លោក ម៉ម សូផាណា ជាស្ថាបត្យករខ្មែរមួយរូបដែលបានបន្សល់ទុកស្នាដៃលេចធ្លោរាប់មិនអស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ថាបត្យករក្នុងទសវត្សរ៍ ៦០ រូបនេះក៏បានបន្សល់នូវស្នាដៃដ៏អស្ចារ្យរបស់លោកលើទឹកដីនៃប្រទេសសិង្ហបុរីផងដែរ។

ក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ ១៩៩២ ពេលដែលលោក ម៉ម សូផាណា រស់នៅក្នុងប្រទេសសិង្ហបុរី លោកត្រូវបានអញ្ជើញឱ្យគូរប្លង់ ព្រលានយន្តហោះ Changi ដោយលោកជាម្នាក់ក្នុងចំណោមអ្នកគូរប្លង់ ៤ នាក់ទៀត។ សម្រាប់ការងារជាក្រុមពេលនោះលោកត្រូវបានដាក់ឱ្យគូរនិងពិនិត្យទៅលើផ្លូវចូលទី១ ឬ Terminal 1 (ដោយលោកជាមនុស្សដែលចូលចិត្តធ្វើអ្វីមួយត្រូវតែស្អាតនិងមានភាពខុសប្លែក)។ លោកជាអ្នកគូរទាំង master plan និងប្លង់គោល។ ដូចដែលមហាជនអ្នកសិក្សាទាំងក្នុងនិងក្រៅស្រុកបានជ្រាបហើយថា អាកាសយានដ្ឋាន Changi បានជាប់ជាអាកាសយានដ្ឋានអន្តរជាតិល្អបំផុតនៅលើពិភពលោក។ នេះជាសមិទ្ធផលក្រៅស្រុកដ៏លេចធ្លោមួយរបស់លោក ម៉ម សូផាន់ណា ដែលនេះផងដែរជាមោទកភាពមួយរបស់ប្រជាជាតិខ្មែរខណៈដែលស្នាដៃរបស់ស្ថាបត្យករមានឈាមជ័រខ្មែរបានបន្សល់ទុកឱ្យកូនចៅខ្មែរជំនាន់ក្រោយបានដឹងលឺ។
គួរឱ្យដឹងផងដែរថា លោក ម៉ម សូផាន់ណា ក៏នៅមានស្នាដៃល្បីៗជាច្រើនទៀតដូចជា៖ អគារមជ្ឈមណ្ឌលព្រះកុសុមៈ ឆ្នាំ ១៩៦៩ (សព្វថ្ងៃជាវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស – NTTI) , ផ្ទះមូល (មហាវិថីព្រះនរោត្តម) ១៩៧១ , Villa of Mr Hing Kunthon (មហាវិថីព្រះមុនីវង្ស) ១៩៦៩ , Resort Villa of oknha Hhao Chunly (អូរឈើទាល) ១៩៦៩ , Villa Custom officer ភ្នំពេញ (ទួលគោក) ១៩៦៩ , Resort Villa of សម្ដេច ចៅសែន កុសលជុំ (អូរឈើទាល) ១៩៧១ , Villa Custom officer ១៩៧២ (បច្ចុប្បន្នវាយកម្ទេចចោល) , ស្នាដៃនៅប្រទេសសិង្ហបុរីដែលលោកបានរួមការងារជាមួយអ្នកគូរប្លង់នារីឆ្នើមមួយរូប ជាកន្លែងតម្កល់ធាតុ ដែលបែងចែកសម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ និងសាសនាគ្រិស្ត , ក្នុងឆ្នាំ ១៩៩៦ លោកបានជួបវិស្វករល្បីនៅប្រទេសបារាំង Mr PAOL ANDREU ដើម្បីពិភាក្សាលើគម្រោងអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ (Shape of stealth) , បណ្ណាល័យ ហ៊ុន សែន ១៩៩៩ , Post Guard បច្ចុប្បន្ន ប៉ុស្តិ៍យាមទាំង ២ ត្រូវបានលើកទៅដាក់នៅខាងមុខអង្គភាពប្រឆាំងអំពើពុករលួយ នៅផ្លូវនរោត្តម , សាលប្រជុំក្នុងខេត្តកំពង់ចាម , រដ្ឋបាលប្រមូលផ្ដុំ THE OFFICE IF SIEM REAP GOVERNOR ២០០៨ , សាកលវិទ្យាល័យ បាត់ដំបង , សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងវិទ្យាល័យ ហ៊ុន សែន កំចាយមារ (ព្រៃវែង) , BANK RENOVATION NEAK OKNHA HOUT VAANTHAN , Steped House (infront the council of minister) , Villa Samdach Son San (ផ្លូវប៉ាស្ទ័រ) ១៩៦៨ (បច្ចុប្បន្នមានការកែកុនខ្លះៗ) រួមមានស្នាដៃអស្ចារ្យរាប់មិនអស់ជាច្រើនទៀត។
គួរឱ្យដឹងដែរថា លោក ម៉ម សូផាណា ជាស្ថាបត្យករជើងចាស់របស់កម្ពុជាមួយរូបដែលលោកចូលចិត្តបង្កើតស្នាដៃដែលមានភាពខុសប្លែក និងលេចធ្លោ មិនមានស្នាដៃណាមួយដែលចម្លងពីគេនោះឡើយ។ បច្ចុប្បន្ន ស្ថាបត្យករជើងចាស់រូបនេះកំពុងបន្តការងារក្នុងតួនាទីជាទីប្រឹក្សាក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់៕





ប្រភពរូបភាព ៖ THE GENTRY HUB




















































Account
Security
Favourite Content