ចៀសបាន​ជាការ​ល្អ! រឿងតូចៗ​​ ៤ យ៉ាង ​ដែលអាច​បង្ក​បញ្ហា​រវាង​អ្នក​ជិត​ខាងច្រើន​បំផុត

សង្គម​ ឬ​សហគមន៍​មួយ​ប្រៀប​ដូច​ជា​រាវ​ចានអ៊ីចឹង​ ការ​រស់​នៅ​តែង​តែ​មាន​ការ​ប៉ះ​ពារ​គ្នា​។ ​រាល់​បញ្ហា​ដែល​តែង​តែ​កើត​មាន​ឡើង​រវាង​អ្នក​ជិត​ខាង​ភាគច្រើន​​ជា​រឿង​តូច​ៗ​ដែល​ពួក​គេ​មិន​សូវ​បាន​យក​ចិត្ត​ទុក។ យ៉ាង​ណា​គ្មាន​នរណា​ម្នាក់​ចង់​បាន​អ្នក​ចិត្ត​ខាង​ដែល​មាន​អាកប្បកិរិយា​មិន​សូវ​ល្អ​នោះ​ទេ។ បើ​យើង​ក្រឡេក​មក​មើល​ការ​ទិញ​ផ្ទះ​ល្វែង​ យើង​នឹង​ទទួល​បាន​ផ្ទះ​ជាប់ៗ​គ្នា​ដែល​អាច​ងាយ​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​កើត​ឡើង​មែន​ទែន ដែល​ខុស​ពី​ការ​ដែល​ទិញ​ផ្ទះ​មាន​តម្លៃ​ថ្លៃ​មាន​ទីធ្លា​ របង​បិទ​ជិត​ដាច់​ដោយ​ឡែក​ដែល​វា​អាច​បង្ការ​បញ្ហា​មួយ​ចំនួន។ បញ្ហា​នៅ​ត្រង់​ថា​យើង​មិន​អាច​មើល​ធ្លុះ​ចរិត​របស់​អ្នក​ជិត​ខាង​នោះ​ទេ​មុន​ពេល​ទិញ​ផ្ទះ ហើយ​បើ​សិន​ជា​យើង​ជា​អ្នក​ទិញ​មុន​ទៀត​នោះ​វា​កាន់​តែ​យ៉ាប់​ទៅ​ទៀត​(មាន​តែ​លើក​ដៃ​ប្រណម​តែ​ប៉ុណ្ណោះ)។ យ៉ាង​ណា​យើង​​មក​មើល​ពី​បញ្ហា​ទាំង​៤ ដែល​តែង​តែ​ជា​មុខ​សញ្ញា​បង្ក​បញ្ហា​រវាង​អ្នក​ជិត​ខាង។

១ ការ​ចត​ឡាន​​បិទ​ផ្លូវ​ចេញ​ចូល

ការ​ចត​ឡាន​នេះ​ជា​បញ្ហា​ចម្បង​មួយ​ដែល​យើង​តែង​តែ​ឃើញ​កើត​មាន​ឡើង​។ ផ្ទះ​ល្វែង​ ឬ​ផ្ទះ​អាជីវកម្ម​ដែល​ស្ទើរ​តែ​ទាំង​អស់​សាង​សង់​ឡើង​មាន​ចំណត​ឡាន​តែ​មួយ​ប៉ុណ្ណោះ។ បញ្ហា​នេះ​ហើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ភាគ​ច្រើន​ចត​ឡាន​របស់​ខ្លួន​នៅ​លើ​ផ្លូវ​មុខ​ផ្ទះ​ខ្លួន ហើយ​ហួស​ចូល​មុខ​ផ្ទះ​អ្នក​ដទៃ​ធ្វើ​ឲ្យ​បាំង​ផ្លូវ​ចេញ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក​។ យ៉ាង​ណា​ប្រសិន​បើ​យើង​អាច​កែប្រែ​បញ្ហា​នេះ​បាន​ វា​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ដែល​តែង​តែ​កើត​ឡើង​រវាង​អ្នក​ជិត​ខាង​ផង​ដែរ។

២ ការ​ចាក់​តន្ត្រី

បញ្ហា​សំឡេង​រំខាន​ពី​ការ​ចាក់​តន្ត្រី​ឮខ្លាំង​ៗ​ដោយ​​អ្នក​ជិត​ខាង​នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​យើង​គ្រប់​គ្នា​កំពុង​តែ​ជួប​ប្រទះ​ក្នុង​ការ​រស់​នៅ​សព្វថ្ងៃ​នេះ។ សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​ប្រជាជន​មាន​លទ្ធភាព​ចំណាយ​ទៅ​លើ​របស់​មួយ​ចំនួន​ដើម្បី​បំពេញ​តម្រូវ​ការ​សប្បាយ​របស់​ខ្លួន។ ក្នុង​នោះ​យើង​ឃើញ​ថា​មនុស្ស​មួយ​ក្រុម​តូច​ដែល​បំពេញ​តម្រូវ​ការ​សប្បាយ​របស់​ខ្លួន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​អ្នក​ដទៃ​ ប្រើប្រាស់​មិន​ត្រូវ​ពេល​វេលា​ មិន​ត្រូវ​កាលៈទេសៈ​ធ្វើអ្វី​តាម​តែ​ចិត្ត​របស់​ខ្លួន​ តែ​យ៉ាង​ណា​ក៏​មាន​មនុស្ស​មួយ​ចំនួន​ដែល​បំពេញ​តម្រូវ​ការ​សប្បាយ​របស់​ខ្លួន​ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​អ្នក​ដទៃ​ផង​ដែរ។

៣ ការ​ហាល​ខោអាវ​មុខ​ផ្ទះ

ប្រសិន​បើ​យើង​រស់​នៅ​ផ្ទះ​ដែល​មាន​ទីធ្លា​ធំ​គ្រប់​គ្រាន់​ បញ្ហា​មួយ​នេះ​វា​មិន​មែន​ជា​បញ្ហា​ចោទ​នោះ​ទេ តែ​ប្រសិន​បើ​ផ្ទះ​ដែល​គ្មាន​ទីធ្លា​ធំ​គ្រប់​គ្រាន់​ដូចជា​ផ្ទះ​ល្វែង​ ឬ​ផ្ទះ​ជាប់​ៗ​គ្នា​រឿង​មួយ​នេះ​អាច​បង្ក​បញ្ហា​បាន។ ប្រសិន​បើ​ហាល​ត្រឹម​មុខ​សំយ៉ាប​ផ្ទះ​របស់​ខ្លួន​វា​មាន​ផល​ប៉ះពាល់​តែ​ក្លិន​ប៉ុណ្ណោះ តែ​មនុស្ស​មួយ​ចំនួន​តូច​មិន​អស់​ចិត្ត​ឡើយ​ដោយ​សារ​ក្នុង​សំយ៉ាប​ផ្ទះ​គ្មាន​ថ្ងៃ​ ដូច្នេះ​ហើយ​ការ​ហាល​ខោអាវ​របស់​ពួកគេ​អាច​ឈាន​ទៅ​ដល់​លើ​ផ្លូវ​ឯណោះ។

៤ បញ្ហា​សត្វ​ចិញ្ចឹម

ការ​ចិញ្ចឹម​ឆ្កែ ឆ្មា ឬ​សត្វ​ដទៃ​ទៀត​អាច​បង្ក​សំឡេង​រំខាន​ដល់​អ្នក​ជិតខាង​បាន។ បញ្ហា​ដែល​គេ​តែង​តែ​លើក​ឡើង​នោះ​មិន​ត្រឹម​តែ​សំឡេង​ប៉ុណ្ណោះ​ទេ តែ​អាច​មាន​បញ្ហា​ផ្សេង​ទៀត​ដូច​ជា​ចៃ និង​រោម​របស់​វា​ដែល​អាច​ប៉ះពាល់​ទៅ​ដល់​មនុស្ស​ដែល​មាន​បញ្ហា​អាឡែស៊ី​។ ចំពោះ​បញ្ហា​នេះ​ភាព​ច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ការ​រស់​នៅ​បែប​ខុនដូ​ដោយសារ​តែ​បញ្ហា​លំហ​រស់​នៅ​រួម។ យ៉ាង​ណា​បញ្ហា​នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​មួយ​ជ្រុង​ ក៏​ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​សត្វ​ចិញ្ចឹម​ហើយ​ចង់​ចិញ្ចឹម​វា​អ្នក​គួរ​មាន​វិធាន​ការ​ដើម្បី​ធានា​បាន​ថា​វា​មិន​ប៉ះពាល់​ទៅ​ដល់​អ្នក​ដទៃ។

ខាង​លើ​នេះ​គឺ​ជា​រឿង​ ៤​យ៉ាង​ដែល​តែង​តែ​បង្ក​ជា​បញ្ហា​រវាង​អ្នក​ជិត​ខាង។ យ៉ាងណា​រាល់​បញ្ហា​ទាំង​អស់​សុទ្ធ​តែ​មាន​ដំណោះ​ស្រាយ​ ហើយ​សម្រាប់​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ​ គ្មាន​វិធី​ណា​ដែល​ល្អ​ជាង​ការ​ពិភាក្សា​គ្នា​ដោយ​ត្រង់​ៗ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នោះ​ទេ។ ដរាប​ណា​មាន​ការ​ជជែក​គ្នា​ពី​បញ្ហា​ ដំណោះ​ស្រាយ​ប្រាកដ​ជា​មាន​មិន​ខាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ