បវរកញ្ញាកម្ពុជា រី ស្រីនេត កំពុងតែតំណាងជាតិនៅលើវេទិកាប្រកួតបវរកញ្ញា Miss Asia Pacific International នៅប្រទេសហ្វីលីពីន។ Miss Asia Pacific International Cambodia 2026 បានធ្វើឲ្យមហាជនចាប់អារម្មណ៍នឹងការចូលរួមប្រកួតរបស់នាងខ្លាំង ព្រោះតែជាឆាកអន្តរជាតិដំបូង ហើយកញ្ញាធ្វើបានយ៉ាងល្អ ដែលនាងគឺជាបវរកញ្ញាដែលវិវឌ្ឍន៍ខ្លួនពីកម្មការិនីរោងចក្រ។

ស្រីនេត នៅវគ្គប្រកួតឈុតតំណាងជាតិកាលពីប៉ុន្មានថ្ងៃមុន បាននាំយកឈុត “រាជិនីមហាអគ្គីទេវៈ” ពណ៌ក្រហមឆ្អិនឆ្អៅ ទៅលើឆាក Miss Asia Pacific International ២០២៦ រហូតទទួលបានពាន លំដាប់រងទី២ ឈុតតំណាងជាតិល្អដាច់គេ។
សម្រាប់អត្ថន័យ “រាជិនីមហាអគ្គីទេវៈ“ជាឈ្មោះ ទេវៈមួយអង្គរដែលគ្រប់គ្រងដែនអគ្គី ដែលបង្កប់ដោយអំណាច និងភាពស័ក្ដិសិទ្ធិដ៏អស្ចារ្យ រក្សាពន្លឺនៃមនុស្សជីវភាពមនុស្សលោក មានន័យថា ធំធេង ខ្ពង់ខ្ពស់ លើសលប់ អគ្គី ជានិមិត្តរូបនៃភ្លើង ថាមពល កម្លាំង និងការកើតថ្មី ទេវៈអគ្គី សម្គាល់ដល់ទេវតា សុចរិត និងសិរីរុងរឿងលើសមនុស្សធម្មតា ដែលយើងតែងតែឃើញ ការប្រើប្រាស់ ទៅលើពិធីធំៗសំខាន់ៗ ដូចជា ការថ្វាយព្រះអគ្គី អគ្គីភ្លើងគប់ជ័យ និងអគ្គីបំភ្លឺពីភាពជោគជ័យ។ “រាជិនីមហាអគ្គីទេវៈ”បង្កើតឡើងក្នុងទម្រង់សហសម័យ ទេវតាដ៏អស្ចារ្យដែលកើតពីភ្លើង និងកាន់កាប់អំណាចធំធេង។ ឈុតនេះបញ្ជាក់ពីថាមពលខ្លាំង ការផ្ទុះនៃពន្លឺ កម្លាំងចិត្តមិនចុះចាញ់ និងការកើតឡើងវិញដូចភ្លើង ដែលមិនអស់ពន្លឺ វាជានិមិត្តរូបនៃភាពរុងរឿង អំណាច និងភាពអស្ចារ្យ។ នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គមរបស់ រី ស្រីនេត។


រី ស្រីនេត បានឆ្លងកាត់ការប្រកួតប្រជែងកម្មវិធីបវរកញ្ញាក្នុងស្រុកជាច្រើន ហើយកម្មវិធី Miss Asia Pacific International ២០២៦ នៅហ្វីលីពីន ជាលើកដំបូងរបស់នាង តែលទ្ធផលពិតជាមិននឹកស្មានដល់ ព្រោះកញ្ញាទាក់ទាញការចាប់អារម្មណ៍ពីហ្វេនផេកគាំទ្រកម្មវិធីប្រកួតប្រជែងសម្រស់នៅក្រៅស្រុក។
មិនតែប៉ុណ្ណោះ ស្រីនេត មានភាពលេចធ្លោមិនថាសម្បុរស្បែក និងទម្រង់មុខសិចស៊ី ថ្ពាល់ខួចដ៏ស្រស់ស្អាតថែមទៀត។ កាន់តែពិសេសក្នុងការបង្ហាញខ្លួន និងការដើរម៉ូដ ដ៏ជំនាញធ្វើឲ្យអ្នកគាំទ្រទាំងក្នុងប្រទេស និងក្រៅប្រទេសកាន់តែស្រលាញ់ចូលចិត្ត។
គួរបញ្ញាក់ផងដែរថា រី ស្រីនេត និងមានឈ្មោះ រី លីណា ពេលប្រកួតកម្មវិធីកញ្ញាឯកវាយនភណ្ឌជាអតីតកម្មករ និងបានចូលរួមកម្មវិធីប្រកួតប្រជែងក្នុងកម្មវិធីបវរកញ្ញាវាយនភណ្ឌឆ្នាំ ២០១៧ ដោយទទួលបានលំដាប់រងទី១។ នាងចាប់ផ្ដើមប្រឡូកសិល្បៈពេញលេញអំឡុងឆ្នាំ២០១៨ ដោយមានអាជីពជាតារាសម្ដែង , ជាតារាបង្ហាញម៉ូដ, ស៉្បតពាណិជ្ជកម្ម ការថតប្រម៉ូតផ្សព្វផ្សាយ និងថតម៉ូដសម្អាងការជាដើម៕




















រូបភាព៖ Miss Asia Pacific International,Pageanthology,Ab Studio និង ដាណាមី សំអាងការ



















































Account
Security
Favourite Content