ចង់បាន​ស្បែកសថ្លាដោយមិនចាំបាច់លាបឡេ គួរញ៉ាំបន្លែផ្លែឈើ ១០ មុខនេះ

បន្លែផ្លែឈើគឺជាអាហារដែលសម្បូរទៅដោយវីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមដែលចាំបាច់ដល់រាងកាយ។ ដូចនេះហើយទើបបានជាបន្លែនិងផ្លែឈើត្រូវបានចាត់ជាលំដាប់ទីមួយក្នុងចំណោមចំណីអាហារទាំងប្រាំក្រុមដែលយើងមិនអាចខ្វះបានជាដាច់ខាត។ បន្លៃផ្លែឈើជាច្រើនមានគុណប្រយោជន៍ជួយដល់ស្បែករបស់អ្នក ទទួលទានជាប្រចាំនឹងធ្វើឲ្យស្បែករបស់អ្នកភ្លឺថ្លាមានសុខភាពល្អ។

បន្លែផ្លែឈើដែលមានសារធាតុបំប៉នដល់ស្បែកមានដូចជា៖

១. ល្ហុងទុំ

ផ្លែល្ហុងទុំមានវីតាមីនជាច្រើនមុខដែលល្អសម្រាប់រាងកាយនិងជួយប្រឆាំងជាមួយសារធាតុ Free Radicle ដែលចាំចាប់យកមូលេគុលក្នុងសារពាង្គកាយរបស់យើង។ ប្រឆាំងជាមួយនិងបាត់តេរី និង វីរុសបានយ៉ាងល្អ ជួយកាត់បន្ថយជំងឺសើរស្បែក និងជួយឲ្យស្បែកមានសុខភាពល្អ។

២.​ ផ្លែប័រ

ផ្លែប័រត្រូវបានគេចាត់ទុកថាជាអាហារដែលសម្បូរទៅដោយគុណប្រយោជន៍ព្រោះបណ្តុំទៅដោយវីតាមីន និងសារធាតុរ៉ែយ៉ាងច្រើន។ ជាពិសេសជាតិខ្លាញ់​ដែលជាជាតិខ្លាញ់ល្អទទួលទានហើយមិនធ្វើឲ្យធាត់ ព្រមទាំងជួយកម្ចាត់ជាតិខ្លាញ់ដែលលើសក្នុងរាងកាយបានទៀតផង។​ ទទួលទានផ្លែប័រជួយបំប៉នស្បែករបស់អ្នកបានយ៉ាងល្អជាពិសេសសម្រាប់អ្នកស្បែកស្ងួតនឹងធ្វើឲ្យស្បែករបស់អ្នកមានសំណើមនិងផ្តល់ភាពទន់ល្មើយដល់ស្បែក។

៣. ផ្លែតាសក់

ផ្លែតាសក់សម្បូរទៅដោយជាតិទឹក រួមទាំងវីតាមីននិងសារធាតុរ៉ែយ៉ាងច្រើនដល់រាងកាយ។ គុណប្រយោជន៍របស់តាសក់ចំពោះស្បែកមុខគឺជួយឲ្យស្បែកមានសំណើម និងភ្លឺថ្លា។

៤. ផ្លែឈើក្នុងត្រកូលប៊ឺរី

ផ្លែឈើដែលស្ថិតនៅក្នុងត្រកូលប៊ឺរីមានជាច្រើនដូចជា ស្តប៊ឺរី ប្លូប៊ឺរី ឆឺរី ប្លេកប៊ឺរីជាដើម។ ក្រៅពីនេះនៅមានផ្លែឈើពួកត្រកូលប៊ឺរីដែលយើងអាចរកបាននៅក្នុងស្រុកដូចជា ផ្លែកន្ទួត និងកន្ទួតព្រៃ។ ​ផ្លែឈើត្រកូលប៊ឺរីសម្បូរទៅដោយវីតាមីន C ជួយការពារដល់ស្បែកមិនឲ្យឆាប់ខូច ជួយបំបាត់ស្លាកស្នាម និងការពារការកើតមុន។

៥. ផ្លែប៉ោម

នៅក្នុងផ្លែប៉ោមមានសារធាតុចិញ្ចឹមជាច្រើនយ៉ាងដែលអាចជួយការពារស្បែកពីការកើតស្លាកស្នាម ធ្វើឲ្យស្បែករបស់អ្នកក្មេងជាងវ័យ និងការពារការកើតអាចម៍រុយនៅលើផ្ទៃមុខ។

៧. ចេកអំបូង

នៅក្នុងចេកអំបូងសម្បូរទៅដោយប៉ូតាស្យូម ជួយ​ដល់​ប្រព័ន្ធការពារ​រាងកាយ​ ព្រម​ទាំង​ជួយ​ឲ្យស្បែករបស់យើងមានសភាពស្រស់ថ្លានិងសុខភាពល្អ។

៨. ផ្កាខាត់ណាពណ៌ខៀវ

ផ្កាខាត់ណាពណ៌ខៀវមានសារធាតុជួយទប់ស្តាត់ការកើតមហារីក ព្រមទាំងល្អចំពោះស្បែក ជាពិសេសការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ។ ជួយឲ្យស្បែកក៏ស៊ូជាមួយនឹងកម្តៅ UV ជួយស្តាសភាពស្បែកដែលត្រូវបានបំផ្លាញពីកម្តៅព្រះអាទិត្យឲ្យត្រឡប់មកស្រស់ផ្លាដូចដើមវិញ។

៩. ផ្លែក្រូច

ក្រូចគឺជាផ្លែឈើដែលមានសារធាតុចិញ្ចឹមច្រើនប្រភេទ ជួយបង្កើតប្រព័ន្ធភាពសាំក្នុងរាងកាយដែលមានប្រយោជន៍ដល់ស្បែករបស់យើងយ៉ាងខ្លាំង។ ធ្វើឲ្យស្បែកមានសុខភាពល្អ បង្កើតខលឡាជេនក្នុងរាងកាយ និងធ្វើឲ្យស្បែកសរភ្លឺថ្លាពីខាងក្នុង។

១០. ឪឡឹក

ផ្លែឪឡឹកសម្បូរទៅដោយជាតិទឹក ទទួលទានហើយជួយឲ្យស្បែកមានសំណើម និងជួយការពារស្បែកមិនឲ្យឆាប់ខូច ការពារស្បែក ធ្វើឲ្យស្បែកសរភ្លឺថ្លាកើនឡើងជាលំដាប់។

ចង់បានស្បែកសរភ្លឺថ្លាពីខាងក្នុងមិនមែនជារឿងលំបាកនោះទេ គ្រាន់តែទទួលទានបន្លែផ្លែឈើទាំងនេះជាប្រចាំ លោកអ្នកនឹងទទួលបានស្បែកដែលភ្លឺថ្លានិងមានសុខភាពល្អថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម