៥ទម្លាប់ មនុស្សជាច្រើនគិតថាជាការសន្សំ ការពិតវាខាតទៅវិញទេ

ការដែលចេះសន្សំសំចៃវាពិតជាល្អសម្រាប់ការរស់នៅមិនថាមានគ្រួសារ ឬនៅលីវក៏ដោយ។ ការសន្សំទាំងនោះអាចសម្រាប់ការបង់ការប្រាក់ធនាគារ ការបង់ថ្លៃទឹកភ្លើង និងការចំណាយផ្សេងៗនៃតម្រូវការផ្សេងៗទៀត។ ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាចំណាយទៅលើចំណុចដូចខាងក្រោម សូមពិចារណាម្ដងទៀត៖

១. ទិញអីវ៉ាន់ដោយសារបញ្ចុះតម្លៃ

មានមនុស្សមួយភាគធំគិតថាឱ្យតែអីវ៉ាន់បញ្ចុះតម្លៃសុទ្ធចំណេញខ្លាំង ប៉ុន្តែដោយសារតែចង់ចំណេញពេកពេលខ្លះធ្វើពួកគេភ្លេចខ្លួនទិញនូវអីវ៉ាន់មិនចាំបាច់ជាច្រើន។ ជាឧទាហរណ៍សម្រាប់មនុស្សស្រីឱ្យតែឃើញខោអាវ ឬគ្រឿងសម្អាងដែលមានការបញ្ចុះតម្លៃដឹងតែស្រវាទិញច្រើនៗហើយ ក្រោយពេលទិញហើយក៏មានរបស់ខ្លះប្រើបានរបស់ខ្លះទៀតក៏ទុកចោលតែម្ដង។ បើការចំណាយទាំងនេះត្រូវជាមួយតម្រូវការទើបជាការប្រសើរ បើមិនដូច្នេះទេវានឹងក្លាយជាការខ្ជះខ្ជាយវិញ។

២. ប្រើប្រាស់យានយន្តយូរពេក

ទទួលស្គាល់ថាការចំណាយទិញយានយន្តមួយៗវាពិតជាច្រើនសឹងតែលើសតម្រូវការផងក៏ថាបាន ហើយការប្រើប្រាស់យានយន្តចាស់ៗអាចនឹងសន្សំបានបន្តិចបន្តួច ប៉ុន្តែសាកគិតមួយជ្រុងទៀតថាប្រសិនបើអ្នកទាំងអស់នៅប្រើប្រាស់យានយន្តចាស់ៗយូរពេកនោះការចំណាយលើការថែទាំស្ទើរតែស្មើនឹងការចំណាយទិញយានយន្តថ្មីទៅហើយ។ លើសពីនេះទៀត នៅពេលយានយន្តកាន់តែចាស់ វានឹងស៊ីសាំងកាន់តែច្រើន។ ដូចនេះ ប្រសិនបើអាចគួរពិចារណាលើការប្រើប្រាស់យានយន្តថាគួរប្រើត្រឹមរយៈពេលប៉ុណ្ណាដើម្បីចំណាយកុំឱ្យលើស។

៣. ជួសជុលអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង

ពិតមែនហើយការជួសជុលរបស់ប្រើប្រាស់ក្នុងផ្ទះដោយខ្លួនឯងវាអាចចំណេញបានប្រាក់ខ្លះ។ ប៉ុន្តែមិនមែនរបស់របរក្នុងផ្ទះទាំងអស់សុទ្ធតែអាចជួសជុលដោយខ្លួនឯងបាននោះទេ។ ចុះបើគ្រឿងដែលត្រូវជួសជុលទាំងនោះជាគ្រឿងអគ្គិសនី ហើយអ្នកមិនមែនជាអ្នកជំនាញហើយក៏ទៅជួសជុលវាដោយខ្លួន តើនឹងមានអ្វីកើតឡើងប្រសិនមានគ្រោះថ្នាក់ណាមួយចៃដន្យ? ដូចនេះត្រូវគិតឡើងវិញថាអ្វីដែលអាចជួសជុលបាន អ្វីដែលមិនគួរជួសជុលខ្លួនឯង កុំគ្រាន់តែសន្សំសំចៃបន្តិចបន្តួចក៏នាំឱ្យខ្លួនមានគ្រោះថ្នាក់។

៤. ញ៉ាំអាហារ fast food

សម្រាប់អាហារបែបនេះច្បាស់ណាស់ថាវាពិតជាមានតម្លៃថោក ងាយស្រួលថែមទាំងអាចសន្សំសំចៃបានទៀតផង។ ផ្ទុយទៅវិញ វាអាចចំណេញប្រាក់មែនតែវាធ្វើឱ្យអ្នកទាំងអស់គ្នាខាតបង់សុខភាពទៅវិញដោយសារតែគុណភាពនៃអាហារ ជាតិខ្លាញ់ ជាតិស្ករ និងសារជាតិផ្សេងៗដែលនាំឱ្យកើតមានជំងឺជាច្រើនដូចជាជំងឺបេះដូង ជំងឺមហារីក ជំងឺបាក់ទឹកចិត្ត និងជំងឺច្រើនមុខទៀតផង។ ដូចនេះសូមគិតសុខភាពជាអាទិភាពសិន។

៥. ការព្យាបាលដោយខ្លួនឯង

មានមនុស្សជាច្រើនដោយសារតែខ្លាចការចំណាយច្រើនដើម្បីទៅពេទ្យពិនិត្យជំងឺហើយទិញថ្នាំតាមវេជ្ជបញ្ជា ក៏សម្រេចចិត្តថាផ្សំថ្នាំព្យាបាលខ្លួនឯងតាមទម្លាប់។ ប៉ុន្តែការធ្វើបែបនេះវាមិនមែនជាការសន្សំទេ វាបែរជាការសម្លាប់ខ្លួនឯងដោយប្រយោលទៅវិញនោះទេ។ ជាឧទាហរណ៍ ជំងឺខ្លះមានអាការៈដូចគ្នាតែក៏មិនប្រាកដថាការព្យាបាលដូចគ្នាដែរ។

ដូចនេះកុំដើម្បីសន្សំលុយពេករហូតដល់ធ្វើឱ្យខ្លួនឯងខាតពេលវេលា ខាតប្រាក់​ និងខូចសុខភាព៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម