ចូលឆ្នាំមិនបានទៅខេត្ត អាចទៅលេងសួនកម្សាន្តនៅក្បែរភ្នំពេញទាំងនេះ ​

សម្រាប់​ប្រិយមិត្ត​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​មិនបាន​ចេញ​ទៅ​លេង​នៅ​ខេត្ត​ណា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នេះ សាក​ល្បង​នាំ​ក្រុម​គ្រួសារ ឬ​កូន​ៗ​របស់​លោក​អ្នក​ទៅ​លេង​តាម​សួន​កម្សាន្ត​ដែល​មាន​ទី​តាំង​នៅ​ជិត​រាជធានី​ភ្នំពេញ​ទាំងនេះ​ក៏​បាន។

. Prince Manor Resort( ព្រីន​ស៍​ម៉ាណ័រ)

មជ្ឈមណ្ឌល ព្រីនស៍​ម៉ាណ័រ គឺ​ជា​សួន​កម្សាន្ត​ចម្រុះ​ដែល​រួម​បញ្ចូល​ការ​កម្សាន្ត ការ​សម្រាក​លំហែ​កាយ សួន​កុមារ កសិកម្ម​ទំនើប និង​សួន​វីរជន​ ដែល​អាច​បំពេញ​តម្រូវ​ការ​ភ្ញៀវ​ទេសចរណ៍​មក​ពី​គ្រប់​កម្រិត ជា​ពិសេស​នោះ​គឺ​មាន​កន្លែង​ថត​រូប​ស្អាត​ៗ​ជា​ច្រើន​កន្លែង ទេសភាព​ប្លែក​ៗ​ជា​ច្រើន​ជា​មួយ​និង​ធម្មជាតិ​ខៀវ​ខ្ចី​ព្រម​ទាំង​ទេសភាព​ឆ្នៃ​ប្រឌិត​ផង​ដែរ។

ទីតាំង៖​ ផ្លូវ​ជាតិ​លេខ​១ ហួស​កៀនស្វាយ6km និង 20kmពី​ភ្នំពេញ​ ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ

ផែនទី៖ https://goo.gl/maps/C3WCntYmBd4p1yCn7​

ទំនាក់ទំនង៖ 096 355 1555 ព័ត៌មាន​ទូទៅ និង 093 931 555 កក់​ជា​លក្ខណៈ​ក្រុម។

៣. សួន​កម្សាន្ត​ជន្លង់​ម្លូរ

លឺ​ល្បី​ថា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ គឺ​ជា​រដូវ​កាល​ដែល​ផ្កា​កំពុង​តែ​រីក​ស្គុះស្គាយ​នៅ​ជន្លង់​ម្លូរ​ដែល​នេះ​គឺ​ជា​ឱកាស​ពិសេស​សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ផ្កា និង​ចូល​ចិត្ត​ថត​រូប​លេង។ ចំពោះ​សកម្មភាព​ដែល​អាច​ធ្វើ​បាន​នៅ​ទីនោះ​គឺ ជិះ​កង់​លើ​អាកាស ជិះ​ខ្សែ​រ៉ត​ទឹក​និង​ខ្សែ​រ៉ត​ទម្លាក់​ទឹក ជិះ​ទូក​និង​ទា​ទឹក ហែល​ទឹក​លេង ថត​រូប​ក្នុង​សួន​ផ្កា និង​ស្លៀក​សំលៀក​បំពាក់​បូរាណ។

ទីតាំង៖​ នៅ​ខាង​លិច​ភ្នំ​បាសិទ្ធ ភ្នំ​រាប​ចម្ងាយ​ប្រហែល​ 3km នៅ​ក្នុង​ភូមិ​បឹង ឃុំ​ម្កាក់ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល។

ទំនាក់ទំនង៖ 010 488 815/012 488 815/097 444 4517។

៤. សួន​មនោរម្យ

សួន​មនោរម្យ គឺ​ជា​ភោជនីយដ្ឋាន​មួយ​ដែល​មាន​ម្ហូប​ឆ្ងាញ់​ពិសា​របែបស្រុក​ស្រែ មាន​ទី​ធ្លា​ស្រស់​ស្អាត កញ្ចុះ​ធំ​ទូលាយ មាន​អាង​ហែង​ទឹក​សម្រាប់​ក្មេង​លេង​កម្សាន្ត និង​នៅ​មិន​ឆ្ងាយ​ពី​ទី​ក្រុង​ភ្នំពេញ។

ទីតាំង៖ ផ្លូវជាតិលេខ១ ភូមិ​ជ្រោយ​អំពិល ឃុំ​ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ

ផែនទី៖ https://goo.gl/maps/Z1fssb9JUNLR9SuD8

ទំនាក់ទំនង៖ 017 638 638/093 637 637។

៥. PH Euro Park ភីអេច យូរ៉ូផាក

PH Euro Park ភីអេច យូរ៉ូផាក គឺ​សួន​កម្សាន្ត​តាម​បែប​អឺរ៉ុប​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បុរី ប៉េង ហួត​បឹង​ស្នោរ​តែ​ម្ដង។ សួន​នេះ​ត្រូវ​បាន​រចនា​ឡើង​តាម​បែប​អឺរ៉ុប​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អាជីវកម្ម​ចម្រុះ​ដ៏​សម្បូរ​បែប និង​ជា​កន្លែង​ដែល​លោកអ្នក​អាច​ថត​រូប​តាម​ស្ទីល​ប្លែក​ៗ ហាត់ប្រាណ និង​ជជែក​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ ឬ​មិត្ត​រួម​ការងារ។

ទីតាំង៖​ បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោរ)

ផែនទី៖ https://goo.gl/maps/bBS82TvE7zxTa3Fs5

ទំនាក់ទំនង៖ 098 666 824/011 666 098 សម្រាប់​ព័ត៌មាន​ជួល​ទីតាំង។

៦. ផ្សារ​រាត្រី និង​សួន​កម្សាន្ត​ជ្រោយ​ចង្វារ

សួន​កម្សាន្ត​នេះ មាន​ឈ្មោះ​បោះ​សម្លេង​ល្បីល្បាញ​ជា​យូរ​ណាស់​មក​ហើយ ដែល​គេ​ស្គាល់​ថា​ជា​សួន​ចម្រុះ​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ និង​មាន​កន្លែង​លេង​ដ៏​សម្បូរ​បែប​អាច​និយាយ​បាន​ថា​All in one។

ទីតាំង៖ នៅ​ជាប់​និង​ស្ពាន​ជ្រោយ​ចង្វារ

៧. Coconut Park

មាន​ទីតាំង​នៅ​កោះ​ពេជ្រ ពី​​មុខអាគារThe Pheak និងស្ថិតជិតស្ថានីយឡានទឹកកោះពេជ្រ អាច​ធ្វើ​សកម្មភាព​ពិសេស​ៗ​ជា​ច្រើន​ដូច​ជា ថត​រូប ជិះ​កង់លើស្ពាន បណ្ណាល័យ អង្គុយ​លំហែ​លើ​វាលស្មៅ បរិភោគ​អាហារ ជិះ​ស្គី និង​សកម្មភាព​ជា​ច្រើន​ទៀត។

ទីតាំង៖ កោះ​ពេជ្រ

ផែនទី៖ https://goo.gl/maps/UMxEPffUGKZv1XhG9


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការប្រគំតន្ត្រី BTS នៅកូរ៉េ ជំរុញឱ្យមានការចំណាយរហូតដល់ ៣៨ លានដុល្លារ ពីសំណាក់អ្នកគាំទ្របរទេស

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times កាលពីថ្ងៃទី១៦ ខែមេសា បានឱ្យដឹងថា ការប្រគំតន្ត្រីរបស់ក្រុម BTS នៅក្នុងប្រទេសកូរ៉េនាពេលថ្មីៗនេះ បានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវការចំណាយពី

Jennie ក្លាយជាជនជាតិកូរ៉េតែម្នាក់គត់ដែលជាប់ឈ្មោះក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្តី Time

Jennie សមាជិកក្រុមចម្រៀងនារី K-pop BLACKPINK បានជាប់ឈ្មោះក្នុងបញ្ជី "បុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ នាក់ប្រចាំឆ្នាំ" (100 Most Influential People of the Year) របស់ទស្សនាវដ្តីអាមេរិក Time ដោយក្លាយជា

ទេព បូព្រឹក្ស ចេញដំណើរទៅសម្ដែងនៅកម្មវិធី ROUND Festival លើកទី២ នៅហ្វីលីពីន

តារា​ចម្រៀង ទេព បូព្រឹក្ស មាន​ឱកាស​សម្ដែងម្ដងទៀតនៅក្នុង​កម្មវិធី ROUND Festival របស់ KBS ដែល​ម្ដង​នេះ​គឺជា​លើក​ទី​២ ហើយ។ ដោយ​កាលពី​ល្ងាច​ថ្ងៃ ១៦ ខែ​មេសា ឆ្នាំ ២០២៦ ម្ចាស់​បទ «ទេវរាជ» បាន​ចេញ​ដំណើរ​ពី​កម្ពុជា ​

YG បង្ហើបគម្រោង World Tour របស់ Big Bang ព្រមទាំងការវិលត្រឡប់របស់ក្រុមជាច្រើនទៀតនៅឆ្នាំនេះ

ផលិតកម្មចម្រៀងកូរ៉េ YG Entertainment ទើបតែបង្ហើបឱ្យដឹងពីគម្រោងធំៗជាច្រើនរបស់ខ្លួន សម្រាប់ឆមាសទីពីរនៃឆ្នាំ ២០២៦ ខាងមុខនេះ។

មិត្តភ័ក្តិ អ៊ិន លក្ខិណា ដែលជាបវរកញ្ញាវៀតណាម មកលេងកម្ពុជានាឱកាស បុណ្យចូលឆ្នាំថ្មី

បវរ​កញ្ញា​វៀតណាម Nguyễn Huỳnh Kim Duyên ដែល​ជា​មិត្ត​សម្លាញ់​របស់​បវរកញ្ញា​ខ្មែរ អ៊ិន លក្ខិណា បាន​មក​ទស្សនាប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា ព្រម​ទាំង​បាន​តុបតែង​ខ្លួន​ជាមួយ​ឈុត​ស្បៃបុរាណ​ និង​គ្រង​ឈុត​អប្សរា​ខ្មែរ​យ៉ាង​ស្រស់​សោភា

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)