អ្នកចូលរួមមានកំណត់! ខេត្តបាត់ដំបងរៀបចំប៊ូហ្វេទុរេន ហូបដោយសេរី

ត្រៀមៗខេត្ត​បាត់​ដំបង​រៀប​ចំ​កម្មវិធី​ប៊ូហ្វេទុរេន កណ្ដាល​ក្រុង​រយៈពេល ៣​ ថ្ងៃ​ជាប់​គ្នា​ ដើម្បី​អបអរ​ព្រឹត្តិការណ៍​ផ្លែឈើ​បាត់​ដំបង ២០២៥ ដោយ​អ្នក​ចូលរួម​អាច​ពិសា​ទុរេន​ដោយ​សេរីឥតដែនកំណត់ និង​ត្រូវ​ចុះឈ្មោះ​ជា​មុន។

នា​ឆ្នាំ​នេះ​ខេត្ត​បាត់​ដំបង​​បង្កើត​កម្មវិធី​ប៊ូហ្វេ ទុរេន ក្នុង​ព្រឹត្តិការណ៍​ផ្លែ​ឈើ​បាត់​ដំបង ២០២៥ ចាប់​ពី​ថ្ងៃ​ទី ២៧ ២៨ និង ២៩ ខែ មិថុនា ឆ្នាំ ២០២៥។ ការ​រៀប​ចំ​កម្មវិធី​នេះ​ឡើង​ ដើម្បី​ដើម្បី​​ប្រជាពលរដ្ឋ​មាន​ឱកាស​ទទួលទានទុរេន​ក្នុង​ស្រុក​សំឡូត​ផ្ទាល់ ១០០​ ភាគ​រយ។

ក្រៅ​ពី​ទុរេន ​​អ្នក​ចូលរួម​ក៏​អាច​ទទួល​ទាន​​ផ្លែ​ឈើ​ជា​ច្រើន​មុខ​បន្ថែម​ទៀត​ដោយ​ផ្លែ​ឈើ​ទាំង​នោះ​គឺ​ត្រូវ​បាន​ត្រួត​ពិនិត្យ​គុណភាព​យ៉ាង​ល្អិតល្អន់​ពីសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបងផងដែរ។

ដោយ​ឡែក សម្រាប់​អ្នក​ចូល​រួម​តម្រូវ​ចុះ​ឈ្មោះ​ជា​មុន​តាម​រយៈ​តំណ​ភ្ជាប់​ ឬ QR ដែល​បាន​ដាក់​ជូន​នៅ​លើ​លិខិត​ផ្សព្វផ្សាយ។ បង​ប្អូន​អាច​ពិសា​ទុរេន​និង​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ​ដោយ​ឥត​កំណត់​ក្នុង​រយៈពេល ៨០ នាទី ចាប់​ពី​ម៉ោង ៥ ល្ងាច​ត​ទៅ​ នៅ​បរិវេណ​ទល់​មុខ​សាលា​ខេត្ត​បាត់ដំបង ​ក្នុង​រោង​ម៉ាស៊ីន​ត្រជាក់​ប្រកប​ដោយ​ផាសុកភាព ​ព្រម​ទាំង​មាន​ភ្លេង​ខ្មែរ​ប្រគំ​កំដរ​ផង​ដែរ។ ​​​

តម្លៃ​ចូល​រួម​សម្រាប់​មនុស្ស​ធំ ៥០ ០០០រៀល រី​ឯ​កុមារ​កម្ពស់​ក្រោម ១.២ ម៉ែត្រ តម្លៃ ៣០ ០០០រៀល។ នៅ​ក្នុង​កម្មវិធី​ប៊ូហ្វេ​ទុរេន​នេះ​ដែរ​បង​ប្អូន​អាច​ពិសា​ទឹក​បរិសុទ្ធ​ដោយ​ឥត​គិត​ថ្លៃ មានតន្រ្តី​ខ្មែរ​កំដរស្ថិត​ក្នុង​ទីតាំង​មាន​ផាសុកភាព។ សូម​បង​ប្អូន​រួសរាន់​ឡើង​ព្រោះថាចំនួន​មាន​កំណត់៕

រូបភាព ៖ ក្រសួងទេសចរណ៍



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *