នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត។



វណ្ណដា ម្ចាស់បទ «6 Years in the game» ក៏បានលេចវត្តមានចូលរួមផងដែរ ដោយលោកស្លៀកឈុតបុរាណពណ៌ទឹកម៉ិចយ៉ាងសង្ហាចូលរួមមង្គលការបងប្រុសបង្កើតតែម្នាក់គត់ ជាមួយគូស្នេហ៍រូបស្រស់ កញ្ញា Lauryn។ ក្រៅពីចូលរួមអបអរសាទរពិធីមង្គលការរបស់បងប្រុស វណ្ណដា ត្រូវអ្នកចូលរួមជាច្រើនសុំថតរូបទុកជាអនុស្សាវរីយ៍យ៉ាងព្រោងព្រាតក្នុងរោងពិធី។

ក្រឡេកទៅមើលកំលោះអ្នកខេត្តព្រះសីហនុវិញ ញញឹមប្រិមប្រិយដាក់អ្នកចូលរួម បង្ហាញភាពរីករាយចំពោះបងប្រុស និងបងថ្លៃក្នុងថ្ងៃពិសេសរបស់អ្នកទាំងពីរ៕



រូបភាព៖ Facebook @ម៉ាណា មង្គល សំអាងការ























Account
Security
Favourite Content