BLACKPINK រងការរិះគន់ខ្លាំងៗ ក្រោយទម្លាក់ Teaser ថ្មីសម្រាប់ការវិលត្រលប់ជាក្រុមដំបូងក្នុងរយៈពេល ៣ ឆ្នាំជាង

អ្នកលេងអ៊ីនធឺណិតកូរ៉េកំពុងចែករំលែកប្រតិកម្មរិះគន់យ៉ាងខ្លាំងចំពោះរូបភាព Teaser ថ្មីៗរបស់ក្រុមចម្រៀងនារី BLACKPINK។

នៅថ្ងៃទី ១៩ ខែកុម្ភៈ BLACKPINK បានបញ្ចេញ Teaser ចុងក្រោយសម្រាប់ការវិលត្រឡប់ ជាមួយអាល់ប៊ុម ‘DEADLINE’ របស់ពួកគេ ដែលជារូបភាព Poster ដ៏ទាក់ទាញរបស់សមាជិកទាំង ៤ នាក់ជួបជុំគ្នា ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ។ Teaser នេះមានលក្ខណៈស្រដៀងនឹងរូបភាព Concept មុនៗ ដែលកាលនោះក្រុមនេះបានស្លៀកសម្លៀកបំពាក់ពណ៌សសុទ្ធ ដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រតន្ត្រីជុំវិញពិភពលោក ខណៈដែលក្រុមនេះកំពុងរៀបចំអាល់ប៊ុមដែលមានសមាជិកពេញលេញលើកដំបូងក្នុងរយៈពេលប្រហែល ៣ ឆ្នាំ និង ៥ ខែ។

ប៉ុន្តែ មិនមែនគ្រប់គ្នាសុទ្ធតែពេញចិត្តនឹង Teaser ថ្មីនៃអាល់ប៊ុម ‘DEADLINE’ នេះទេ។ នៅលើបណ្ដាញសង្គមផ្សេងៗ អ្នកលេងអ៊ីនធឺណិតកូរ៉េបានចែករំលែកមតិរបស់ពួកគេ ដោយមនុស្សជាច្រើនបានលើកឡើងថា Teaser ទាំងនេះ “គួរឱ្យធុញ” និង “ដដែលៗ” ខ្លាំង ដោយរិះគន់តាំងពីការរៀបចំខ្លួនរហូតដល់ជម្រើសនៃការកាត់តរូបភាព។ មតិទាំងនោះរួមមាន៖

  • “មើលទៅដូចជាពួកគេធ្វើ Concept ដដែលៗរាល់ដងអញ្ចឹង”
  • “សមាជិកម្នាក់ៗស្អាតណាស់ ប៉ុន្តែសម្លៀកបំពាក់ និង Concept មានអារម្មណ៍ថាដូចជាធ្លាប់ធ្វើច្រើនដងមកហើយ ㅠㅠ”
  • “គ្មានអ្វីថ្មី ឬគួរឱ្យរំភើបទាល់តែសោះ។ ហេតុអ្វីបានជាការផ្សព្វផ្សាយអាល់ប៊ុមរបស់ពួកគេតែងតែបែបនេះ?”
  • “មានអារម្មណ៍ថា ខ្ញុំឃើញ Teaser លក្ខណៈបែបនេះរាល់ថ្ងៃតែម្តង”
  • “ក្នុងនាមជាក្រុមហ៊ុន YG… គុណភាពគួរតែល្អជាងនេះមែនទេ? មកដល់ចំណុចនេះ បើឱ្យ AI ធ្វើ Teaser ឱ្យ ប្រហែលជាល្អជាង”
  • “ហេតុអ្វីបានជាវាដដែលៗម្ល៉េះ?”
  • “មើលទៅហាក់ដូចជាមិនសូវមានភាពហ្មត់ចត់សោះ ដូចជាគ្រាន់តែបញ្ចេញឱ្យតែបានៗ ព្រោះជិតដល់ពេលត្រូវចេញអាល់ប៊ុម”
  • “មើលគុណភាព…”
  • “តើពួកគេម្នាក់ៗថតដាច់ដោយឡែកពីគ្នា រួចយកមកកាត់តបញ្ចូលគ្នាឬ?”
  • “ខ្ញុំក៏មិនចូលចិត្តសម្លៀកបំពាក់ដែរ មើលទៅដូចជាខោអាវក្នុងពេក”
  • “ពួកគេប្រហែលជាកំពុងផ្តោតលើការកាត់បន្ថយថវិកាហើយមើលទៅ…”
  • “តើ YG ធ្វើការងារមិនល្អបែបនេះកើតបានយ៉ាងម៉េច នៅពេលដែលពួកគេមានក្រុមដែលមានគុណភាពខ្ពស់ដូច BLACKPINK? ពិតជាអស្ចារ្យមែន”
  • “Teaser របស់ពួកគេតែងតែមើលទៅដូចគ្នាគ្មានខុស… ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ បើឃើញពាក្យ ‘Pink Venom’ សរសេរនៅលើហ្នឹងដែរនោះ”
  • “ម្តងទៀតហើយ អ្វីម្យ៉ាងនៅក្នុងរូបថតមានអារម្មណ៍ថាចម្លែក ដូចជាសមាជិកម្នាក់ៗត្រូវបានថតដាច់ដោយឡែក រួចយកមកកាត់តបញ្ចូលគ្នា។ តើគេចង់ឱ្យវាចេញមកបែបហ្នឹងមែនទេ?”
  • “គុណភាព Teaser អន់ណាស់ lol… សង្ឃឹមថាអាល់ប៊ុមនឹងល្អទៅចុះ”

សូមបញ្ជាក់ថា Mini Album ‘DEADLINE’ គ្រោងនឹងចេញផ្សាយនៅថ្ងៃទី ២៧ ខែកុម្ភៈ វេលាម៉ោង ២ រសៀល (ម៉ោងនៅកូរ៉េ)។ អាល់ប៊ុមនេះនឹងមានបទចម្រៀងសរុបចំនួន ៥ បទ រួមមានបទចំណងជើង “GO,” បទចម្រៀងដែលចេញមុន “JUMP,” ព្រមទាំងបទ “Me and my,” “Champion,” និង “Fxxxboy”។

ផលិតកម្ម YG Entertainment បានថ្លែងថា៖ «ដូចដែលចំណងជើង ‘DEADLINE’ បានបង្ហាញ អាល់ប៊ុមនេះនឹងពោរពេញទៅដោយ ‘ពេលវេលាល្អបំផុតដែលមិនអាចកែប្រែបាន’ និងបង្ហាញពី ‘BLACKPINK ដែលបញ្ចេញពន្លឺបំផុតក្នុងពេលបច្ចុប្បន្ននេះ’» ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *