ល្អណាស់សម្រាប់ស្រីៗ! ៥​ វិធី​ងាយៗ​ ស្បែក​ស្អាត​បាន​ដោយ​សារ​ផ្លែ​ឪឡឹក​

អាកាសធាតុ​ត្រជាក់​ធ្លាក់​ខ្យល់​ខ្លាំង​យ៉ាង​នេះ​គួរ​តែ​រក​វិធី​បន្ថែម​សំណើម​ដល់​ស្បែក​ឲ្យ​បាន​ច្រើន​។ ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា​ឪឡឹក​គឺ​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​ជាតិ​ទឹក​ច្រើន​ទទួលទាន​ឪឡឹក​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​។​ ក្រៅ​ពី​នេះ​យើង​ក៏​អាច​យក​ឪឡឹក​មក​ធ្វើ​ជា​ស្រ្កាប់​សម្រាប់​ខាត់​ស្បែក​បាន​ទៀត​ផង​។​ ឥឡូវ​នេះ​យើង​មក​សាក​វិធី​ធ្វើ​ស្រ្កាប់​​ខាត់​ស្បែក​ដែល​ផ្សំ​ឡើង​ពី​ផ្លែ​ឪឡឹក​​ទាំង​អស់​គ្នា!​

១.ឪឡឹក​ជា​មួយ​ស្ករស

រូបមន្ត​មួយ​នេះ​ងាយ​ស្រួល​ធ្វើ​បំផុត​ គ្រាន់​តែ​យក​ឪឡឹក​មក​កិន​ឲ្យ​ហ្មត់​ យក​បរិមាណ​១​ កូន​ចាន​ចង្កឹះ​។​ បន្ទាប់​មក​យក​សាច់​ឪឡឹក​មក​លាយ​ជា​មួយ​នឹង​ស្ករស​​ ១​ ចាន​ចង្កឹះ​​ ហើយ​ថែម​ទឹក​ក្រូច​ឆ្មា​ ២​ ស្លាបព្រា​បាយ​ ។​ លាយ​គ្រឿង​ផ្សំ​ទាំង​អស់​ឲ្យ​ចូល​គ្នា​រួច​យក​មក​ខាត់​ថ្នមៗ​​ឲ្យ​សព្វ​ស្បែក​ ទុក​ចោល​រយៈ​ពេល​ ១០​នាទី​ទើប​លាង​ចេញ​។​ វិធី​នេះ​ជួយ​ឲ្យ​ស្បែក​របស់​យើង​ភ្លឺ​​ ទន់​រលោង​ នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​អារម្មណ៍​ត្រជាក់​ស្រស់ថ្លា​ពី​ផ្លែ​ឪឡឹក។ ​

២.​ ឪឡឹក​ជា​មួយ​ប្រេងដូង​

ហាន់​ឪឡឹក​ជា​ដុំ​តូចៗ​ ( រួច​ទាំង​សាច់​ពណ៌​ស​ដែល​ជាប់​សម្បក​)​ យក​ស្លាបព្រា​មក​សង្កត់​សាច់​ឪឡឹក​ឲ្យ​បែក​​ល្អិត​។​ បន្ទាប់​មក​ដាក់​ប្រេង​ដូង​ចូល​ ១​ ស្លាប​ព្រា​បាយ​ លាយ​ចូល​គ្នា​ឲ្យ​សព្វ​ល្អ​ បន្ទាប់​មក​ដាក់​ស្ករស​ ១​ ចាន​ចង្កឹះ​ កូរ​ចូល​គ្នា​ឲ្យ​សព្វ​។​ យក​ល្បាយ​មក​ចាក់​ទុក​ក្នុង​កែវ​ស្អាត​ទុក​ក្នុង​ទូ​ទឹកកក​ អាច​យក​មក​ខាត់​ស្បែក​រាល់​ពេល​ងូត​ទឹក​ ខាត់​ទុក​ចោល​ ៥​ នាទី​សឹម​លាង​ទឹក​ចេញ​។​ ប្រេង​ដូង​ជួយ​ឲ្យ​ ស្បែក​មាន​សំណើម​ គ្រាប់​ស្ករ​ជួយ​ជម្រុះ​កោសិកា​ចាស់ៗ​ចេញ​​ ឪឡឹក​ជួយ​ឲ្យ​ផ្ដល់​សំណើម​ដល់​ស្បែក​ និង​ធ្វើ​ឲ្យ​ស្បែក​មាន​ក្លិន​ក្រអូប​។

៣. ឪឡឹក​ជា​មួយ​ទឹក​ឃ្មុំ

សម្រាប់​អ្នក​ដែល​មាន​ស្បែក​ឆេះ​ខ្លោច​ដោយសារ​កម្ដៅ​ថ្ងៃ​ ឬ​ ស្បែក​ស្ងួត​ខ្មៅ​ស្រអាប់​រូបមន្ត​មួយ​នេះ​អាច​ជួយ​អ្នក​បាន។​ គ្រាន់​តែ​យក​សាច់​ឪឡឹក​មក​សង្កត់​ឲ្យ​បែក​រួច​លាយ​ជាមួយ​ទឹក​ឃ្មុំ​ ១​ ស្លាបព្រា​បាយ​ ថែម​ទឹក​ក្រូច​ឆ្មា​ចូល​បន្តិច​​ ហើយ​ដាក់​ស្ករស​ចូល​កន្លះ​កូន​ចាន​ លាយ​ចូល​គ្នា​ឲ្យ​សព្វ​រួច​មក​មក​ខាត់​ថ្នមៗ​លើ​ស្បែក​។​ សម្រាប់​បរិវេណ​ស្បែក​ក្រេះ​ក្រិន​ ដូច​ជា​ កែង​ដៃ​ ជង្គង់​ អាច​ខាត់​រាង​ធ្ងន់​ដៃ​បន្តិច​បាន​ ទុក​ចោល​ ១៥​នាទី​រួច​លាង​ទឹក​ចេញ​។​

៤.​ ឪឡឹក​ជា​មួយ​ស្តប៊ឺរី

ឪឡឹក​ ៣​ ចំណិត​ ជា​មួយ​នឹង​ផ្លែ​ស្តប៊ឺរី​ ៣​ ផ្លែ​សង្កត់​ចូល​គ្នា​ឲ្យ​បែក​ លាយ​​ទឹក​ឃ្លុំ​ចូល​ ១​ ស្លាបព្រា​បាយ​ ហើយ​ដាក់​ម្សៅ​ដំឡូង​មី​ចូល​ ២​ស្លាបព្រា​បាយ​ ។​ លាយ​គ្រឿង​ផ្សំ​ទាំង​អស់​ឲ្យ​ចូល​គ្នា​ជា​ល្បាយ​តែ​មួយ​ រួច​យក​មក​ខាត់​ស្បែក​ទុក​ចោល​ ១៥​ នាទី​លាង​ទឹក​ចេញ​។​ រូបមន្ត​នេះ​ជួយ​ឲ្យ​ស្បែក​ សរ​ ភ្លឺ​ថ្លា​ កាន់​បន្ថយ​ស្នាម​ និង​ជួយ​ថែ​បំប៉ន​ស្បែក​ឲ្យ​មាន​សំណើម​ទន់​ល្មើយ​។ ​

៥.​ ឪឡឹក​ជាមួយ​នឹង​ចេក

យក​សាច់​ឪឡឹក​សង្កត់​ឲ្យ​បែក​ចំនួន​ ១ ​ចាន​ចង្កឹះ​ ចេក​កន្លះ​ផ្លែ​ យ៉ាអួរ​ កន្លះ​កូន​ចាន​ លាយ​ចូល​គ្នា​ឲ្យ​សព្វ។​ ទុក​ចោល​ក្នុង​ទូរ​ទឹកកក​ ១ ​ម៉ោង​ បន្ទាប់​មក​ធ្វើ​ការ​ខាត់​ស្បែក​ទុក​ចោល​ ១៥​ ទៅ​ ២០​ នាទី​សឹម​លាង​ទឹក​ចេញ​។​ រូបមន្ត​នេះ​ជួយ​ថែ​បំប៉ន​ស្បែក​ឲ្យ​ទន់​ល្មើយ​ បំបាត់​ស្នាម​ និង​កាត់​បន្ថយ​មុន​នៅ​លើ​ដង​ខ្លួន​។ ​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម