មានហេតុផល ៣ នេះសោះ បានជាតារាបង្ហាញម៉ូដម្នាក់ៗចូលចិត្តធ្វើមុខមាំ នៅពេលដើរម៉ូដម្ដងៗ

ប្រិយមិត្តដែលចាប់អារម្មណ៍ទេថា ហេតុអ្វីបានជាតារាបង្ហាញម៉ូដម្នាក់ៗចូលចិត្តធ្វើមុខមាំ ហាក់មិនបង្ហាញភាពរួសរាយដាក់ទស្សនិកជនទាល់តែសោះ?​ ជាក់ស្ដែង មិនមែនត្រឹមតែនៅក្នុងកម្មវិធីបង្ហាញម៉ូដប៉ុណ្ណោះទេ សូម្បីតែនៅពេលដែលថតរូបម្ដងៗ ក៏អ្នកប្រកបអាជីពនេះក៏នៅតែចូលចិត្តរក្សាទឹកមុខមាំ ដូចមានគំនុំមួយនេះដដែល។

ក៏ប៉ុន្តែប្រិយមិត្តដឹងទេថា ទឹកមុខមាំឥតស្នាមញញឹមមួយនេះហើយ គឺជាចំណុចដ៏សំខាន់មួយនៅក្នុងវិស័យបង្ហាញម៉ូដ​ ដោយមានដើមចមធំៗទាំង ៣នេះ នៅពីក្រោយ៖

ទំនាក់ទំនងទៅនឹងវប្បធម៌សិល្បៈ

បើសិនជាអ្នកមើលទៅលើរូបគំនូរ ឬរូបថតរបស់បុគ្គលដែលមានឋានៈខ្ពស់នៅក្នុងសម័យបុរាណ អ្នកប្រហែលជាអាចសង្កេតឃើញថា មនុស្សមួយចំនួនធំមិននិយមបង្ហាញស្នាមញញឹមនៅពេលដែលឱ្យជាងគំនូរគូររូបឱ្យ​ ឬនៅពេលថតរូបនោះទេ។ នេះក៏ព្រោះតែមនុស្សនៅសម័យបុរាណតែងមានជំនឿថា ការធ្វើមុខមាំ គឺជានិមិត្តសញ្ញានៃភាពខ្ពង់ខ្ពស់ និងទ្រព្យសម្បត្តិ។

ទន្ទឹមគ្នានឹងជំនឿនេះ New18 បានរៀបរាប់ថា មូលហេតុដែលតារាបង្ហាញម៉ូដមិនញញឹមនៅពេលដើរម៉ូដ ដោយសារតែពួកគេចង់បង្ហាញពីលេចធ្លោរនៃសម្លៀកបំពាក់ថ្លៃៗដែលខ្លួនកំពុងតែគ្រង ​ឱ្យដាច់ចេញពីទស្សនិកជន។

ចិត្តសាស្រ្តល្បួងចិត្តអតិថិជន

ទឹកមុខមាំមិនបង្ហាញស្នាមញញឹម គឺជារូបភាពមួយដែលអ្នកជំនាញក្នុងវិស័យដើរម៉ូដបានបង្កើតឡើង ដើម្បីបង្ហាញពីភាពនឹងធឹង និងគង់វង្ស។ ដូច្នេះ អតិថិជនដែលបានទៅទស្សនាការដើរបង្ហាញម៉ូដនឹងទទួលបានអារម្មណ៍នៃភាពគង់វង្ស សុវត្ថិភាព និងទំនុកចិត្តទៅលើឈុតទាំងនោះដូចគ្នា និងមានភាគរយច្រើនក្នុងទិញឈុតនោះមកគ្រង។

តារាបង្ហាញម៉ូដ មានតួនាទីបង្ហាញម៉ូដ មិនមែនបង្ហាញរូបសម្រស់របស់ខ្លួន

គោលបំណងនៃកម្មវិធីបង្ហាញម៉ូដនីមួយៗ ត្រូវបានចាត់ចែងធ្វើឡើងដើម្បីបង្ហាញម៉ូដ សម្លៀកបំពាក់ ឬគ្រឿងតុបតែងខ្លួន ក្នុងគោលបំណងបង្អួតស្នាដៃថ្មី ឬក៏ដើម្បីដាក់លក់ម៉ូដថ្មីៗទាំងនោះ។ គេហទំព័រ Storypick បានពន្យល់ថា ការដែលអ្នកបង្ហាញម៉ូដស្នាមញញឹមលើផ្ទៃមុខរបស់ខ្លួន អាចធ្វើឱ្យទស្សនិកជនបែរចំណាប់អារម្មណ៍ពីខោអាវ ឬគ្រឿងតុបតែងខ្លួន ទៅមើលទឹកមុខរបស់តារាបង្ហាញម៉ូដជំនួសវិញ។

ដូចនេះ កម្មវិធីជាច្រើនចូលចិត្តឱ្យអ្នកបង្ហាញម៉ូដរក្សាទឹកមុខមាំ ដើម្បីទាញកែវភ្នែកទស្សនិកជនទៅកាន់ ខោអាវ ឬគ្រឿងតុបតែងខ្លួនដែលជាចំណុចគោលនៃកម្មវិធីទាំងមូល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *