ណែនាំកំពូលរឿងភាគល្បីៗ ៥ រឿងរបស់ Ju Ji Hoon មានគ្រប់រសជាតិ សុទ្ធតែល្អៗមើល

នាពេលកន្លងមកនេះ អ្នកគាំទ្ររឿងភាគកូរ៉េជាច្រើនប្រាកដជាបានទស្សនាខ្លះហើយនូវរឿងភាគ “The Trauma Code” ដែលបាននាំទស្សនិកជនឱ្យបានឃើញពីរឿងរ៉ាវកើតឡើងក្នុងបន្ទប់សង្គ្រោះបន្ទាន់ ផ្នែកមួយ​ក្នុង​ចំណោម​ផ្នែក​ដែល​មាន​ភាព​វឹកវរ​បំផុត​ក្នុង​មន្ទីរពេទ្យ ដឹកនាំដោយលោកវេជ្ជបណ្ឌិត Baek Kang-hyuk ដែលសម្តែងដោយតារាប្រុស Ju Ji-hoon។ មែនទែនទៅ តារាប្រុសវ័យ ៤២ឆ្នាំរូបនេះត្រូវបានគេស្គាល់ថាជាតារាសម្តែងដ៏មានទេពកោសល្យ និងតែងតែមានរឿងថ្មីៗឱ្យអ្នកគាំទ្របានតាមដានឥតដាច់។

ទោះ​បី​ជា​មាន​រឿងថ្មីៗចេញមក​ជា​បន្ត​បន្ទាប់ ប៉ុន្តែ Ju Ji Hoon អាច​សម្ដែង​តួ​អង្គនីមួយៗ​បាន​យ៉ាង​ល្អ​ដែលធ្វើឱ្យទស្សនិកជន ជឿជាក់យ៉ាងមុតមាំថាលោកគឺពិតជាតួអង្គនោះ។ ថ្ងៃនេះ AMS សូម​នាំ​អ្នកទាំងអស់​គ្នា​មក​មើល​ស្នាដៃ​ដ៏​អស្ចារ្យ ៥ រឿងទៀតរបស់ Ju Ji Hoon ដែលអាចបញ្ជាក់​ថា មិន​ថា​សម្ដែង​តួ​អ្វី ឬ​អាជីព​អ្វី​ទេ ក៏តារាប្រុសរូបនេះ​ពិត​ជា​អាចលេង​បានសម​ទាំង​អស់។

Princess Hour (ឆ្នាំ ២០០៦)

Ju Ji Hoon បានចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការបង្ហាញម៉ូត មុន​នឹង​ទទួល​បាន​តំណែង​តួឯក​ក្នុង​រឿង​ភាគ​ដែលល្បីល្បាញ​ពេញ​ទ្វីប​អាស៊ី​កាល​ពី​២០​ឆ្នាំ​មុន ​គឺ​រឿង Princess Hour ឬ​ដែល​ទស្សនិកជនខ្មែរធ្លាប់ស្គាល់តាមរយៈចំណងជើង “ក្រមុំឡេះឡោះ កំលោះទុយមុយ”។ រឿងមួយនេះបាននាំមនុស្សជាច្រើនឱ្យស្គាល់ពិភពរឿងភាគកូរ៉េ ហើយក៏ជាស្នាដៃមួយដែលបង្ហាញពីវប្បធម៌កូរ៉េដល់ប្រជាជនអាស៊ីផងដែរ ជាមួយនឹងរឿងរ៉ាវរបស់ Shin Chae Kyung (សម្ដែងដោយ Yoon Eun Hye) ក្មេងស្រីឡេះឡោះដែលបានក្លាយជាមហេសីរាជទាយាទសោះកក្រោះ Lee Shin (សម្ដែងដោយ Ju Ji Hoon)។ ជឿថានៅក្នុងសម័យនោះមានមនុស្សជាច្រើន ប្រាកដជាលង់ស្នេហ៍នឹង Ju Ji Hoon ក្នុងរូបភាពជាព្រះអង្គម្ចាស់រូបសង្ហាតែមាត់រឹងចិត្តក៏រឹង។

Kingdom (ឆ្នាំ២០១៩)

វិថី​ជា​តារា​សម្ដែង​របស់ Ju Ji Hoon បាន​ដំណើរ​ការ​យ៉ាង​ល្អ រហូត​ដល់​ត្រូវ​ជាប់គាំង​ដោយសារ​ករណី​គ្រឿងញៀន​ដែលធ្វើឱ្យលោក​ត្រូវ​បាន​ផ្ដន្ទាទោស​តាម​ច្បាប់​យ៉ាង​ពេញបន្ទុក ។ បន្ទាប់ពីបានឆ្លងកាត់ព្យុះដ៏ធំក្នុងជីវិតនិងបាត់មុខបាត់មាត់មួយរយៈ Ju Ji-hoon ក៏ត្រលប់មកវិញជាមួយនឹងគម្រោងដ៏ធំមួយក្នុងនាមជារាជទាយាទ Lee Chang ក្នុងរឿង “Kingdom” ជារឿងភាគកូរ៉េដំបូងបង្អស់របស់ Netflix ដែលរៀបរាប់ពីរឿងរ៉ាវនៅពីក្រោយការសោយទិវង្គតរបស់ព្រះមហាក្សត្រដោយសារមេរោគឆ្លងដ៏សាហាវ និងប្រែក្លាយមនុស្សគ្រប់គ្នាទៅជាខ្មោច Zombie។ រឿងនេះត្រូវបានគេចាត់ទុកថាជាស៊េរីដែលធ្វើឱ្យ Trend K-Zombie កាន់តែរឹងមាំនធ្វើឱ្យភាពយន្តបែប zombie កូរ៉េកាន់តែមានប្រជាប្រិយភាពយ៉ាងទូលំទូលាយរហូតមកដល់បច្ចុប្បន្ន និងជាការនាំយករឿងភាគកូរ៉េទៅកាន់ពិភពលោកម្តងទៀតនៅក្នុងសម័យ Streaming។

Blood Free (ឆ្នាំ២០២៤)

ក្រឡេកទៅមើលឆ្នាំ ២០២៤ វិញគឺអាចនិយាយបានថាជាឆ្នាំមាសសម្រាប់ Ju Ji Hoon ដោយសារតែ​លោកបានបង្ហាញមុខក្នុងរឿងជា​ច្រើន ​ហើយមួយរឿងៗសុទ្ធតែមានសាច់រឿងប្លែកៗមិនជាន់គ្នាថែមទៀត។ ចាប់ផ្តើមជាមួយនឹង Blood Free ដែលជារឿងបែបវិទ្យាសាស្ត្រក្នុងពិភពលោកអនាគតដែលបានឈានទៅដល់ចំណុចដែលមនុស្សអាចផលិតសាច់សិប្បនិម្មិតសម្រាប់បរិភោគបាន ប៉ុន្តែ​អាថ៌កំបាំង​​នៅ​ពី​ក្រោយ​ក្រុមហ៊ុន​ផលិតសាច់​នេះ​ធ្វើ​ឱ្យ​សាធារណជន​ងឿងឆ្ងល់យ៉ាង​ខ្លាំង។ ក្នុងរឿងនេះ Ju Ji-hoon ដើរតួជា Woo Chae-woon ជាអង្គរក្សរបស់ CEO Yoon Ja-yo សម្ដែងដោយតារាស្រី Han Hyo-joo)។

Love Your Enemy (ឆ្នាំ២០២៤)

បន្ទាប់​ពី​បង្ហាញខ្លួន​ក្នុង​រឿង​ភាគ​ដែល​តម្រូវ​ឱ្យសម្ដែងឈុតឆាកពិបាកៗ​ជា​ច្រើន​ ទីបំផុតទស្សនិកជនក៏បានឃើញ Ju Ji Hoon ត្រលប់មកសម្តែងជារឿងស្នេហាបែបកំប្លែងម្ដងទៀតជាមួយរឿង Love Your Enemy ដែលសម្តែងជាមួយ Jung Yu Mi។ រឿងនេះរៀបរាប់ពីទំនាក់ទំនងរវាងក្រមុំកំលោះពីរនាក់ដែលកើតមកក៏ក្លាយជាសត្រូវនឹងគ្នាតែម្ដងដោយសារជម្លោះ​រវាង​គ្រួសារ​​មុន​នឹងយូរៗទៅក៏​ប្រែ​ក្លាយ​ជា​ស្នេហា ប៉ុន្តែ​បន្ទាប់​មក​អ្នក​ទាំង​ពីរ​ត្រូវ​បែក​គ្នា រហូតដល់ ១៨ ឆ្នាំក្រោយទើបបានត្រលប់មកជួបគ្នាម្តងទៀត។

Light Shop (ឆ្នាំ២០២៤)

អស់ពីរឿងបែបស្នេហាផ្អែមល្ហែម រន្ធត់ស្លន់ៗហើយ ពេលនេះដល់វគ្គទឹកភ្នែកម្ដងជាមួយរឿងភាគចុងឆ្នាំ២០២៤ “The Light Shop” ដែលស្ថិតនៅក្នុងចក្រវាឡតែមួយជាមួយនឹងរឿងភាគ “Moving”។ រឿងនេះនាំអ្នកគ្រប់គ្នាទៅស្វែងយល់ពីស្លាកស្នាមទំនាក់ទំនងរវាងមនុស្សជាច្រើន នៅពេលដែលពិភពនៃមនុស្សរស់ និងមនុស្សស្លាប់បានមកជួបគ្នាតាមរយៈហាងចង្កៀងអាថ៌កំបាំងនៅចុងផ្លូវដ៏ស្ងាត់មួយ។ ក្នុងរឿងនេះ Ju Ji Hoon ដើរតួជា Jung Won Young ដែលជាម្ចាស់ហាងនោះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់

មោទកភាពភាពយន្តក្នុងស្រុក! ទីបំផុត «សំនៀងលើវាលខ្សាច់» បង្ហាញវត្តមានលើឆាកអន្តរជាតិ

ជា​មោទកភាព​មួយ​សម្រាប់​ភាពយន្ត​ខ្មែរ ក៏​ដូច​ជា​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ខណៈ​ដែល​ភាពយន្ត​ចំណង​ជើង «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ដែល​ជា​សមិទ្ធផល​របស់​ផលិតករ​ខ្មែរក្នុងនោះ រ៉េត សារីតា ក៏ជាបុគ្គលសំខាន់

ថ្វីបើកំពុងបំពេញកាតព្វកិច្ចយោធា Hoshi នៅតែមានបទចម្រៀងថ្មីជូនអ្នកគាំទ្រក្នុងថ្ងៃខួបកំណើតខ្លួន

Pledis Entertainment បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ត្រូវនឹងថ្ងៃខួបកំណើតរបស់ Hoshi ផ្ទាល់ សមាជិកក្រុម Seventeen រូបនេះនឹងបញ្ចេញបទចម្រៀងទោលថ្មីមួយ ក្រោមចំណងជើងថា “Snapback”។

ស្រីនា និង វិសាល ទៅ​ទទួលពានរង្វាន់ Stellar Creator Award នៅប្រទេសចិន

នេះ​មិនមែន​ជា​លើក​ទី​១​សម្រាប់​គូ​ស្វាមី​ភរិយា ជា ស្រីនា និង ហេង សុខវិសាល ដែល​បាន​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស។ ដូច​ថ្មី​ៗ​នេះ​ថៅកែ We Young ទាំង ២ បាន​ដឹក​ដៃ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ពិព័រណ៍​ចិន-អាស៊ីខាងត្បូង

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

Leave a Reply

Your email address will not be published. Required fields are marked *