម្មវិធី​ជា​ច្រើន​ផ្សេង​ទៀត។

បន្ថែម​ពី​លើ​នេះ​ បើ​តាម​ការ​បញ្ជាក់​របស់​ The Idea Consultancy and Volunteer Nation ខ្លួន​បាន​បង្វឹក​យុវជន​ដែល​ស្ម័គ្រ​ចិត្ត​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជាង​ ៥០០នាក់​ឯណោះ​ទៅ​លើ​ជំនាញ​មួយ​ចំនួន​ដូច​ជា ជំនាញ​ទំនាក់ទំនង សុខភាព និង​សុវត្ថិភាព ជំនាញ​រៀបចំ​កម្មវិធី គ្រប់គ្រង​កាកសំណល់ និង​ជំនាញ​ស្រាវជ្រាវ​អាកប្បកិរិយា​របស់​អតិថិជន។

ហើយ​សម្រាប់​អាជីវកម្ម ឬ​អ្នក​ចង់​លក់​ម្ហូប​អាហារ​ក្នុង​ព្រឹត្តិការណ៍​នេះ​អាច​ទំនាក់ទំនង​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក Slaprea, Cambodia’s Biggest Food Festival ដើម្បី​បើក​ស្តង់​របស់​ខ្លួន។ ចំណែក​ឯ​អ្នក​ស្រលាញ់​អាហារ ឬ Food Lover កុំ​ភ្លេច​គូស​ចំណាំ​ថ្ងៃ​ទុក​ឲ្យ​ហើយ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា