កត្តាទាំង ៥ នេះអាច​ឲ្យ​អ្នក​មានហានិភ័យនៃជំងឺមហារីកក្រពះកាន់តែខ្ពស់

ដោយសារកត្តាការងារបានធ្វើឱ្យមនុស្សភាគច្រើនភ្លេចមើលថែខ្លួនឯង ជាពិសេសសុខភាពតែម្ដងហើយមិនបានជ្រើសរើសរបបអាហារក៏ដូចជាការសម្រាកឱ្យបានគ្រប់គ្រាន់ដែលជាហេតុបណ្ដាលឱ្យកើតមានជំងឹប្លែកៗជាច្រើន។ ជាមួយគ្នានេះដែរ ជំក្រពះ ឬមហារីកក្រពះបានក្លាយជាជំងឺមួយក្នុងចំណោមជំងឺជាច្រើនដែលកំពុងពេញនិយមសម្រាប់មនុស្សក្នុងពេលបច្ចុប្បន្ន។ ដូចនេះដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកក្រពះគួរជៀសវាងកត្តាទាំង ៥ ខាងក្រោមនេះជាមុនសិន៖

១. ការឆ្លងបាក់តេរី

បាក់តេរី Helicobacter pylori ជាបាក់តេរីដែលអាច​បង្ក​ឱ្យ​​រលាក​ក្រពះ និងបង្កើនហានិភ័យនៃជំងឺមហារីកក្រពះ។ ជាទូទៅយើងអាចឆ្លងបាក់តេរីនេះតាមរយៈការទទួលទានអាហារ និងទឹកដែលមិនមានអនាម័យ។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះ យើង​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​អាហារដោយជ្រើសរើសយកអាហារណាដែលមិនមានជាតិគីមី​និងចម្អិនឆ្អិនបានល្អ ហើយ​ប្រសិន​បើពេលពិនិត្យ​ឃើញ​ថា​មាន​ជំងឺ​រលាក​ក្រពះ​ត្រូវព្យាបាល​ភ្លាមកុំ​ទុក​វា​យូរ​ពេក។

២. មានដំបៅក្រពះ

មានមនុស្សជាច្រើនមិនហ៊ានទៅជួបពិគ្រោះជាមួយគ្រូពេទ្យនោះទេដោយសារតែខ្លាចពេលពិនិត្យទៅឃើញថាខ្លួនមានជម្ងឺណាមួយ ឬខ្លាចចំណាយប្រាក់ច្រើនជាដើម។ ជាក់ស្ដែងដូចនឹងការកើតជំងឺមហារីកក្រពះដែរដែលដើមហេតុដំបូងគឺបណ្ដាលមកពីការរលាកក្រពះផ្ទាល់តែម្ដង។ ការរលាកក្រពះយូរទៅវានឹងបង្កទៅជាដំពៅរ៉ាំរ៉ៃជាមិនខាន ហើយវាក៏ជាឱកាសដែលមេរោគផ្សេងៗអាចជ្រៀតខ្លួនចូលបានយ៉ាងងាយ។ ដូចនេះសម្រាប់អ្នកដែលដឹងថាខ្លួនមានជំងឺរលាកក្រពះហើយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ជៀសវាងការវិវត្តទៅជាធ្ងន់ធ្ងរជាងនេះ។​

៣. ជក់បារី និងផឹកស្រា

យោងតាមគេហទំព័រ NCBI (National Center for Biotechnology Information) បានបង្ហាញថាជាង ៨០% នៃអ្នកកើតជំងឺមហារីកក្រពះគឺបណ្ដាលមកពីការជក់បារីនិងផឹកគ្រឿងស្រវឹងច្រើន។ ការជក់បារីអាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងមានទំនោរទៅរកការក្រហាយទ្រូងក៏ដូចជាដំបៅក្រពះជាដើម ហើយវាក៏អាចបង្កទៅជាហានិភ័យនៃជំងឺគ្រួសថង់ប្រមាត់បានផងដែរ។ ស្របពេលដែលស្រាបានធ្វើឱ្យស្រទាប់ក្រពះរបស់យើងរលាក ​និងអាស៊ីតក្នុងក្រពះកើនឡើងកាន់តែច្រើនហើយវាជាឱកាសខ្ពស់បំផុតដែលនាំឱ្យមានដំបៅក្រពះយ៉ាងស្រួល។

៤. មិនសូវញ៉ាំបន្លែនិងផ្លែឈើ

បន្លែនិងផ្លែឈើទាំងអស់សុទ្ធសឹងតែមានមុខងារនិងតួនាទីក្នុងការជួយសម្រួលរាល់សរីរាង្គរបស់យើង។ សម្រាប់អ្នកដែលមិនមានទម្លាប់ ឬកម្រញ៉ាំបន្លែផ្លែឈើអាចបង្កឱ្យមានបញ្ហាចុកពោះហើយពិបាកក្នុងការបញ្ចេញចោលហើយបណ្ដាលឱ្យមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកក្រពះ និងជំងឺមហារីកពោះវៀនបានទៀតផង។

៥. មានជំងឺច្រាលអាស៊ីត

ធ្លាប់អត់ពេលខ្លះអត់បានញ៉ាំអីឆ្អែតទេ តែភើរហូត? នេះជាសញ្ញាមួយនៃ GERD ដែលជាជំងឺច្រាលអាស៊ីតក្រពះហើយវាកើតឡើងនៅពេលអាស៊ីតក្រពះហូរចូលក្នុងបំពង់ភ្ជាប់នឹងមាត់ និងបំពង់អាហារ។ នៅពេលដែលយើងមានអារម្មណ៍ថាក្រហាយទ្រូងម្ដងម្កាលមានន័យថាអាហារដែលយើងបានញ៉ាំនោះបានផលិតជាតិអាស៊ីតច្រើនពេក។ អ្នកដែលមានជំងឺ GERD នេះភាគច្រើនមានហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកក្រពះបានយ៉ាងងាយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ