ចូលចិត្តញ៉ាំទុរេនអ៊ីចឹង តោះមកដឹងពីរបៀបរើសងាយៗឲ្យបានសាច់ល្អនិងមានរសជាតិឆ្ងាញ់

ទុរេនត្រូវ​បានគេចាត់ទុកថាជាស្ដេចផ្លែឈើក្នុងតំបន់អាស៊ីអាគ្នេយ៍។ មិនត្រឹមតែមានរសជាតិឆ្ងាញ់  វាក៏សម្បូរទៅដោយសារធាតុចិញ្វឹមល្អៗ ជាច្រើន រួមមាន ប្រូតេអ៊ីន​ ជាតិសរសៃ ដែល​ពិតជា​មានអត្ថប្រយោជន៍សម្រាប់រាងកាយ។ ផ្លែឈើមួយនេះ ក៏ចាត់ចូលក្នុងចំណោមផ្លែឈើ ដែលមានតម្លៃថ្លៃផងដែរ អ៊ីចឹងហើយ យ៉ាងហោចណាស់ យើងក៏គួរតែពីរបៀបខ្លះៗ ក្នុងការរើស ទុរេន កុំឲ្យទិញមកញ៉ាំហើយមិនឆ្ងាញ់។

ទន្ទឹមនេះ តាមរយៈបទសម្ភាសន៍ខ្លី របស់ AMS​ ជាមួយបងស្រីពៅដែលជាអ្នកលក់ទុរេន និងមាន​បទពិសោធន៍ ៣ទៅ៤ឆ្នាំ​ខាងទុរេន​ក៏​បាន​ប្រាប់​ពី​វិធី​ងាយ​ស្រួល​ក្នុងការ​ជ្រើសរើស​ទុរេន​ឲ្យបាន​សាច់ល្អ និងមានរសជាតិឆ្ងាញ់ទិញហើយ មិនស្ដាយប្រាក់ បើទោះជាប្រិយមិត្ត មិនមែន​ជាអ្នក​ជំនាញស្គាល់ច្បាស់ពីផ្លែឈើនេះក៏ដោយ។

ជាដំបូង បងស្រីបានប្រាប់ថា ចង់បានទុរេនដែលឆ្ងាញ់ គឺយើងត្រូវជ្រើសទុរេន ដែល​គេតែង​និយម​ហៅថាទុរេន​លេខ ១។ ចុះធ្វើយ៉ាងម៉េចទើបយើងអាចដឹងថាវាជាទុរេនលេខ ១?

ទុរេនលេខ ១ គឺជាប្រភេទទុរេនដែលមានសាច់ល្អ និងចាស់ល្អ មានក្លែបពេញ អាចពីចំនួន ៤ ទៅ ៥  ក្លែប។ សម្រាប់វិធីជ្រើសរើសវិញគឺ យើងអាចមើលតាមពណ៌សម្បុរ និងរូបរាងខាងក្រៅរបស់ទុរេន បើសិនជាសម្បករបស់វាមានពណ៌ត្រួយចេកខ្ចីហើយទងនៅតូចៗ នៅឡើយ នោះមានន័យថាទុរេន មិនទាន់ចាស់ល្អទេ អាចហូបបានតែគ្រាន់តែមិនសូវជាឆ្ងាញ់ជាប់មាត់ខ្លាំង។ ដូច្នេះហើយ ពេលទៅ​ទិញ​ផ្លែ​ទុរេន ត្រូវជ្រើសយកទុរេនដែលមានសម្បកពណ៌ក្រមៅ ឬយើងស្គាល់ថាពណ៌ គគីរ  និងទងធំៗ។

ទាក់ទិននឹងពូជទុរេនវិញ បងស្រីបានបន្ដថា គឺមានច្រើនដែលសឹងតែថា យើងមិនអាចរាប់បាន ដោយ​សារ​តែប្រទេសដែលដាំទុរេនក្នុងតំបន់អាស៊ីអាគ្នេយ៍​យើង​បន្ដ​បង្កាត់​ពូជថ្មីៗ ជា​បន្ដ​បន្ទាប់។ តែ​បើ​មើល​ទីផ្សារ​នៅ​ប្រទេស កម្ពុជាភាគច្រើន​គេ​និយម​ពូជ ម៉ាន់ថង និងអូខាក់។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទុរេន សាច់​ច្រើន គ្រាប់​តូច ច្រុបៗ សាច់ពណ៌ទឹកដោះគោ អាចទិញពូជ ម៉ាន់ថង។ រីឯអ្នកដែលចូលចិត្ត ទុរេន សាច់ផ្អែមមុត​ ទន់ល្មួតពណ៌លឿង អាចជ្រើសទិញពូជទុរេនអូខាក់។

ទុរេនម៉ាន់ថង
ទុរេនអូខាក់

ឥឡូវនេះ ប្រិយមិត្តបានដឹងពី​វិធីងាយៗ ក្នុងការរើសទុរេនហើយ លើក​ក្រោយ​ពេល​ទៅ​ទិញ​កុំភ្លេច​សាក​ល្បងណា។ ប្រសិន​បើ​ប្រិយមិត្ត មានចំណាប់អារម្មណ៍ចង់ទិញទុរេនតែ​មិន​ស្គាល់​កន្លែង​ដែល​ទុកចិត្ត ក៏អាចទាក់ទងទៅកាន់ បងស្រីពៅ ផ្ទាល់​តាម​រយៈ​លេខទូរស័ព្ទ ០១៥ ៦៦៣ ៣៩២ ដើម្ប​ទិញផងដែរ ដោយសារ​បង​ស្រី​មាន​ចំការ​ផ្ទាល់​ខ្លួន​ដាំ​តាម​ធម្មជាតិ​ធានារសជាតិ​ឆ្ងាញ់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨