បើទៅលេងកំពត កុំភ្លេច៥ កន្លែងនេះ ​មាន​ទេសភាព​ស្អាត​ខ្លាំងណាស់!

នៅ​សល់​មិន​ដល់​កន្លះ​ខែ​ទៀត​ទេ ពេល​វេលា​នៃ​ឆ្នាំ​ចាស់​នឹង​កន្លង​ហួស ​ហើយ​ជំនួស​មក​វិញ​នូវ​ឆ្នាំ​ថ្មី​ ថ្ងៃ​ថ្មី​ សម្រាប់​ពិភព​លោក​នេះ ដូច្នេះ​ហើយ​ដើម្បី​អបអរ​សាទរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ គួរតែ​ត្រៀម​ដំណើរ​កម្សាន្ត​ទៅ​លេង​នៅ​កន្លែង​ណា​ហើយ។ ដោយឡែក​បើសិនជា​លោកអ្នក​មាន​ចំណាប់​អារម្មណ៍​ច​ង់​​ទៅ​លេង​នៅ​ក្នុង​ខេត្ត​កំពត AMS សូម​ណែនាំ កន្លែង​លំហែ​កាយ​ទាំង ៥ កន្លែង​ដែល​មាន​ទេសភាព​ស្អាត​ប្លែកៗពីគ្នា និង​ស័ក្ដិសម​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​ឆ្នាំ​នេះ។

១. ស្ទឹង​ពពក​ភូមិតង់

សម្រាប់​អ្នក​ដែល​ចង់​បាន​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​ដូចជាបោះ​តង់​នៅ​កន្លែង​ដែល​មាន​ធម្មជាតិ​ច្រើន កន្លែង​មួយ​នេះ​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក«ស្ទឹង​ពពក​ភូមិ​តង់ ឬStueng PorPok Camp Village» មាន​ទីតាំង​នៅ​ក្នុង​ស្រុកស្រែ​អំបិល ខេត្ត​កំពត។ នៅ​ទី​នេះ លោកអ្នក​អាច​រីករាយ​ជាមួយ​ធម្មជាតិ​ស្រស់បំព្រង ស្ទឹង​ពពក​នា​ពេលព្រឹក ទទួល​បាន​បទ​ពិសោធន៍​បោះតង់​ថ្មី​ដែល​មាន​ការ​ផ្ដល់​ជូន​កញ្ចប់​ស្នាក់​នៅ​បូក​ជាមួយ​អាហារ​ពេល​ល្ងាច​ និង​អាហារ​ពេល​ព្រឹក​ ពិសេស​ព្រម​ជាមួយ​និង​បរិយាកាស​បែប​ធម្មជាតិ។ ​នៅ​តំបន់​ស្ទឹង​ពពក​មាន​កន្លែង​កម្សាន្ត​ជាច្រើន​ដូច​ជា ស្ទឹង​ពពក ទឹកជ្រោះ ដង​ព្រែក និង​ទេសភាព​ជើង​ភ្នំ។

រូបថត៖ ប្រភពស្ទឹងពពក

ទំនាក់ទំនង៖ 086 900 156

ទីតាំង៖ ភូមិ​ព្រះអង្គកែវ ឃុំ​ដងពែង ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ក្បែរ​តំបន់​ទស្សនា​ស្ទឹង​ពពក

ផែនទី៖ https://goo.gl/maps/n7nrFcsQMXro15YFA

២. ជ្រលងបៃតងវាលពួច

មិន​ត្រឹមតែ​ជា​កន្លែង​លំហែ​កាយ​ដ៏​គួរ​ឲ្យ​ទាក់ទាញ «ជ្រលង​វា​លពួច» ក៏​មាន​ហាង​កាហ្វេ​មួយ​ដែ​ល​មាន concept គួរ​ឲ្យ​ចាប់​អារម្មណ៍ ជា​ពិសេស​នោះ​គឺ​វា​ជា​កន្លែង​មួយ​ដែល​អាច​ឲ្យ​អ្នក​ទេសចរ ​ចោល​ភ្នែក​ទៅ​មើល​ជ្រលង​ធម្មជាតិ ​និង​ព្រៃឈើ​នៅ​ក្បែរ​នោះ​ដើម្បី​បន្ធូរ​អារម្មណ៍​ស្ត្រេស​ចេញ។​  បន្ទាប់​ពី​បាន​ផឹក​កា​ហ្វេរួ​ចរាល់​ហើយ​អ្នក​ទេសចរ អាច​បន្ត​សកម្មភាព​កម្សាន្ត​ជាច្រើន​ទៀត​ដូចជា​ ថតរូប​លេង​លើ​ស្ពាន​យោល លេង​ទឹក​ធ្លាក់​ជា​កាំៗ ទស្សនា​ទស្សនីយភាព​ព្រៃឈើ​នៅ​ក្បែរ​នោះ ​បន្ទាប់​មក​អ្នក​ទេសចរ​អាច​ត្រលប់​មក​រីសត​វិញ​ដើម្បី​ធ្វើ​ការ​ស្រស់​ស្រូប​អាហារ​នៅ​ទីនោះ។ សម្រាប់​អ្នក​ទេសចរ​ទាំងឡាយ​ដែល​ចង់​សម្រាក​លំហែ​នៅ​ទីនោះ ជ្រលង​វាលពួច​ ក៏​បន្ទប់​សម្រាកលំហែ​ជាច្រើន​ប្រភេទ​ដូចជា​តង់វីឡា​ បន្ទប់ ឬ​បោះតង់ ដែល​ការ​ធ្វើ​បែប​នេះ អាច​ឲ្យ​លោកអ្នក​ទទួល​បាន​នូវ​បទ​ពិសោធន៍​លំហែ​មួយ​ដ៏​អស្ចារ្យ។

រូបថត៖ ប្រភពជ្រលងបៃតងវាលពួច

ទំនាក់ទំនង៖ 010 666 105

ទីតាំង៖ ភូមិ​អណ្ដូងខ្មែរ ខេត្ត​កំពត (ធ្វើ​ដំណើរ​ប្រហែល ៧ នាទី ពី​ទី​រួម​ខេត្តកំពត បត់​ស្ដាំ​តាម​ឃ្លោង​ទ្វា​វត្ត​វាលពួច)

៣. ស្លឹកចាក​បឹង​ហ្កាឡូ

« ស្លឹកចាក​បឹង​ហ្កាឡូ» គឺ​ជា​កន្លែង​លំហែ​កាយ រំសាយ​ស្ត្រេស​មួយ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូរ ខេត្ត​កំពត។ នៅ​ជុំវិញ​នៃ​រីសត​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ដើម​ស្លឹកចាក និង​រុក្ខជាតិ​ជាច្រើន​ដុះ​ត្រៀបត្រា​តម្រៀប​គ្នា​ អម​ជាមួយ​ផ្ទះ​ស្នាក់​នៅ​មាន​ដំបូល​ស្រួច​ៗ​សាងសង់​ឡើង​ពី​ឈើ​យ៉ាង​ប្រណិត​នៅ​ក្បែរ​មាត់​ព្រែក​។ ចំពោះ​សកម្មភាព​កម្សាន្ត​អ្នក​ទេសចរ​អាច​ស្នាក់​នៅ​លើ​បឹងហ្កាឡូ​ដើម​ឈើ​ ហើយ​អង្គុយ​មើល​ទេសភាព​ស្រូប​ខ្យល់​អាកាស​យ៉ាង​រំភើយ ក្រៅ​ពី​នោះ​អ្នក​ទេសចរ​អាច​ជិះ​ទូក​មើល​ទេសភាព​អម​មាត់​ព្រែក​ ​ថត​រូប​លេង​ជុំវិញ​បរិវេណ​បឹង​ហ្កាឡូ ញ៉ាំ​អាហារ ជិះ​កាយ៉ាក អាំងBBQ  បោះតង់ និង​ហែល​ទឹក​លេង​យ៉ាង​សប្បាយ។

រូបថត៖ ប្រភពស្លឹកចាកបឹងហ្កាឡូ

ទំនាក់ទំនង៖ 096 218 8359

ផែនទី៖ https://goo.gl/maps/ug1LFLZ6rrABkmhC7

៤. Sabay Beach

បើ​ចង់​បាន​ភាព​រ៉ូមិនទិច​ជាមួយ​គូរ​ស្នេហ៍ ចង់​រក​កន្លែង​សម្រាក​លំហែ​ដែល​មាន​ភាព​ស្ងប់ស្ងាត់ អាច​អង្គុយ​ស្ទូច​ត្រី​និយាយ​គ្នា​លេង មើល sunset និង អង្គុយ​ស្ដាប់​សំឡេង​ទឹកហូរ​តែ ២ នាក់ អាច​សាក​ល្បង​ទៅ​លេង រីសត​ក្បែរ​មាត់​ស្ទឹង​មួយ​កន្លែង​នេះ​បាន។ Sabay Beach – ឆ្នេរសប្បាយចិត្ត គឺ​ជា​រីសត​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​កំពត​ ចំ​ពី​មុខ​រមណីយដ្ឋាន​ភ្នំ​បូកគោ ដែល​ខណ្ឌ​គ្នា​ដោយ​ស្ទឹង​ប្រមាណ​ជា ៦.៥ គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ។ រីសត​តូច​មួយ​កន្លែង​នេះ មានបន្ទប់សរុបត្រឹមតែ៩ ប៉ុណ្ណោះ ។ គ្រប់​បន្ទប់​ទាំងអស់ ​មាន​ទ្រង់ទ្រាយ​ធំ​ទូលាយ​បំពាក់​ទៅ​ដោយ​ម៉ាស៊ីនត្រជាក់ និង​កង្ហារ មាន​បន្ទប់​ទឹក​ប្រើប្រាស់​ផ្ទាល់​ខ្លួន បង្កប់​ទៅ​ដោយ​ទឹក​ក្ដៅ និង​ទឹក​ត្រជាក់។ លក្ខណៈ​ពិសេស៖ មាន​ផ្ទះ​ស្នាក់​ដាច់​ដោយ​ឡែក​ពី​គ្នា, មាន​ភាព​ស្ងប់​ស្ងាត់ មិន​អ៊ូអរ, bar សម្រាប់​កម្សាន្ត​នៅ​ពេល​យប់, ​កន្លែង​ស្ទូចត្រី,​ កន្លែង​អង្គុយ​មើល​ថ្ងៃ​លិច, ​ភោជនីយដ្ឋាន( ម្ហូប​អាស៊ី និង​អឺរ៉ុប), ទេសភាព​បៃតង​ក្បែរ​មាត់​ស្ទឹង ដែល​អម​ដោយ​ដើម​តាតៃ​ខៀវ​ស្រងាត់ និង​ទេសភាព​ភ្នំ​បូកគោ​ផុស​ឡើង​ចំ​ពី​មុខ​គួរ​ឲ្យ​ចង់​គយគន់​ជា​អនេក។

រូបថត៖ ប្រភព Sabay Beach

ទំនាក់ទំនង៖ 031 417 9304

ទីតាំង៖ ភូមិអណ្ដូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត

ផែនទី៖ https://goo.gl/maps/mnfMYgfsj3dNsERo6

៥. Yellow Sun Kampot

« Yellow Sun Kampot» មានចម្ងាយ ៥​គីឡូម៉ែត្រ​ពី​ស្ពាន​ថ្មី​កំពត។ សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ថត​រូប​ច្រើន បើ​បាន​ទៅ​ដល់​ទី​នេះ​ច្បាស់​ជា​ពេញ​ចិត្ត​តែ​ម្ដង ជា​ឱកាស​ល្អ​នៅ​ក្នុង​ថ្ងៃ​សម្រាក​ចុង​ឆ្នាំ​ខាង​មុខ​នេះ គួរតែ​បបួល​គូរ​សង្សារ មិត្តភ័ក្ដិ ឬ​អ្នក​ជិត​ស្និទ្ធ ជិះ​ម៉ូតូ​ទៅ​លេង​ខេត្ត​កំពត​ឲ្យ​បាន​ម្ដង ហើយ​អ្វី​ដែល​ពិសេស​បើ​ទៅ​ពីរ​នាក់​ គឺ​គ្រាន់តែ​ជួយ​ចេញ​លុយ​គ្នា​ត្រឹមតែ​ម្នាក់ ១០​ដុល្លារ​ក៏​អាច​គេង​ក្នុង​បន្ទប់​បឹងហ្កាឡូ​ជាប់​មាត់​ព្រែក​ធម្មជាតិ​បាន​ដែរ។ ក្រៅ​ពី​បន្ទប់​គេង​ស្អាត​នៅ​ទី​នេះ ក៏​មាន​កន្លែង​ថត​រូប​និង​សកម្មភាព​កម្សាន្ត​ជាច្រើន​ដូចជា​ ញ៉ាំ​អាហារ​សមុទ្រ​ឆ្ងាញ់​ៗ ថត​រូប​លេង ផឹក​កាហ្វេ ស្រូប​ខ្យល់​បរិសុទ្ធ ជិះ​ទូក​លេង និង​បាន​ដើរលេង​កន្លែង​ផ្សេង​ៗ​ដែល​មាន​ទីតាំង​នៅ​ជិត​នោះ​ទៀត​ផង។ ចំពោះ​ការ​ស្នាក់នៅ​មាន​តម្លៃ​ចាប់ ៤ដុល្លារ ដល់៣៥ដុល្លារ អ្នក​ទេសចរ​អាច​ចំណាយ​ពេល​វេលា​លំហែ​បែប​សាមញ្ញ​ៗ​យ៉ាង​មាន​ក្ដី​សុខ៕

រូបថត៖ ប្រភព Yellow Sun Kampot

ទំនាក់ទំនង៖ 010663001/ 0964902711

ផែនទី៖ https://goo.gl/maps/2aH3UZ41fVFe2gfn7


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកចូលរួមសម្រក់​ទឹក​ភ្នែក​ក្នុង​ព្រឹត្តិការណ៍ «ដាស់​ស្មារតី​ជាតិ» កាលពីម្សិលមិញ

កម្មវិធី «ដាស់​ស្មារតី​ជាតិ» បាន​ធ្វើ​ឱ្យ​ទឹក​ភ្នែក​មហាជន​ខ្មែរ​ទាំង​ប្រុស​ស្រី​ហូរ​ស្រក់​ព្រោះ​តែ​ការ​ឈឺ​ចាប់​នៃ​ការ​ចងចាំ​ដែល​មិន​អាច​បំភ្លេច​បាន​ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​រង​ការ​បៀតបៀន ឈ្លានពាន គំរាម​កំហែង​ដោយ​មិន​

Wang Yibo ជាសិល្បករចិនម្នាក់គត់ជាប់ឈ្មោះក្នុងបញ្ជីបុគ្គលឆ្នើមអាយុក្រោម ៣០ ឆ្នាំនៅអាស៊ីរួមជាមួយការចុះបញ្ជីម៉ាកពាណិជ្ជកម្មផ្ទាល់ខ្លួន

ថ្មីៗនេះតារាសម្ដែងប្រុសចិនលំដាប់ជួរមុខ Wang Yibo ត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមមានវ័យក្រោម ៣០ឆ្នាំក្នុងបញ្ជី "Forbes 30 Under 30" នៅអាស៊ី

តម្លៃខ្លួនផ្សាយពាណិជ្ជកម្មរបស់ Zhang Linghe ហក់ឡើងខ្ទង់លានដុល្លារ ក្រោយរឿងភាគថ្មីជោគជ័យយ៉ាងគំហុក

តារាសម្ដែងចិន Zhang Linghe ត្រូវបានគេរាយការណ៍ថាទទួលបានតម្លៃពាណិជ្ជកម្មកាន់តែខ្ពស់ បន្ទាប់ពីភាពជោគជ័យយ៉ាងផ្ទុះកក្រើកនៃរឿងភាគបុរាណមានចំណងជើងថា Zhu Yu

I.N សមាជិក Stray Kids ចាយលុយសុទ្ធជាង ៦ លានដុល្លារទិញអាផាតមិននៅ Hyundai Apartment Complex

យោងតាមឧស្សាហកម្មធនាគារអចលនទ្រព្យនៅថ្ងៃទី២៩ ខែឧសភា I.N សមាជិកក្រុម Stray Kids បានក្លាយជាម្ចាស់អចលនទ្រព្យបន្ទាប់ពីទិញអាផាតមិន

វីដេអូ N.John សម្ដែងនៅកូរ៉េ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា ពិសេសអ្នករាំអាជីពនៅទីនោះ

កាលពី​រាត្រី​ថ្ងៃ ២៨ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ N.John បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​មួយ​នៅ​ប្រទេស​កូរ៉េ ដែល​រៀបចំ​ដោយ​ប្រេន Error nyc ហើយ​វីដេអូ​ពេល​តារា​ចម្រៀង​ខ្មែរ​រូប​នេះ​ច្រៀង​ទទួល​បាន​

N.John ត្រៀម​បង្ហាញ​វត្តមាន​ម្ដង​ទៀតនៅ​កូរ៉េក្នុង​កម្មវិធីផ្លូវ​ការ​របស់ស្ថានទូត​

ចេញ​ទៅ​សម្ដែង​នៅ​កូរ៉េ​លើក​នេះ N.John ទទួល​បាន​ការ​អញ្ជើញឱ្យចូល​ចួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជាមួយ​ឱកាស​នៃ​ការ​សម្ដែង​ក្នុង​កម្មវិធី​ធំៗ​របស់​ស្ថានទូត ជា​ពិសេស​

គិតគូរដិតដល់! Doyoung ក្រុម NCT បរិច្ចាគប្រាក់ ១០០ លានវ៉ុន សម្រាប់កិច្ចការបង្ការការធ្វើអត្តឃាត និងជួយសង្គ្រោះអ្នកនៅមានជីវិត

នៅថ្ងៃទី ២៩ ខែឧសភានេះ មូលនិធិកូរ៉េសម្រាប់ការពារការធ្វើអត្តឃាត (Korea Foundation for Suicide Prevention) បានប្រកាសថា៖ «លោក Doyoung ក្រុម NCT បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន (ប្រហែល

ប៉ុន្មានឈុតសម្លៀកបំពាក់ដែល ស៊ីន យូប៊ីន ស្លៀកចូលរួមកម្មវិធីនៅម៉ាកាវ ច្នៃពីសូត្រខ្មែរទាំងអស់

ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ម៉ាកាវ​របស់​តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន បាន​បញ្ចប់​ទៅ​ហើយ​ក្ដី តែ​រូបភាព​ផ្លូវការ​មួយ​ចំនួន​របស់​តួឯក​ស្រី "លួច​ស្នេហ៍​គូ​ដណ្ដឹង​” ទើប​បង្ហាញ។ ក្នុង​នោះ​ឈុត​ពណ៌​ខ្មៅ​ពេល​ប្រកាស​អ្នក​ឈ្នះ​ពាន​រង្វាន់

ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស Owen Cheung នៅហុងកុងរំភើបចិត្តនឹងការស្វាគមន៍ដ៏កក់ក្ដៅរបស់អ្នកគាំទ្រកម្ពុជា

ថ្មីៗនេះតួឯកប្រុសស្រីក្នុងរឿង តម្រុយមរណៈ គឺលោក លោក Owen Cheung និងកញ្ញា Tiffany Lau បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមសម្ដែង

Stray Kids បង្កើតប្រវត្តិសាស្ត្រថ្មី ដោយអាចលក់អាល់ប៊ុមសរុបលើស ៤០ លានបន្ទះ នៅកូរ៉េ និងជប៉ុន

ក្រុមចម្រៀងខេប៉ុប Stray Kids បានសម្រេចនូវសមិទ្ធផលដ៏ធំធេងមួយទៀត ដោយបានលក់អាល់ប៊ុមបានសរុបលើស ៤០ លានបន្ទះ នៅទូទាំងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី