រូបមន្ត​ស្អាត​ពី​ក្បាល​ដល់​ចុង​ជើង​ដោយ​ Baby Oil

ប្រិយមិត្ត​មួយ​ចំនួន​អាច​មិន​ទាន់​បាន​ដឹង​ថា​ Baby Oil ក្រៅ​ពី​ប្រើ​សម្រាប់​ទារក​ហើយ​ មនុស្ស​ធំ​ដូច​ជា​យើង​ក៏​អាច​ប្រើប្រាស់​បាន​ដូច​គ្នា​។ តើ​អ្នក​ដឹង​ឬ​ទេ​ថា​Baby Oil មួយ​ដប​អាច​ជួយ​ដល់​រឿង​សម្រស់​របស់​អ្នក​បាន​យ៉ាង​ច្រើន​នឹក​ស្មាន​មិន​ដល់។ ថ្ងៃ​នេះ AMS បាន​រួប​រួម​គុណ​ប្រយោជន៍​របស់​ Johnson Baby Oil មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ទាំង​អស់​គ្នា។

១.​ ជួយ​ថែរក្សា​ស្បែក​ឲ្យ​មាន​សំណើ​ម

បន្ទាប់​ពី​ងូត​ទឹក​រួច​លាប​ Baby Oil នៅ​លើ​ស្បែក​រៀងរាល់​ថ្ងៃ​ជា​ប្រចាំ​ ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ទន់​និង​មាន​សំណើម​ពេញ​មួយ​​ថ្ងៃ។

២.​ ប្រើ​សម្រាប់​ជូត​គ្រឿង​សម្អាង

ក្រៅ​ពី​ជូត​គ្រឿង​សម្អាង​បាន​ស្អាត​ល្អ​ហើយ​នៅ​ជួយ​ឲ្យ​ស្បែក​បរិវេណ​រង្វង់​ភ្នែក​របស់​អ្នក​មាន​សំណើម​មិន​ជ្រីវជ្រួញ​ថែម​ទៀត​ផង។

៣.​ បំប៉ន​សរសៃ​សក់

លាប​ Baby Oil ជា​ប្រចាំ​មុន​កក់​សក់​ជួយ​បំប៉ន​សរសៃ​សក់​មិន​ឲ្យ​ស្ងួត​បែក​ចុង​ និង​ធ្វើ​ឲ្យ​សក់​ទន់​រលោង​មាន​ទម្ងន់​។

៤. ជួយ​ស្តា​រសភាព​ស្បែក​ដែល​ប្រេះ​ស្ងួត​ឲ្យ​មាន​សភាព​ល្អ​ឡើង​វិញ

លាប​ Baby Oil នៅ​ត្រង់​បរិវេណ​ស្បែក​ដែល​ប្រេះ​ស្ងួត​ដូច​ជា​ ច្រមុះ​ កែង​ដៃ​ ក្រចក​ ជង្គង់​ នឹង​ជួយ​កាត់​បន្ថយ​ស្តា​សភាព​ស្បែក​ឲ្យ​វិល​មក​ល្អ​ឡើង​វិញ។ ចំណុច​ពិសេស​មួយ​ទៀត​គឺ​យក​ ​Baby Oil មក​លាយ​ជា​មួយ​នឹង​លេ​លាប​ស្បែក​ដែល​អ្នក​ប្រើ​ជា​ប្រចាំ​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​និង​ទន់​ល្មើយ​។

៥.​ ស្ក្រាប់​ស្បែក​ឲ្យ​ម៉ត់​រលោង

យក​ Baby Oil លាយ​ជា​មួយ​អំបិល​ខាត់​លើ​ស្បែក​ថ្នមៗ​ ជា​ពិសេស​នៅ​ត្រង់​បរិវេណ​ដែល​ក្រិន​។ ខាត់​ស្បែក​រៀងរាល់​មួយ​សប្ដាហ៍​ម្ដង​ធ្វើ​ឲ្យ​ស្បែក​ម៉ត់​ ភ្លឺ​រលោង​យ៉ាង​ពិត​ប្រាកដ។

៦.​ ស្ប៉ា​ស្បែក​

ប្រើ​ជា​ប្រេង​សម្រាប់​ស្ប៉ា​ស្បែក​ ឬ​បន្តក់​Baby Oil ចូល​ទៅ​ក្នុង​អាង​ទឹក​ តែ​ប៉ុណ្ណេះ​យើង​ក៏​ទទួល​បាន​ស្បែក​ដែល​ទន់​រលោង​និង​មាន​ក្លិន​ក្រអូប​ជាប់​ស្បែក​ពេញ​មួយ​ថ្ងៃ។

៧.​ ព្យាបាល​បបូរ​មាត់​ដែល​ប្រេះ​បែក

​​​​គ្រាន់​តែ​យក​ Baby Oil មក​លាប​នៅ​លើ​បបូរ​មាត់​​ ខាត់​ថ្នមៗ​រួច​យក​ក្រណាត់​ជ្រលក់​ទឹក​សើម​មក​ជូត​ថ្នមៗ​ ​អ្នក​នឹង​សង្កេត​ឃើញ​ថា​បបូរ​មាត់​ដែល​ប្រេះ​បែក​ប្រែ​មក​ជា​ទន់​ល្មើយ​តាំង​ពី​ធ្វើ​លើក​ដំបូង។

៨.​ ថែ​បំប៉ន​ស្បែក​មុន​កោរ​រោម​

​​លាប​ Baby Oil នៅ​លើ​ស្បែក​មុន​ធ្វើ​ការ​កោរ​រោម​​ជើង​ និង​ពុក​មាត់​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ទន់​ងាយ​ស្រួល​កោរ​ និង​មិន​របក​ស្បែក​។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ