មើលទៅដូចគ្មានជាតិស្ករផង តែរបស់ទាំងនេះហ៊ានតែ​ញ៉ាំប្រហែសៗ ដឹងតែឡើងគីឡូស្រឺតៗ

អ្នកគ្រប់គ្នាភាគច្រើនប្រហែលជាគិតថា អាហារ ដែលមានជាតិស្ករច្រើនញ៉ាំទៅឆាប់ធាត់គឺជាប្រភេទដូចជាសូកូឡានំខេកបង្អែម ជាដើម។ តែប្រហែលជាមិនចាប់អារម្មណ៍ទេថា មានអាហារមួយចំនួន មើលទៅមិនសមមានជាតិផ្អែមខ្លាំងសោះ ដល់ពេលញ៉ាំស្រាប់តែឡើងគីឡូស្រឺតៗ មិនដឹងខ្លួនតែម្ដង។  តោះមកស្គាល់បន្ដិចមើលថាជាអាហារអ្វីខ្លះ៖

១. កាហ្វេ

អ្នកដែលញៀនកាហ្វេ​ គ្រាន់តែលឺពាក្យថា កាហ្វេ គឺឃ្លានចង់ផឹកតែម្ដង។ តែ កាហ្វេ ក៏ចាត់ចូលក្នុងប្រភេទភេសជ្ជៈ ដែលមានជាតិស្ករដែរ។ ពេលខ្លះល្វីងមែន តែក៏មិនមែនអត់មានជាតិស្ករដែរ។ ជាទូទៅកាហ្វេឆុងតាមហាងលក់នានា មួយកែវគឺមានជាតិស្ករប្រមាណ ៤៥ ក្រាម។

២.ទឹកប៉េងបោះ

ទឹកប៉េងបោះគឺអាចនិយាយបានថាពេញនិយមណាស់ជាពិសេសខាងតំបន់អ៊ឺរ៉ុបគេយកវាទៅជ្រលក់នំប៉័ង និងញ៉ាំជាមួយម្ហូបផ្សេងៗ ទៀត។ ជឿថាប្រិយមិត្តគិតថា ទឹកប៉េងបោះមានរសជាតិជូរ អ៊ីចឹងហើយញ៉ាំទៅមិនអីទេ តែតាមពិតទៅទឹកប៉េងបោះ ១ ស្លាបព្រាកាហ្វេ គឺមានជាតិស្ករប្រហែល ១ ស្លាបព្រាកាហ្វេដូចគ្នា។

៣. ទឹកផ្លែឈើស្រស់

ទឹកផ្លែឈើពិតណាស់ថាមានវីតាមីន និងសារធាតុចិញ្ចឹមច្រើន តែវាក៏មានផ្ទុកនូវជាតិស្ករដ៏ច្រើនក្រាស់ក្រែលដែរ។ តាមអ្នកជំនាញ ជាតិស្ករក្នុងទឹកផ្លែគឺមានច្រើនជាង ពេលដែលយើងញ៉ាំផ្លែឈើស្រស់​ ព្រោះថា​ ទម្រាំបានទឹកផ្លែឈើមួយកែវ ឬមូយកំប៉ុង ត្រូវចំណាយផ្លែឈើច្រើនកិនបញ្ចូលគ្នា។

៤. យ៉ាអួរគ្មានជាតិធាត់

បើទោះជាដាក់ថាគ្មានជាតិធាត់ពិតមែនតែយ៉ាអួរប្រភេទនេះមួយកំប៉ុងមានជាតិស្ករទៅដល់៤៥ក្រាមឯណោះ។ តិចច្រឡំញ៉ាំច្រើនហើយរកមូលហេតុធាត់មិនឃើញ។

៥.នំដំឡូងកញ្ចប់

ញ៉ាំទៅប្រៃៗ​ មិនប្រាកដថាអត់ជាតិស្ករទេណា ប្រភេទនំដំឡូងកញ្ចប់ទាំងនេះ គឺធាត់លឿនតែម្ដង និងមានជាតិស្ករច្រើនគួរសមដែរ ទៅតាមបរិមាណរបស់នំមួយកញ្ចប់ៗ។ បើគិតជាដុំវិញគឺ ១៥ ដុំ មានជាតិស្ករដល់ទៅ ២៨ ក្រាម។

៦.តែទឹកកក

កុំព្រោះតែគិតថាជាតែចេះតែញ៉ាំហើយមិនធាត់ណា។តែទឹកកកលក់នៅតាមហាងភេសជ្ជៈ ប្រេនៗសុទ្ធតែមានដាក់បន្ថែមនូវជាតិស្ករចន្លោះពី៣៥ក្រាមឡើងទៅ។បើមិនចង់ធាត់កម្ម៉ង់ញ៉ាំកុំដាក់ស្ករ។

៧.ស៊ុបកំប៉ុង

ស៊ុបកំប៉ុងពិតជាជម្រើសល្អសម្រាប់អ្នកខ្ជិល អាចទុកក្នុងទូរទឹកកកបានយូរគួរសមទៅតាមថ្ងៃកំណត់។ ថ្វីបើមានបន្លៃគ្រប់គ្រឿងមែន តែបរិមាណស្ករដែលដាក់ក៏មិនតិចដែរ ចន្លោះពី ១៧ ក្រាមឡើងទៅ និងមានបន្ថែមជាមួយគ្រាប់ពោតមានជាតិផ្អែម។ បើអាចគួរតែចម្អិនញ៉ាំភ្លាមៗ ខ្លួនឯងល្អជាជាង។

៨.ដំណាប់ផ្លែឈើ

មើលទៅទំនងណាស់ ព្រោះធ្វើពីផ្លែឈើ ញ៉ាំទៅប្រហែលមិនធាត់ទេ។ ប៉ុន្ដែអ្នកត្រូវដឹងថា ស្ករសជាគ្រឿងផ្សំសំខាន់ទី ២ ដែលគេយកមកធ្វើដំណាប់ផ្លែឈើ។ ជាក់ស្ដែងដំណាប់ផ្លែប៉ោមមួយកូនកែវ មានជាតិស្ករយ៉ាងហោចណាស់ក៏ ៤០ ក្រាមដែរ។ អ៊ីចឹងហើយ កុំញ៉ាំច្រើនពេក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម