អ្នកមានគូចាំអង្កាល់ទៀត! ប្រជុំស្ទីលថតរូបសាមញ្ញា តែ Sweet ខ្លាំង អ្នកណាឃើញហើយក៏ច្រណែន

អាចនិយាយបានថា ការថតរូបបានក្លាយជាផ្នែកមួយរបស់មនុស្សចំនួនទៅហើយ ដោយសារតែពួកគេ ចូលចិត្ដផ្ដិតយករូបភាពស្អាតៗ ទុកជាអនុស្សាវរីយ៍។ ទន្ទឹមនេះ ប្រសិនបើអ្នកមានគូសង្សារ ហើយអ្នកទាំងពីរសុទ្ធសឹងតែជាអ្នកចូលចិត្តថតរូបទៀតនោះ គួរតែកុំរំលងស្ទីលខាងក្រោមណា Sweet Sweet ណាស់៖  

១. ថតឃើញតែដៃ

ឃើញតែដៃមែនពិតតែស្ទីលបែបនេះ អ្នកណាមិនច្រណែនទៅ? ណាមួយអ្នកមិនចូលចិត្តបង្ហាញមុខ តាមបណ្ដាញសង្គមត្រូវម៉ាច់ មិនចាំបាច់ផុសរូបពេញតែក៏អាច​ sweet ជាមួយសំណព្វចិត្តបាន។ ប្រិយមិត្តអាចថតរបៀបកាន់ដៃគ្នា, ធ្វើរាងជាបេះដូង, ពាក់ចិញ្ចៀនគូ ឬកាន់កែវកាហ្វេក៏បានតាមចិត្ត។

 ២. ថតមុខកញ្ចក់

ថតបែបនេះ មិនត្រឹមតែ sweet ទេ ថែមទាំងអាចបញ្ចេញរាងដ៏ឡូយ សម្លៀកបំពាក់ដ៏ស្រស់ស្អាត ឬម៉ូតអាវប្លែកៗ ដែលអ្នកបានស្លៀកទៀត ឈរកាច់រាង​លេងស្ទីលបន្ដិចដឹងតែអេម។

៣. ថតពាក់ ឬស្លៀករបស់គូ

ជាគូស្នេហ៍ ចៀសមិនផុតទេពីការស្លៀកពាក់របស់គូដូចគ្នា។ អ៊ីចឹងហើយមិនថាពេលចេញទៅ Date គ្នា ឬនៅក្នុងផ្ទះ ឬកន្លែងផ្សេងៗ បើបានស្លៀកពាក់ដូចគ្នា កុំភ្លេចថតរូបរបស់ប្រិយមិត្តណា។

៤. ថត selfie បែបជិតៗ

គ្រាន់តែចុច Selfie មានអីទៅពិបាក រៀបចំខ្លួនបន្ដិចទៅឲ្យមើលទៅសមគួរ រួចថតបែបជិតៗ ឲ្យឃើញពីទឹកមុខ ខ្ជូត សង្ហារ ស្រស់ស្អាតរបស់អ្នកទាំងពីរគឺរួចស្រេច។

៥. ថតម្នាក់ទៀតមិនដឹងខ្លួន

ពេលដែលមនុស្សណាម្នាក់យកចិត្តទុកដាក់ធ្វើអ្វីមួយ ច្បាស់ណាស់ថាមើលទៅឡើងសង្ហារ និងស្រស់ស្អាតតែម្ដង។ បែបនេះហើយឆ្លៀតពេលបណ្ដូលចិត្តរបស់អ្នកកំពុងធ្វើម្ហូប អានសៀវភៅ ឬធ្វើអ្វីផ្សេងៗ ទៀត គឺថាអ្នកអាច selfie រូបខ្លួនឯង ជាមួយនឹងគេ។

ឃើញអត់ ស្ទីល ឡើងធម្មតាងាយៗ តែថតផុសទៅដឹងតែអ្នកជុំវិញលួចច្រណែនហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។