កាលពីថ្ងៃ ២៦ ខែកុម្ភៈ ម្សិលមិញនេះ សិល្បករសិល្បការិនី ច្រើនជំនាន់បានមកជួបជុំគ្នានៅក្នុងកម្មវិធីសម្ពោធការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ។ ក្នុងឱកាសដ៏ពិសេសនោះដែរ លោកជំទាវប្រធានសមាគមក៏បានរៀបចំជាកញ្ចប់ថវិកាជូនសិល្បករជើងចាស់ជាច្រើនរូបថែមទៀតផង។



នាព្រឹកថ្ងៃ២៦ កុម្ភៈ ២០២៥ នៅក្នុងថ្ងៃសម្ពោធ ការិយាល័យសមាគមសិល្បករខ្មែរ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាយាងចូលរួមធ្វើពិធីចម្រើនព្រះបរិតជាពុទ្ធជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិក សមាគមសិល្បករខ្មែរ សូមបានសេចក្ដីសុខ សេចក្ដីចម្រើន ជោគជ័យគ្រប់ភារកិច្ច ជានិច្ចនិរន្តរ៍តរៀងទៀត។
ក្នុងថ្ងៃសម្ពោធការិយាល័យថ្មីសមាគមសិល្បករខ្មែរ មានវត្តមានវរសិល្បករជើងចាស់ច្រើនជំនាន់បានមកជួបជុំគ្នាបង្កើតបានជាទស្សនីយភាពដ៏សែនកម្រដែលអាចឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងបានឃើញរូបលោកដោយផ្ទាល់។
តាមរយៈការអញ្ជើញចូលរួមដោយផ្ទាល់នៅក្នុងកម្មវិធីពីសំណាក់តារាជើងចាស់តាំងពីជំនាន់ ៦០ មកទល់បច្ចុប្បន្នបានបង្កើតនូវភាពស្និទ្ធស្នាលក៏ដូចជាឱកាស ដើម្បីពួកលោកអាចជួបជជែក និងរម្លឹកអនុស្សាវរីយ៍នាពេលកន្លងក្នុងអាជីពជាអ្នកសិល្បៈដូចគ្នា។
ការជួបជុំនាលើកនេះ ទាំងតារាសម្ដែង តារាភាពយន្ត តារាចម្រៀង និងអ្នកសិល្បៈ ជើងចាស់ជាច្រើនរូបបានបង្ហាញវត្តមានរួមគ្នាបើទោះបីជារូបលោកមានការលំបាកក្នុងការធ្វើដំណើរយ៉ាងណាក៏ដោយ តួយ៉ាងវរសិល្បករជំនាន់៥០និង៦០ បានបង្ហាញរូបរាងដែលស្ថិតក្នុងវ័យជរាណាស់ទៅហើយ តែលោកនៅតែបន្តបង្ហាញវត្តមានក្នុងកម្មវិធីអ្នកសិល្បៈដែលនេះជាការលើកទឹកចិត្តទៅដល់សិល្បករជំនាន់ថ្មីឱ្យបន្តព្យាយាមថែរក្សានូវសិល្បៈដែលចាស់ៗដូចជារូបលោកបានបន្សល់ទុកឱ្យ។












ក្នុងឱកាសដ៏ពិសេសពិសាលនាថ្ងៃម្សិលមិញ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានរៀបចំជាកញ្ចប់ថវិកា ក៏ដូចជាកន្ត្រកដែលមានរៀបចំវត្ថុអនុស្សាវរីយ៍ជូនវរសិល្បករទាំងអស់ដែលបានចូលរួមផ្ទាល់ក្នុងកម្មវិធីដើម្បីជាការលើកទឹកចិត្តនិងថ្លែងអំណរអរគុណសម្រាប់វត្តមាននាថ្ងៃនេះ។









គួរបញ្ជាក់បន្ថែមដែរថា នាថ្ងៃសម្ពោធការិយាល័យ សិល្បករខ្មែរ ដែលមានទីតាំងក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ មានការរៀបចំនូវកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្តជ័យមង្គលជូនថ្នាក់ដឹកនាំនិងក្រុមការងារនៅពេលព្រឹក និងមានកម្មវិធីបន្តនៅពេលល្ងាចជួបជុំទទួលទានអាហារ និងរាំកម្សាន្តយ៉ាងសប្បាយរីករាយ៕


















































Account
Security
Favourite Content