ក្រោយផ្ទុះការវែកញែក តំបន់ធម្មជាតិខ្នងផ្សារដំឡើងអង់តែនសេវាទូរស័ព្ទ បាត់បង់សោភ័ណ ក្រសួងចេញមុខបកស្រាយ

ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ការ​ពិភាក្សា​គ្នា​ច្រើន​ទាក់ទង​នឹង​គម្រោង​សាងសង់​បង្គោល​អង់តែន​ទូរស័ព្ទ​លើ​ភ្នំ​ខ្នង​ផ្សារ ដោយ​អ្នក​លេង​បណ្ដាញ​សង្គម​លើក​ឡើង​បាត់បង់​សោភណភាព និង​លែង​ជា​កន្លែង​ធម្មជាតិ​បំបាត់​ភាព​ស្រ្តេស​ទៀតហើយ។

ចំពោះ​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បដិសេធ​លើ​ការ​ផ្សាយ​លើ​បណ្ដាញ​សង្គម​ទាក់ទង​នឹង​គម្រោង​សាងសង់​បង្គោល​អង់តែន​ទូរស័ព្ទ​លើ​ភ្នំ​ខ្នង​ផ្សារ ឯកឧត្ដម ខ្វៃ អាទិត្យា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ធ្វើ​ការ​បដិសេធ​ចំពោះ​ការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន និង​បណ្ដាញ​សង្គម​មួយ​ចំនួន មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ភ្ជាប់​ជាមួយ​រូបភាព​បង្គោល​អង់តែន​ទូរស័ព្ទ នៅ​តំបន់​ខ្នង​ផ្សារ ក្នុង​ភូមិសាស្ត្រ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។

អ្នកនាំពាក្យក្រសួងបរិស្ថានឯកឧត្ដម ខ្វៃ អាទិត្យា បានបញ្ជាក់ថាប៉ុន្មានចំណុចដូចខាងក្រោមថា៖

១. រូបភាពដែលបានផ្សព្វផ្សាយលើគណនីព័ត៌មានមួយចំនួននោះ គឺ​ខុស​ពី​ការ​ពិត គឺ​ការ​កាត់​ត​មិន​មាន​ករណី​នេះ​កើត​ឡើង​នៅ​ទី​តាំង​ជាក់ស្ដែង​ដូច​មាន​ក្នុង​រូបភាព​នោះ​ទេ។

២. ក្រសួងបរិស្ថាន សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រៀបចំ​សាងសង់​បង្គោល​អង់តែន​ទូរស័ព្ទ ដែល​មាន​លក្ខណៈ​សមស្រប​ទៅ​នឹង​ភ្នំ​ខ្នង​ផ្សារ។ អង់តែន​ទូរស័ព្ទ​នឹង​សង់​ឡើង​ប្រកប​ដោយ​សោភ័ណភាព មាន​រាង​ដូច​ជាដើម​ឈើ និង​មិន​ប៉ះពាល់​តំបន់​ទេសភាព ធនធាន​ធម្មជាតិ ក៏​ដូចជា​ជីវៈ​ចម្រុះ​នៃ​តំបន់​ទី​លំហែ​បៃតង។

៣. ការ​សាងសង់​អង់តែន​ទូរស័ព្ទ ជួយ​ពង្រឹង​សេវា​កម្ម​ទេសចរណ៍ ទាក់ទាញ​បន្ថែម​ទៀត​អ្នក​ទេសចរណ៍ សម្រាប់​ជា​ប្រយោជន៍​ដ៏​សំខាន់ ដល់​ការ​អភិវឌ្ឍ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ ចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ សម្រាប់​កូនចៅ​ត​ជំនាន់។

៤. ក្រសួងបរិស្ថាន​សូម​អំពាវនាវ ដល់​សារព័ត៌មាន និង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​មួយ​ចំនួន កុំ​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ព្រោះ​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ ​ពី​គម្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍​គោលដៅ​លំហែ​បៃតង នៅ​តំបន់​ខ្នង​ផ្សារ ដោយ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​បរិស្ថាន មិន​ប៉ះ​ពាល់​ដល់​ធនធាន​ធម្មជាតិ និង​ទេសភាព​នៃ​តំបន់​ធម្មជាតិ ជំរុញ​ចំនួន​ភ្ញៀវ​ទេសចរណ៍ ទៅ​កម្សាន្ត​បាន​ច្រើន​ឡើង ជួយ​បង្កើត​ការងារ ផ្ដល់​កម្លាំង​ជំរុញ​ដល់​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន និង​កសាង​សហគមន៍​នូវ​តម្លៃ​ភាព​ជា​ម្ចាស់​នៃ​ទី​លំហែ​បៃតង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *