ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ ទស្សនិកជនមិនត្រឹមតែទទួលបានចំណេះដឹងបែបប្រវត្តិសាស្ត្រដ៏សំខាន់អំពីការបាត់បង់និងទាមទារមកវិញនូវវត្ថុបុរាណដ៏មានតម្លៃរបស់ខ្មែរ ប៉ុន្តែក៏បានចូលរួមចំណែកជួយដល់សកម្មភាពអភិរក្សសម្បត្តិវប្បធម៌ដូនតាផងដែរ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅចូលរួមចំណែកក្នុងការផ្សព្វផ្សាយវប្បធម៌ និងសង្គម ជាពិសេសគាំទ្រដល់ការទាមទារយក សម្បត្តិបុរាណខ្មែរ ដែលត្រូវបានលួចនាំចេញទៅបរទេស ឱ្យវិលត្រឡប់មកមាតុប្រទេសវិញ។

ខ្សែភាពយន្តឯកសារមួយនេះគឺជាស្នាដៃស៊ើបអង្កេតដ៏ស៊ីជម្រៅមួយដែលលាតត្រដាងអំពីបណ្ដាញឧក្រិដ្ឋកម្មជួញដូរបុរាណវត្ថុខុសច្បាប់ជាសកល។ សាច់រឿងបានបង្ហាញអំពីការពិតដ៏រន្ធត់នៃអតីតកាល ដែលបណ្ដាញឧក្រិដ្ឋជនបានកេងប្រវ័ញ្ច និងប្រើប្រាស់ទាហានកុមារដើម្បីវាយឆ្មក់ប្លន់យករតនសម្បត្តិបុរាណពីប្រាសាទនានាក្នុងប្រទេសកម្ពុជា។ «បុរាណវត្ថុប្រឡាក់ឈាម» ទាំងនោះ ត្រូវបានលួចរត់ពន្ធឆ្លងដែនទៅកាន់គេហដ្ឋានរបស់មហាសេដ្ឋី និងសារមន្ទីរល្បីៗនៅបស្ចិមប្រទេស ដែលពាក់ព័ន្ធនឹងបណ្ដាញរបស់ Douglas Latchford។

ជាស្នាដៃផលិតរបស់ក្រុមហ៊ុន New Theory Pictures និងដឹកនាំរឿងដោយលោក Don Millar ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមការងារបច្ចេកទេស និងផលិតករខ្មែរក្នុងស្រុក ភាពយន្តឯកសារលក្ខណៈស៊ើបអង្កេតនេះ ត្រូវបាននាំយកមកចែកចាយនៅកម្ពុជាដោយក្រុមហ៊ុន AMS (Apsara Media Services) ក្នុងបំណងបំផុសស្មារតីសាធារណជន និងយុវជនឱ្យយល់ដឹងពីការបាត់បង់ តម្លៃប្រវត្តិសាស្ត្រ និងការលះបង់ក្នុងការទាមទារយកសម្បត្តិវប្បធម៌ជាតិមកវិញ។

ភាពយន្តនេះបានធ្វើពិធីសម្ពោធផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ នៅរោងភាពយន្ត Legend Premium Exchange Square ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល តំណាងអង្គទូត សិល្បករ-តារាល្បីៗ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ។

នៅក្នុងពិធីសម្ពោធចាក់បញ្ចាំងនេះដែរ លោក អ៊ូច មករា ជាសហនិពន្ធខ្សែភាពយន្តឯកសារ «LOOT» បានឱ្យដឹងថាភាពយន្តបានចំណាយពេលផលិតប្រមាណ ៣ឆ្នាំ ដោយមានទីតាំងថតនៅក្នុងប្រទេសចំនួន ៦។

លោកបញ្ជាក់ថា៖ «សាច់រឿងនេះបើសិនជាយើងបានទស្សនា ខ្ញុំគិតថាអាចជួយបណ្តុះស្មារតី ចំណេះដឹង និងបានយល់ដឹងពីរឿងរ៉ាវនៃវត្ថុបុរាណស្រុកខ្មែរបានច្រើន ពីព្រោះយើងត្រូវសួរសំណួរមួយថា ហេតុអីបានប្រាសាទនៅស្រុកយើងនៅសល់តែតួប្រាសាទទទេ? ហេតុអីបានជាវត្ថុបុរាណរបស់យើងនៅស្រុកក្រៅ ហើយគេធ្វើម៉េចទើបអាចនាំយកវត្ថុបុរាណ​ហ្នឹងមកនៅក្នុងស្រុកវិញ តើមានរឿងអីកើតឡើង? ប្រសិនបើបងប្អូនឆ្ងល់ថាហេតុអ្វីបានជាប្រាសាទស្រុកយើងមួយចំនួនមានការជីកកោះគាស់កកាយ អាចសាកល្បងទស្សនាភាពយន្តនេះបានដើម្បីដឹងថាមានអ្វីកើតឡើង» ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ