រឿង​ ៤យ៉ាង​អ្នក​អាច​ធ្វើ​ដើម្បី​អ្នក​ម្ដាយ​ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ក្នុង​ថ្ងៃ​ពិសេស​របស់​គាត់

ទិវា​អ្នក​ម្ដាយ​ដែល​នឹង​មក​ដល់​នា​ថ្ងៃ​ទី​៨ ឧសភា នេះ​គឺ​ជា​ថ្ងៃ​ដ៏​ពិសេស​មួយ​ប្រចាំ​ឆ្នាំ​ ២០២២ សម្រាប់​អ្នក​ម្ដាយ​គ្រប់​រូប។ ទិវា​អ្នក​ម្ដាយ​អន្តជាតិ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជុំ​វិញ​ពិភព​លោក​ដើម្បី​ជា​ការ​ដឹង​គុណ និង​បង្ហាញ​ក្ដី​ស្រលាញ់​ទៅ​ដល់​ស្ត្រី​ម្នាក់​ដែល​ចិញ្ចឹម​បី​បាច់​យើង​តាំង​ពី​តូច​ក្រូចឆ្មារ។ យ៉ាង​ណា​បើ​សិន​ជា​គ្មាន​គម្រោង​អ្វី​ធំ​ដុំ​ដើម្បី​គាត់​ អ្នក​គ្រាន់​តែ​ធ្វើ​ទង្វើ​ទាំង​នេះ​ក៏​អាច​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត​ ហើយ​ថែម​ទាំង​មិន​ចំណាយ​ប្រាក់កាក់​ទៀត​ផង។

១ កុំ​ត​មាត់​ជា​មួយ​នឹង​គាត់​

គ្រាន់​តែ​មិន​ត​មាត់​ជា​មួយ​នឹង​គាត់​មួយ​ថ្ងៃ​វា​មិន​ពិបាក​ខ្លាំង​នោះ​ទេ​។ ខាំ​មាត់​សង្កត់​ចិត្ត​ ឬ​ខាំ​អណ្ដាត​ខ្លួន​ឯង​បើ​អាច (ខាំ​តិចៗ)​។ អ្នក​អាច​ធ្វើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ឬ​ធ្វើ​តាម​អ្វី​ដែល​គាត់​ប្រើ​។ វា​គ្រាន់​តែ​ជា​ទង្វើ​តូច​មួយ​ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​គាត់​មាន​ការ​ភ្ញាក់​ផ្អើល និង​សប្បាយ​ចិត្ត​ពេញ​មួយ​ថ្ងៃ​ក៏​អាច​ថា​បាន។

២ តេ ឬ​ Call ទៅ​សួរ​សុខ​ទុក្ខ​គាត់

ប្រសិន​បើ​អ្នក​រស់​នៅ​ឆ្ងាយ​ពី​គាត់​ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ចំណាយ​ពេល​ជា​មួយ​គាត់​នៅ​លើ​ទូរស័ព្ទ ដោយ​ឆាត​ ឬ​និយាយ​ពី​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត។ អ្នក​អាច​និយាយ​ពី​អ្វី​ដែល​អ្នក​ចាំ​បាន​កាល​ពី​ខ្លួន​នៅ​ក្មេង ឬ​និយាយ​ពី​អ្វី​ដែល​គាត់​ចូល​ចិត្ត​ជា​ដើម។

៣ ធ្វើ​ការងារ​របស់​គាត់

ប្រសិន​បើ​អ្នក​មាន​ពេល​ទំនេរ​ អ្នក​អាច​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ទាំង​អស់​ដើម្បី​ឲ្យ​គាត់​មាន​ពេល​សម្រាក​មួយ​ថ្ងៃ។ ធ្វើ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​តាម​ដែល​អ្នក​អាច​ធ្វើ​បាន​ដូច​ជា​ លាង​ចាន បោសផ្ទះ ស្រោច​ដំណាំ​ជុំ​វិញ​ផ្ទះ​ជា​ដើម។

៤ មើល​រឿង​ដែល​គាត់​ចូល​ចិត្ត​ជា​មួយ​គាត់

ពេល​ខ្លះ​កាដូ​ដែល​មាន​ការ​ខិតខំ​ច្រើន​អាច​មាន​តម្លៃ​ជាង​កាដូ​ដែល​មាន​តម្លៃ​ថ្លៃ​ទៅ​ទៀត។ បន្ទាប់​ពី​ជួយ​កិច្ច​ការ​គាត់​ហើយ​ នាំ​គាត់​ទៅ​មុខ​ទូរទស្សន៍​ដាក់​រឿង​ដែល​គាត់​ចូល​ចិត្ត​ និង​មាន​អាហារ​សម្រន់​ខ្លះ​ទៀត​កាន់​តែ​ល្អ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ