ក្រោយអស់រដូវភ្លាម ស្រីៗកុំប្រហែសធ្វើរឿងទាំង ៣ នេះ ព្រោះអាចមាន​បញ្ហា​ធ្ងន់ណាស់

សម្រាប់មនុស្សស្រីគឺជៀសមិនផុតទេរឿងមានបងប្អូនមកជារៀងរាល់ខែនោះហោចណាស់ក៏ពី ៥ ទៅ ៧​ ថ្ងៃដែរ។ បើនិយាយដល់អំឡុងពេលដែលមករដូវវិញពិតជាពិបាកខ្លាំងមែនទែនដូចជាស្អុះស្អាប់ ឈឺពោះ ឈឺខ្នង ឈឺចង្កេះ ចុករោយពេញខ្លួនហើយបូករួមទាំងអារម្មណ៍ឡើងចុះមិនទៀងទាត់ទៀត។ បើក្នុងចិត្តវិញបន់ឱ្យតែវាឆាប់អស់ទេ តែដោយសារបានធូរខ្លួនក៏មានក្មេងស្រីៗជាច្រើនដែលធ្វេសប្រហែសមែនទែនចំពោះរឿងដូចខាងក្រោម៖

១. ស្លៀកខោតឹង

នៅក្នុងអំឡុងពេលមករដូវច្បាស់ការស្លៀកពាក់ត្រូវតែមានសភាពរលុង បើមិនអ៊ីចឹងទេវានឹងកាន់តែស្អុះស្អាប់ ថប់ខ្យល់ជាមិនខាន។ ចំពោះមនុស្សស្រីឥលូវភាគច្រើនមិនសូវជាចូលចិត្តខោអាវណាដែលរលុងៗនោះទេ ពួកគេតែងតែស្លៀកពាក់ខោអាវណាដែលមើលទៅទាន់សម័យហើយបញ្ចេញរាងបាន។ នេះមិនមែនមានន័យថាហាមដាច់ខាតមិនឱ្យស្លៀកខោតឹងៗទេ តែពេលអស់រដូវភ្លាមៗយើងក៏នៅតែត្រូវការឱ្យមានខ្យល់ចេញចូលដែរ។ ប្រសិនបើស្លៀកខោដែលរឹបតឹងភ្លាមៗក្រោយអស់រដូវ វានឹងបែកញើសហើយបង្កើតទៅជាបាក់តេរី ឬមេរោគផ្សេងៗដែលបង្កជាការរលាកមាត់ស្បូនជាដើម។

២. ផឹកទឹកត្រជាក់

បើសិនជាឱ្យជ្រើសរើសរវាងទឹកក្ដៅនិងទឹកត្រជាក់ ច្បាស់ណាស់ថាពួកគេនឹងយកទឹកត្រជាក់ជាមិនខានហើយក៏អាចនិយាយបានថាវាជាទម្លាប់រាល់ថ្ងៃដែលមនុស្សខ្វះមិនបានដែរ។ ការផឹកទឹកត្រជាក់វាមិនត្រឹមតែឆ្ងាញ់ទេវានៅធ្វើឱ្យក្រពះមនុស្សឆ្អែតបានយូរហើយមិនងាយនោមទៀត តែសម្រាប់មនុស្សស្រីដែលទើបអស់រដូវភ្លាមៗគួរតែផឹកទឹកក្ដៅឧណ្តៗល្អជាង។ អ៊ីចឹងផឹកទឹកត្រជាក់ចូលកើតអីមែន? នៅពេលដែលផឹកទឹកត្រជាក់ចូលទៅភាពកខ្វក់ដែលនៅក្នុងនោះមិនងាយនឹងបញ្ចេញ ហើយវាបែរជាកកកុញបង្កជាការប៉ះពាល់ដល់ស្បូនទៅវិញ។

៣. ងូតទឹកត្រជាក់

បើទោះបីជារដូវទើបតែអស់ក៏ពិតមែនតែស្បូននៅបើកនៅឡើយ ដូច្នេះការដែលងូតទឹកត្រជាក់ភ្លាមៗនឹងងាយធ្វើឱ្យកើតជាជំងឺផ្ដាសាយ។ ប្រិយមិត្តប្រហែលជាឆ្ងល់ហើយថាគ្រាន់តែកើតជំងឺផ្ដាសាយមានអីទៅទាក់ទងជាមួយការមករដូវ? នៅពេលដែលទើបតែអស់រដូវភ្លាមហើយមានជំងឺផ្ដាសាយទៀតនោះ វានឹងធ្វើឱ្យស្បូនមានសភាពឈឺចុកចាប់ដូចជាពេលមករដូវអ៊ីចឹង ឬអាចធ្វើឱ្យកាន់តែឈឺនៅពេលមករដូវខែក្រោយទៀត។ ដូចនេះស្រីៗកុំធ្វេសប្រហែសឱ្យសោះហើយចាប់ផ្ដើមមើលថែខ្លួនឱ្យច្រើនវិញណា៎៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ