លើសពីការតាំងបង្ហាញរូបថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជាការឆ្លុះបញ្ចាំងអំពីអនាគតដែលមនុស្ស ធម្មជាតិ វប្បធម៌ និងបច្ចេកវិទ្យា អាចរស់នៅជាមួយគ្នា ស្ដារឡើងវិញ និងរីកលូតលាស់ជាមួយគ្នា។

កាលពីរសៀលថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៦ នៅ ហ៊ីរ៉ូស៊ីម៉ា ហោស៍ មានការរៀបចំនូវកម្មវិធីពិព័រណ៍សិល្បៈដែលមានការដាក់បង្ហាញជូននូវស្នាដៃរបស់សិល្បករ អ្នកស្រាវជ្រាវ និងអ្នកថតរូបជាង ៥០ នាក់ មកពីតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀត។
ស្នាដៃទាំងនេះកើតចេញពីកម្មវិធីសិល្បៈចំនួន ៣ រួមមាន Art Pairing, Art Residency និង Open Call រួមជាមួយស្នាដៃថតរូបពីសិល្បករថតរូបប៉ាឡេស្ទីននៅតំបន់ ហ្គាហ្សា និងវេសបែង។
ក្រៅអំពីការទស្សនាផ្ទាំងទស្សនីយភាពសិល្បៈ ក៏មានការសម្ដែងអាយ៉ៃសម្រាប់ដួងវិញ្ញាណ ដោយអ្នកនាង ស៊ូស៊ូ , តន្ត្រីសម្រាប់ព្រលឹង ដោយ Tonle Pulse និងការចាក់បញ្ចាំងវីដេអូសម្រាប់បេះដូងដោយនិស្សិត DMC ផងដែរ។
គួរឱ្យដឹងដែរថា ការតាំងពិព័រណ៍នេះគឺជាការប្រមូលផ្ដុំនៃការស្រមៃរួមគ្នានៃសិល្បករនិងអ្នកបង្កើតស្នាដៃពីជំនាន់ផ្សេងៗ និងវិស័យផ្សេងៗ ចាប់ពីសិល្បៈបុរាណដូចជាផ្ទាំងគំនូរប្រេង និងអាគ្រីលីក រហូតដល់សំឡេង ធាតុរបស់ធម្មជាតិ និងវត្ថុដែលត្រូវបានគេបោះបង់ចោល ហើយត្រូវបានផ្លាស់ប្ដូរ។ គួរបញ្ជាក់ដែរថា ស្នាដៃនិមួយៗ មានរបៀបផ្ទាល់ខ្លួនក្នុងការមើល យល់ និងមានអារម្មណ៍ចំពោះពិភពលោក៕
















រូបភាព ផ្ដល់ជូនដោយ Miguel




















































Account
Security
Favourite Content