កាលពីយប់ថ្ងៃទី២៤ ខែធ្នូនេះ ក្រសួងការបរទេស នៃរដ្ឋាភិបាលឥណ្ឌា បានចេញសេចក្ដីថ្លែងការណ៍ ដោយសង្កត់ធ្ងន់ថា ការបំផ្លាញរូបសំណាកអាទិទេពនៃសាសនាហិណ្ឌូរបស់ថៃ ជាទង្វើទទួលយកមិនបាន។


នៅក្នុងសេចក្ដីថ្លែងការណ៍ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Randhir Jaiswal បាននិយាយថា៖ “យើងទទួលបានការរាយការណ៍ស្ដីពីការកម្ទេចរូបសំណាកនៃហិណ្ឌូសាសនា ដែលជាសំណង់សាងសង់ថ្មី នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនថៃ-កម្ពុជា”។
លោកបន្ត៖ “ព្រះនៃហិណ្ឌូសាសនា និងពុទ្ធសាសនាត្រូវបានគោរពបូជាយ៉ាងជ្រាលជ្រៅដោយប្រជាជនទូទាំងតំបន់ ដែលជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួម។ ទោះបីជាមានការទាមទារទឹកដីក្ដី តែទង្វើដែលមិនមានការគោរពដូច្នេះ បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកគោរពសាសនានៅជុំវិញពិភពលោក និងជារឿងមិនគួរកើតមានឡើយ”។
អ្នកនាំពាក្យរូបនេះ ក៏បានស្នើផងដែរថា៖ “យើងសូមអំពាវនាវម្តងទៀតដល់ភាគីទាំងពីរឱ្យវិលត្រឡប់ទៅរកកិច្ចចរចា និងការទូតដើម្បីស្តារសន្តិភាពឡើងវិញ ជៀសវាងការបាត់បង់ជីវិត ក៏ដូចជាការខូចខាតទ្រព្យសម្បត្តិ និងបេតិកភណ្ឌបន្ថែមទៀត”៕


រូបភាព៖ បណ្ដាញសង្គម

























Account
Security
Favourite Content