តាមរយៈគណនីយហ្វេសបុក ព្រះសិរីវិសុទ្ធិ វន្ត័ វណ្ណោ នាពេលថ្មីៗនេះបានបង្ហោះអំពាវនាវដល់ពុទ្ធបរិស័ទឱ្យមកទទួលយកចំណេះដឹងនៅក្នុងបណ្ណាល័យមានផ្ទុកសៀវភៅជាច្រើនក្បាល ថែមទាំងមានអ៊ីនធឺណិតឱ្យប្រើប្រាស់ដោយឥតគិតថ្លៃថែមទៀត។

នេះជាឱកាសល្អសម្រាប់សិស្សានុសិស្ស និស្សិតដែលចង់ស្វែងរកកន្លែងសិក្សាមានសៀវភៅសម្រាប់ការស្រាវជ្រាវផ្សេងៗ មិនតែប៉ុណ្ណោះថែមទាំងអាចប្រើប្រាស់អ៊ិនធើណែតដោយឥតគិតថ្លៃទៀតផង។ បណ្ណាល័យ មរតក ម៉ែន សាអ៊ុន ហង់ជួន នៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា មានទីតាំងស្ថិតក្នុងភូមិ ក្រពើហា សង្កាត់ ព្រែកឫស្សី ក្រុង តាខ្មៅ ខេត្ត កណ្ដាល។







បណ្ណាល័យមួយនេះមានផ្ទុកសៀវភៅច្រើនផ្នែកដូចជា សៀវភៅ រាជកិច្ច សៀវភៅច្បាប់ទូទៅ សៀវភៅភាសាបាលី និងសៀវភៅជាច្រើនទៀតដែលអាចផ្ដល់ជាពុទ្ធិដល់អ្នករៀនសូត្រទាំងឡាយ៕


























Account
Security
Favourite Content