សារព័ត៌មាន CGTN ដ៏ធំរបស់ចិនបានដាក់ចំណងជើងធំៗ រៀបរាប់ពីផលប៉ះពាល់របស់កម្ពុជានៅក្នុងសង្គ្រាមឈ្លានពានទឹកដណ្ដើមទឹកដីដែលបង្កឡើងដោយកងទ័ពសៀម ប្រាប់ទៅកាន់អន្តរជាតិនិងពិភពលោក។

សារព័ត៌មាន CGTN (China Global Television Network) ដែលជាអង្គភាពផ្សព្វផ្សាយអន្តរជាតិចិន និងជាចំនែកមួយនៃ China Media Group (CMG) បានចុះផ្សាយអំពីផលប៉ះពាល់របស់កម្ពុជាដែលបង្កឡើងដោយសង្គ្រាមឈ្លានពានទឹកដីនកងទ័ពសៀម។ ចំណងជើងធំៗ ជាភាសាអង់គ្លេសដែល CGTN បានដាក់មានដូចជា «កម្ពុជាស្វាគមន៍សំណើបទឈប់បាញ់ដែលសម្របសម្រួលដោយម៉ាឡេស៊ី និងសហរដ្ឋអាម៉េរិក, កម្ពុជាថាថៃនៅបន្តទម្លាក់គ្រាប់បែកបន្ទាប់ពីមានការអំពាវនាវឱ្យមានបទឈប់បាញ់ពីលោកត្រាំ, ជម្លោះព្រំដែនកម្ពុជា-ថៃ៖ តំបន់ជនស៊ីវិលត្រូវបានប៉ះពាល់ និងការអប់រំត្រូវបានផ្អាកក្រោយពីការប្រយុទ្ធនៅតែបន្ត…ជាដើម»។






តាមរយៈការចុះផ្សាយនូវការពិតដែលប្រទេសកម្ពុជាក៏ដូចជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបានជួបប្រទះនាពេលនេះគឺជាបង្ហាញប្រាប់ទៅកាន់ពិភពលោកឱ្យបានដឹងពីសន្ដានដ៏អាក្រក់របស់ថៃដែលបានប្រព្រឹត្តិមកលើកម្ពុជា។
គួរឱ្យដឹងថា ក្រុមការងារនៃអង្គភាពសារព័ត៌មាន CGTN បានចុះមកដល់ប្រទេសកម្ពុជាដើម្បីផ្ដិតយកស្ថានភាពពិតប្រាកដនៃការរងគ្រោះរបស់កម្ពុជា ក៏ដូចជាប្រជាជនផ្ទាល់ក្នុងតំបន់ភៀសសឹករាប់ម៉ឺនគ្រួសារដែលកំពុងជួបការលំបាកក្នុងភ្លើងសង្គ្រាមដែលបង្កឡើងដោយទាហានសៀម៕
ប្រភព ៖ ឯកឧត្តម Neth Pheaktra























Account
Security
Favourite Content