តិចនិកទាំង ៥ ជួយថែរក្សាពណ៌សក់ឱ្យជាប់បានយូរ

នាពេលបច្ចុប្បន្នការលាបពណ៌សក់គឺជាស្ទីលតុបតែងខ្លួនមួយដែលកំពុងទទួលការពេញនិយមយ៉ាងខ្លាំង ជាពិសេសគឺយុវវ័យតែម្ដង។ ស្របពេលជាមួយគ្នានេះដែរ ការថែរក្សាទាំងសក់ និងពណ៌សក់ក៏តម្រូវឱ្យមានការប្រុងប្រយ័ត្នផងដែរ។ បើមិនដូចនោះទេវានឹងបណ្ដាលឱ្យសក់យើងប្រែជាជ្រុះ ស្ងួត ខូច និងបែកចុងជាដើម។ ថ្ងៃនេះ AMS នឹងមកចែករំលែកពីតិចនិកទាំង ៦ ដែលជួយថែរក្សាសក់ឱ្យមានសុខភាពល្អ និងជាប់ពណ៌បានយូរ៖

១. ថែសក់មុនលាបពណ៌

មុនពេលលាបសក់ប្រហែល ១ ទៅ ២ សប្ដាហ៍យើងត្រូវធ្វើការព្យាបាលដោយអប់សក់ បន្ទប់សក់ បញ្ចូលវីតាមីន ឬស៉្បា ដើម្បីឱ្យសក់មានសុខភាពរឺងមាំជាមុនសិន។ នៅពេលសក់មានសុខភាពល្អ និងរឹងមាំហើយនោះវានឹងងាយស្រួលលាបជាងមុនថែមទាំងជាប់ពណ៌បានយូរទៀតផង។

២. ជៀសវាងកក់សក់ជាមួយទឹកក្ដៅ

ជាធម្មតាអ្នកលាបពណ៌សក់គឺត្រូវតែកក់សក់ជាមួយប្រភេទសម្រាប់សក់ពណ៌ហើយ។ ប៉ុន្តែនៅពេលលាងសម្អាតសក់គឺត្រូវជៀសវាងការប្រើទឹកក្ដៅឧណ្ហៗដោយសារវាអាចធ្វើឱ្យសក់ជ្រុះលឿន ស្ងួត និងខូចឬសសក់ ហើយវាថែមទាំងធ្វើឱ្យរលុបពណ៌សក់ម្ដងបន្តិចៗផងដែរ។

៣. បន្ថែមសារធាតុចិញ្ចឹមដល់សក់

ភាគច្រើនអ្នកលាបពណ៌សក់តែងតែប្រឈមមុខជាមួយនឹងបញ្ហាសក់ទន់ខ្សោយ ស្ងួត និងបែកចុងជាដើម។ ដូចនេះទើបគេទាមទារ​ឱ្យ​មាន​ការ​បំប៉ន និងថែរក្សាជា​ពិសេស​ដោយ​ការ​ធ្វើ​ការ​ព្យាបាល​សក់​ដូច​ជា​ការ​ប្រើ​ម៉ាស​សក់ ​ប្រើ​សេរ៉ូម​សក់ ឬ​វីតាមីន​ជា​ប្រចាំដើម្បីជួយជួសជុលសរសៃសក់ពីខាងក្នុងអោយរឹងមាំ និងមានសុខភាពល្អ។

៤. កាត់បន្ថយការប្រើកម្ដៅលើសក់

ត្រូវចាំថាសក់ដែលលាបពណ៌គឺខ្សោយជាងសក់ធម្មជាតិ ដូចនេះមុនពេលផ្លុំសម្ងួតសក់ កៀប ឬរមូលគួរតែប្រើសេរ៉ូម ឬស្ព្រាយ៍បាញ់ការពារសក់ជាមុនសិនដើម្បីការពារសក់ពីកម្ដៅដែលអាចធ្វើឱ្យសក់ស្ងួត និងផុយស្រួយបាន។ វិធីសម្ងួតសក់ដែលល្អមួយទៀតគឺប្រើខ្យល់ត្រជាក់ ឬកង្ហារ។

៥. ញ៉ាំអាហារបំប៉នដល់សក់

ក្រៅពីការថែទាំសក់ពីខាងក្រៅហើយ ការញ៉ាំអាហារបំប៉នក៏ជាតិចនិកមួយដែលមិនអាចខ្វះបានដែរ។ អាហារបំប៉នទាំងនោះមានដូចជាគ្រាប់ធញ្ញជាតិ បន្លែស្លឹកបៃតង ទឹកដោះគោស្រស់ ទឹកដោះគោជូរ ត្រីសាលម៉ុន ស៊ុត អយស្ទ័រជាដើម។ លើសពីនេះទៅទៀត ការញ៉ាំវីតាមីនដូចជា biotin វីតាមីន B វីតាមីន A ស័ង្កសី ឬជាតិដែកក៏ត្រូវបានគេផ្ដល់យោបល់ឱ្យញ៉ាំផងដែរដើម្បីពង្រឹងសុខភាពសក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម