លម្អិតពីតម្លៃខ្លួនតារាស្រីល្បីៗ​ចិនពេលចូលរួមកម្មវិធីម្តងៗ ដឹង​ហើយ​ភ្ញាក់ផ្អើល

កាលពីពេលថ្មីៗនេះប្រពន័្ធផ្សព្វផ្សាយរបស់ប្រទេសចិន Sina បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលពួកគេបានផ្សាយបញ្ជីតម្លៃ​ខ្លួន​ខ្ពស់បំផុតសម្រាប់សិល្បករពេល​ចូលរួម​កម្មវិធី​ផ្សេងៗ។ ​ក្រៅ​ពី​តម្លៃ​ខ្លួន​តារា ទឹកប្រាក់មួយ​ផ្នែក​ធំ​ត្រូវបានចំណាយលើការតុបតែងខ្លួន សក់ អាហារ និងថ្លៃធ្វើដំណើររហូតដល់ទៅ ៤៥០០០​ ដុល្លារ។

ក្នុងនោះសម្រាប់តែថ្លៃផាត់មុខនិងធ្វើសក់តែប៉ុណ្ណោះចំនួនដែលត្រូវចំណាយទៅលើសិល្បករមានចាប់ពី ១៣០០ ទៅ ៦៥០០ដុល្លារ។ Zhang Tian’ai និង Cecilia Cheung គឺជាតារាសម្តែងស្រីដែល​ទាមទារ​ថ្លៃសម្រាប់​ការ​តុប​តែង​ខ្លួន​ខ្ពស់បំផុត គឺចំនួន ៦៥០០ដុល្លារក្នុងរយៈពេល ៣ម៉ោងនៃការបង្ហាញខ្លួនជាសាធារណៈ។

ដោយ​ឡែក​សម្រាប់តារា​ស្រី​ដែល​ត្រូវ​គេ Search រក​ច្រើន​ជាង​គេ​លើ​អ៊ិនធឺណិត Dilraba ប្រាក់​ចំណូល​របស់​នាង​គឺប្រហែល ៣០ម៉ឺនដុល្លារនៅក្នុង Event នីមួយៗ បន្ទាប់ពីកាត់ពន្ធនិងការចំណាយផ្សេងទៀត។

បន្ថែមលើប្រាក់ឈ្នួលផ្លូវការ ដៃគូសហការរបស់តារាសម្តែងស្រីរូបនេះនឹងត្រូវបង់ថ្លៃបន្ថែមដូចជាថ្លៃសំបុត្រយន្តហោះ សណ្ឋាគារលំដាប់ផ្កាយ ៥ សេវាដឹកអ្នកដំណើរប្រកបដោយផាសុកភាព ការតុបតែងខ្លួននិងសម្លៀកបំពាក់។ Dilraba ត្រូវបានគេផ្តល់ជូននូវស្តង់ដារខ្ពស់ ដោយ​អាហាររបស់នាងមួយពេលតម្លៃ ២៨៦ដុល្លារ។ លើសពីនេះនាងត្រូវបានគេអនុញ្ញាតឲ្យនាំក្រុមការងារទៅតាមបានពី៤ទៅ៦នាក់ ហើយថ្លៃអាហាររបស់ពួកគេក៏ត្រូវចំណាយឲ្យក្នុងម្នាក់ ៣០ដុល្លារ។​

យោងតាម Sina តួលេខខ្ទង់ ១៥ម៉ឺន ទៅ ៣០ម៉ឺនដុល្លារគឺជា​តម្លៃ​ខ្លួន​ជាមធ្យមនៅក្នុង​វិស័យ​សិល្បៈ​ចិន ដោយប្រាក់ឈ្នួលនិងប្រាក់រង្វាន់អមគឺខ្ពស់ឬទាបជាងតួលេខខាងលើអាស្រ័យលើប្រជាប្រិយភាពរបស់តារានីមួយៗ។

ប្រៀបធៀប​នឹង Zhang Ziyi តម្លៃ​ខ្លួន ៣០ម៉ឺន​ដុល្លារ​របស់ Dilraba មិន​ទាន់​ខ្ពស់​បំផុត​នោះ​ទេ។ដោយសារតែកម្រិតនិងឋានៈដែលបានឈានដល់តារាលំដាប់អន្តរជាតិ Zhang Ziyi បានស្នើសុំឲ្យអ្នករៀបចំប្រើច្រកចូល VIP នៅព្រលានយន្តហោះហើយធ្វើដំណើរដោយឡានទំនើប។ លើសពីនេះបន្ទប់សណ្ឋាគារដែល Zhang Ziyi ចូលទៅស្នាក់ត្រូវតែជាលំដាប់ប្រធានាធិបតី និងមានតម្លៃប្រហែល ១២ម៉ឺនដុល្លារ។ តម្លៃសម្លៀកបំពាក់ថ្លៃការតុបតែងកាយនិងសក់សម្រាប់តារា​ស្រី​រូប​នេះក៏ត្រូវចំណាយអស់ជាង ៣១០០០ ទៅ ៤៦០០០ដុល្លារផងដែរ។

និយាយ​ឲ្យ​ខ្លី បើ​អ្នករៀបចំកម្មវិធីចង់អញ្ជើញ Zhang Ziyi ​គឺ​ត្រូវ​តែ​ហ៊ាន​ចាយ​ប្រមាណ ៧៨០០០ដុល្លារ​ទៀត​បន្ថែម​ពី​លើ​តម្លៃ​ខ្លួន​របស់​នាង ដែល​សរុប​ទាំង​អស់​ទៅ​គឺអាច​ឈាន​​ខ្ទង់​លាន​ដុល្លារ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។