គន្លឹះងាយៗពីតួឯកស្រីក្នុងរឿង Business Proposal សម្រកទម្ងន់បាន ៥គីឡូ ក្នុងរយៈពេល ២៣ ថ្ងៃ

ប្រិយមិត្តស្ទើរទាំងអស់ប្រាកដជាបានតាមដានរូចមកហើយនូវខ្សែភាពយន្តកូរ៉េ Business Proposal ដែលជាភាពយន្តបែបកំប្លែងនិងស្នេហា។ ឱ្យតែនិយាយដល់រឿងនេះប្រិយមិត្តប្រាកដនឹកឃើញដល់តួឯកស្រីដែលពោរពេញដោយសមត្ថភាពនិងភាពស្រស់ស្អាតគឺកញ្ញា Kim Sejeong ដែលបានសម្ដែងជាតួឯកស្រី Shin Ha Ri ជាមិនខាន។ ក្នុងការដើរជាតួឯកស្រីក្នុងរឿងនេះកញ្ញាត្រូវសម្រកទម្ងន់ក្នុងរយៈពេលមួយដ៏ខ្លី ហើយវាពិតជាអស្ចារ្យមែនទែនដែលនាងអាចសម្រកបានទៅដល់ ៥ គីឡូក្រាមក្នុងរយៈពេលត្រឹមតែ ២៣ ថ្ងៃតែប៉ុណ្ណោះដោយមិនមានការតមអាហារខ្លាំងនោះទេ។ ក្នុងអំឡុងពេលសម្រកទម្ងន់នេះដែរ កញ្ញាក៏បានថតជាវីដេអូ vlog ហើយបង្ហោះក្នុងគណនី YouTube របស់កញ្ញាផ្ទាល់ដែលមានឈ្មោះថា OFFICIAL KIMSEJEONG ផងដែរ។ ខាងក្រោមនេះជាគន្លឹះទាំង ៩ ដែលKim Sejeongបានធ្វើក្នុងពេលកំពុងសម្រកទម្ងន់៖

១. ញ៉ាំយ៉ាអួរនិងផ្លែឈើជាអាហារពេលព្រឹក

នៅក្នុងពេលសម្រកទម្ងន់ Kim Sejeong តែងតែញ៉ាំយ៉ាអួរនិងផ្លែឈើជាអាហារពេលព្រឹកមិនថាពេលទៅធ្វើការ ឬនៅផ្ទះនោះទេ។ ហើយផ្លែឈើដែលនាងតែងតែញ៉ាំជាមួយយ៉ាអួរនេះគឺផ្លែប៉ោមដោយសារតែយ៉ាអួរនិងផ្លែប៉ោមអាចជួយបំពេញក្រពះយើងបានយ៉ាងល្អនៅពេលព្រឹក។

២. បន្ថែមការញ៉ាំក្នុងរបបអាហារនីមួយៗ

កញ្ញាមិនបានបង្អត់ ឬតមអាហារខ្លួនឯងខ្លាំងពេកនោះទេពោលគឺកញ្ញាបានព្យាយាមបន្ថែមការញ៉ាំបន្លែឱ្យបានច្រើនក្នុងរបបអាហាររបស់ខ្លួនទៅវិញ។ ជាញឹកញាប់កញ្ញាតែងតែទិញនូវផ្កាខាត់ណាខៀវ ស្ពៃ ប៉េងប៉ោះតូចៗ និងសាឡាមកទុកក្នុងទូរទឹកកកសម្រាប់ញ៉ាំជាអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។

៣. កាត់បន្ថយអាហារមានជាតិម្សៅ

បន្ថែមពីលើការញ៉ាំបន្លែ ផ្លែឈើច្រើនតារាស្រីរូបនេះក៏បានកាត់បន្ថយការញ៉ាំអាហារដែលសម្បូរជាតិម្សៅមកញ៉ាំអាហារដែលសម្បូរប្រូតេអ៊ីនវិញដូចជាតៅហ៊ូ ឬត្រីធូណាជាដើមមកជំនួសការញ៉ាំបាយ។ លើសពីនេះទៀត កញ្ញាក៏បានញ៉ាំសាច់មួយចំនួនដែលមានសារធាតុប្រួតេអ៊ីនខ្ពស់ផងដែរ។

៤. ចម្អិនអាហារខ្លួនឯង ដើម្បីជៀសវាងការលើសគ្រឿងទេស

ការប្រើគ្រឿងទេសដែលមានរសជាតិក៏ជាកត្តាមួយអាចបណ្ដាលឱ្យឡើងគីឡូដែរ ដូចនេះទើប Kim Sejeong ត្រូវចម្អិនអាហារដោយខ្លួន​ឯងបើទោះបីជានាងត្រូវទៅធ្វើការក៏ដោយ។ ការធ្វើបែបនេះអាចជៀសវាងការញ៉ាំអាហារខាងក្រៅដែលមានរសជាតិដិតបានក៏ដូចជាអាចគ្រប់គ្រងនៅបរិមាណគ្រឿងទេសដោយខ្លួនឯងបានទៀតផង។

៥. ជ្រើសរើសអាហារណាដែលមានជាតិកាឡូរីទាប

ការជ្រើសរើសអាហារដែលមានកាឡូរីទាបក្នុងអំឡុងពេលសម្រកទម្ងន់វាពិតជាសំខាន់។ ដូច្នេះហើយទើបកញ្ញាជ្រើសរើសការញ៉ាំអាហារដែលជាតិកាឡូរីទាបដូចជាមីសារ៉ាយជាដើមដោយក្នុងនោះវាមានកាឡូរីត្រឹម ១៥ កាឡូរីតែប៉ុណ្ណោះ។ ចំពោះភេសជ្ជៈគឺកញ្ញាញ៉ាំកាហ្វេខ្មៅដែលមិនដាក់ស្ករទេ។

៦. ញ៉ាំបន្លែ ឬផ្លែឈើជាអាហារសម្រន់

នៅពេលដែល Kim Sejeong មានអារម្មណ៍ថាឃ្លាននាងតែងតែជ្រើសរើសការញ៉ាំផ្លែឈើ ឬបន្លែសាឡាដដើម្បីទប់ខ្លួនឯងកុំឱ្យឃ្លានខ្លាំងពេក។ ជាទូទៅបន្លែ ផ្លែឈើដែលនាងតែងតែជ្រើសរើសមកញ៉ាំភាគច្រើនជាការ៉ុត ផ្លែប៉េងប៉ោះតូច និងផ្លែប៉ោម។

៧. ទំពារអាហារយឺតៗ

តួឯកស្រីក្នុងរឿង Business Proposal រូបនេះក៏បានបញ្ជាក់ដែរថានៅក្នុងអំឡុងពេលសម្រកទ​ម្ងន់អ្នកនាងបានបង្កើតទម្លាប់សម្រាប់ខ្លួនឯងដោយព្យាយាមទំពារអាហារឱ្យយឺតជាងរាល់ដង។ ការធ្វើបែបនេះអ្នកនឹងមានអារម្មណ៍ថាឆាប់ឆ្អែត និងមិនងាយឃ្លានវិញនោះទេ។ ជាធម្មតានៅពេលមនុស្សឆ្អែត យើងនឹងទម្លាក់ស្លាបព្រាចុះដោយខ្លួនឯងជាមិនខាន។​

៨. ផឹកទឹក detox

ក្រៅពីអាហារហើយការផឹកទឹក detox បែបនេះក៏ជាមូលហេតុមួយដែលជួយសម្រួលដល់ការសម្រកគីឡូរបស់នាងដែរ។ សម្រាប់អ្នកចង់សម្រកទម្ងន់នៅពេលផឹកទឹកនេះដំបូងៗវាអាចនឹងពិបាកបន្តិច​តែយូរទៅយើងនឹងស៊ាំជាមួយវាជាមិនខាន។

៩. ធ្វើលំហាត់ប្រាណដោយការថ្មើរជើងឱ្យបានច្រើន

បើសិនជាមានពេលគ្រប់គ្រាន់តួឯកស្រីរូបនេះនឹងធ្វើដំណើរដោយការថ្មើរជើងឱ្យបានច្រើន។ ប្រសិនបើថ្ងៃណានាងមានទីតាំងថតដែលនៅជិតផ្ទះ នាងក៏បានបបួលអ្នកចាត់ការរបស់នាងដើរផងដែរ។

ដូចនេះយើងអាចសង្កេតឃើញថាវិធីនៃការសម្រកទម្ងន់របស់កញ្ញា Kim Sejeong មិនសូវជាមានការលំបាកខ្លាំងនោះទេ ដែលវាសមល្មមនឹងឱ្យបងប្អូននារីៗសាកល្បងតាមបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ



Leave a Reply

Your email address will not be published.Required fields are marked *