នៅម៉ោង ៩ ព្រឹក ថ្ងៃទី២៤ ខែកក្កដានេះ ប៉ូលិសបានឆ្មក់ចូលការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន HYBE ជាផ្នែកមួយនៃការស៊ើបអង្កេត ពាក់ព័ន្ធនឹងការចោទប្រកាន់លើប្រធានក្រុមហ៊ុន លោក Bang Si Hyuk ថា បានជួញដូរភាគហ៊ុនដោយអយុត្តិធម៌។

យោងតាមកាសែត The Korea Herald បានឱ្យដឹងថា អង្គភាពឧក្រិដ្ឋកម្មហិរញ្ញវត្ថុនៃទីភ្នាក់ងារប៉ូលិសទីក្រុងសេអ៊ូល កំពុងស៊ើបអង្កេតលើការចោទប្រកាន់ថា លោក Bang Si Hyuk បានបោកបញ្ឆោតអ្នកវិនិយោគដំបូងៗ ហើយទទួលបានប្រាក់ចំណេញខុសច្បាប់ចំនួន ៤០០ពាន់លានវ៉ុន ឬប្រមាណ ២៩៣ លានដុល្លារអាមេរិក មុនពេលធ្វើ IPO ឬការបោះផ្សាយមូលបត្រកម្មសិទ្ធជាសាធារណៈលើកដំបូង កាលពីខែតុលា ឆ្នាំ ២០២០ កន្លងទៅ។
ស្របពេលដែល HYBE ផ្ទាល់បាននិយាយថា ខ្លួនមិនមានសេចក្ដីថ្លែងការណ៍ផ្លូវការលើបញ្ហានោះទេ ប៉ូលិសក៏បានបដិសេធមិនផ្ដល់ការអត្ថាធិប្បាយបន្ថែមដែរ ដោយលើកហេតុផលថា នៅមិនទាន់មានព័ត៌មានលម្អិតជាក់លាក់នៅឡើយ។
គួរឱ្យដឹងផងដែរថា ការឆ្មក់ចូលនៅព្រឹកនេះ គឺកើតឡើងក្នុងពេលមួយសប្ដាហ៍បន្ទាប់ពីគណៈកម្មការមូលបត្រ និងអនាគត ដែលស្ថិតនៅក្រោមគណៈកម្មការសេវាកម្មហិរញ្ញវត្ថុនៃប្រទេសកូរ៉េខាងត្បូង បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងលោក Bang Si Hyuk ដោយចោទប្រកាន់ប្រធានក្រុមហ៊ុននេះថា បានបំពានច្បាប់ទីផ្សារមូលធនដោយចូលរួមក្នុងការអនុវត្តការជួញដូរដោយអយុត្តិធម៌៕

























Account
Security
Favourite Content