​អណ្ដើក​ហ្លួងកម្រមានរបួស​ស្នូក​ធ្លាយ​ពី​លើ​ដល់​ក្រោម​ កំពុងទទួលការព្យាបាលពិសេស ​​​

អណ្ដើក​ហ្លួង ឬ អណ្ដើក​សរសៃ ជា​ប្រភេទ​សត្វ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា និង​ជា​អណ្តើក​កម្រដែលស្ថិតក្នុង​ចំណោមអណ្តើកទាំង ២៥ ​ប្រភេទ ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំងជាងគេ​បំផុត​នៅលើ​សកលលោក។ ថ្មីៗ​នេះ បើ​យោង​ទៅ​តាម​គណនីហ្វេសប៊ុករបស់​ ឯកឧត្តម​ នេត្រ ភក្ត្រា​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថានបាន​ឲ្យ​ដឹង​ថាអ្នកនេសាទដែលរស់នៅតាមប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង បានប្រទះឃើញអណ្តើកហ្លូងញីមួយក្បាលរងរបួសធ្ងន់ត្រង់ស្នូកខាងលើកំពុងហែលនៅក្នុងប្រឡាយទឹករាក់ដែលតភ្ជាប់ពីដងព្រែកស្រែអំបិល។

ក្រោយពីបានស្គាល់ថាអណ្តើកនោះជាប្រភេទអណ្តើកហ្លួងដែលត្រូវការពារ អ្នកនេសាទនោះបានយកមកប្រគល់ជូនក្រុមការងារអង្គការ WCS ប្រចាំស្រុកស្រែអំបិល ដើម្បីពិនិត្យព្យាបាល។ អណ្តើកនោះមានទម្ងន់១៤,៩គីឡូក្រាម បានរងរបួសដាច់ស្នូកខ្នងផ្នែកខាងឆ្វេងធ្លាយពីលើដល់ក្រោម ទំនងជាត្រូវរបួសដោយសារស្លាបចក្ររបស់សាឡង់ ឬកប៉ាល់ដឹកខ្សាច់ ឬទំនិញធំៗ ដែលចរាចរតាមផ្លូវទឹកផ្នែកខាងក្រោមនៃប្រព័ន្ធព្រែកស្រែអំបិលជាប់នឹងឆកសមុទ្រនៃស្រុកស្រែអំបិល។

យោងតាមទិន្នន័យនៅក្នុងបន្ទះឈីប (Chip) ដែលបង្កប់នៅក្នុងជើងក្រោយរបស់អណ្តើកនោះ ក្រុមការងារអង្គការ WCS អាចស្គាល់អត្តសញ្ញាណច្បាស់ថា អណ្តើកនោះត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមគម្រោងអភិរក្សអណ្តើកហ្លួង ដែលអនុវត្តដោយអង្គការ WCS សហការជាមួយរដ្ឋបាលជលផល។ ដោយពិនិត្យឃើញស្នាមរបួសមានសភាពធ្ងន់ធ្ងរ ក្រុមការងារអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងឆ្លងតាមការពិគ្រោះយោបល់ជាមួយអ្នកជំនាញនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបញ្ជូនអណ្ដើកនេះ ទៅកាន់មជ្ឈមណ្ឌល ACCB នៅក្នុងខេត្តសៀមរាប ដើម្បីពិនិត្យនិងព្យាបាល។

គួរបញ្ជាក់ថាអណ្តើកហ្លួងត្រូវបានចាត់ទុកជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ អណ្ដើក​ហ្លួង​នៅ​កម្ពុជា ត្រូវបាន​គេ​គិតថា​ផុត​ពូជ​ទៅហើយ ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០០០ រដ្ឋបាល​ជលផល និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​សិក្សា​ស្រាវជ្រាវ និង​រកឃើញ​ចំនួន​សេសសល់​តិចតួច​របស់​វា​រស់​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ខេត្តកោះកុង​ ហើយ​ក៏បានចាត់វិធានការដើម្បី​អភិរក្ស​សត្វ​អណ្ដើកមួយ​ប្រភេទនេះ។​

មក​ទល់បច្ចុប្បន្ន​នេះ អណ្ដើក​ហ្លួង មានវត្តមាននៅ​តែ​ប៉ុន្មានប្រទេសប៉ុណ្ណោះ​ក្នុង​តំបន់អាស៊ីអាគ្នេហ៍ ហើយ​ចំនួន​របស់​ពួកវា​នៅលើ​សាកលលោក​មាន​ប្រមាណ​៥០០-៧០០​ក្បាល​ប៉ុណ្ណោះ​។ សម្រាប់​កម្ពុជា នៅ​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូ​ន​ក្នុង​ខេត្តកោះកុង មាន​អណ្ដើក​ហ្លួង​ចំនួន ១៩៣​ក្បាល រួមទាំង​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​មួយចំនួនទៀត​ផងដែរ​។

អណ្តើកហ្លួងក៏ត្រូវបានអង្គការ IUCN ចាត់ចំណាត់ថ្នាក់ជាប្រភេទដែលកំពុងទទួលរងការគំរាមកំហែងជិតផុតពូជបំផុតនៅលើពិភពលោក និងជាប្រភេទដែលអង្គការសាយតេស និងច្បាប់ជលផលនៃព្រះរាជាណាចក្រកម្ពុជា ហាមដាច់ខាតមិនឱ្យចាប់ លក់ ដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម