ហេតុអ្វី​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ចាំ​បាច់​ត្រូវ​សូត្រ​មន្ត​រំដោះ​គ្រោះ​មុន​ពេល​ចូល​ឆ្នាំ​ថ្មី?

«ការ​សូត្រ​មន្ត​រំដោះ​គ្រោះ​» គឺ​ជាទនៀម​ទម្លាប់​មួយរបស់​ប្រជាពលរដ្ឋ​ខ្មែរ​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។ ជា​តឹកតាង​ទម្លាប់​នៃ​ការ​សូត្រ​មន្ត​រំដោះ​គ្រោះ​នៅ​​មុន​ពេល​ចូល​ឆ្នាំ​នេះ​​នៅ​តែ​បន្ត​កើត​មាន​ជា​រឿយ​ៗ​រហូត​មក​ដល់​សព្វថ្ងៃ​បើ​ទោះ​បី​ជា​សង្គម​ខ្មែរ​មាន​ការ​អភិវឌ្ឍ​ឆ្ងាយ​យ៉ាង​នេះ​ហើយ​ក្ដី។ តើ​ការ​សូត្រ​មន្ត​រំដោះ​គ្រោះ​នេះ​ជា​អ្វី? ហេតុអ្វី​បាន​ជា​ខ្មែរ​ប្រកាន់​ខ្ជាប់​នូវ​អប្បិយជំនឿ​មួយ​នេះ​មិន​សាបសូន្យ។

«សម្រាប់​ការ​សូត្រ​មន្ត​រំដោះ​គ្រោះ​មុន​ចូល​ឆ្នាំ​​គឺ​ជា​ជំនឿ​មួយ​របស់​ប្រជាជន​ខ្មែរ​យើង​នោះ​ទេ ដោយ​គេ​យល់​ថា​មួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​វា​នឹង​មាន​រឿង​រ៉ាវ​រឿង​អាស្រូវ​ បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​បាន​កើត​ឡើង និង​បាន​ដិត​ដាម​ដក់ជាប់​នៅ​ក្នុង​ខ្លួន ដូច្នេះ​ហើយ​មុន​​នឹង​ដល់​ពេល​ចូលឆ្នាំ​គេ​ក៏​យល់​និង​គិត​ថា​ត្រូវ​និមន្ត​ព្រះសង្ឃ​ដើម្បី​សូត្រ​មន្ត​​រំដោះ​គ្រោះ​លើក​រាសី​សុំ​ជោគ​សុំ​ជ័យ សុំ​លាភ សព្វ​គ្រប់​បែប​យ៉ាង​ដើម្បី​បណ្ដេញ និង​កម្ចាត់​នូវ​វិបត្តិ​គ្រោះថ្នាក់​ភ័យអន្តរាយ រឿង​អាក្រក់​ផ្សេង​ៗ​ទាំងអស់​នោះ​ឲ្យ​វា​រលាយ​រលត់​ផុត​ទៅ​តាម​ឆ្នាំ​ចាស់ និង​សុំ​សុភមង្គល​សិរី​សួស្ដី​នៅ​ក្នុង​ឆ្នាំ​ថ្មី​រក​ប្រកប​ការងារ​អ្វី​ក៏​បាន​សម្រេច​ជោគជ័យ។ » ខាង​លើ​នេះ​គឺ​ជា​សង្ឃដីកា​របស់​ព្រះ​តេជគុណ វឿន វ៉ា គង់​នៅ​វត្ត​ប្រាសាទ​គោកចក សង្កាត់​គោកចក ខេត្ត​សៀមរាប។

ព្រះ​តេជគុណ​​ក៏​បាន​បញ្ជាក់​ថា«វា​គឺ​ជា​ជំនឿ​នៃ​យល់​ឃើញ​ គិត​ឃើញ​ថា ឲ្យ​វា​អស់​រំដោះ​គ្រោះ​កម្ម​គ្រោះ​កាច គ្រោះ​ថ្ងៃ គ្រោះ​ខែ គ្រោះ​ឆ្នាំ​ដោយ​សព្វ​គ្រប់​នោះ​ឲ្យ​រលត់​រលាយ​ទៅ​តាម​ឆ្នាំ​ដែល​បាន​កន្លង​ផុត​ទៅ។» នេះ​គឺ​ជា​ការ​យល់ឃើញ​របស់​ប្រជាជន​ខ្មែរ​ដែល​មាន​តាំងតែ​ពី​សម័យ​បូរាណ​កាល​មក​ម្ល៉េះ។

ផ្ទុយ​ពី​ការ​យល់​ឃើញ​ខាងលើ​ព្រះ​តេជគុណ​ដែល​តែងតែ​ប្រតិបត្តិ​នូវ​ធម៌​របស់​ព្រះពុទ្ធ​យ៉ាង​ខ្ជាប់ខ្ជួន​មាន​សង្ឃដីកា​បន្ថែម​ថា« ការ​ដែល​ប្រជាជន​ខ្មែរ​យល់​ឃើញ​របៀប​នេះ​គឺ​មិនមែន​​ជា​រឿង​ដែល​ត្រឹម​ត្រូវ​ទៅ​តាម​ហេតុផល​ជាក់​ស្ដែង​នោះ​ទេ។ ពាក្យ​ថា”គ្រោះ” គឺ​មាន​ន័យ​ថា​ជា​អំពើ​អាក្រក់ ជា​អំពើ​ដែល​មិន​ល្អ ហើយ​សួរ​ថា​អំពើ​អាក្រក់​នោះ​នៅ​ទីណា? នៅ​កន្លែង​ណា? គឺ​វា​នៅ​ក្នុង​ចិត្ត​របស់​យើង​នោះ​ឯង ហើយ​វា​នៅ​លើ​ការ​ប្រព្រឹត្ត​ជាក់​ស្ដែង​របស់​យើង បើ​យើង​នៅ​តែ​ធ្វើ​អាក្រក់​​ទោះបី​ជា​យើង​និមន្ត​លោក​សូត្រ​ដេញ​ឧបទ្រព​គ្រោះ​កាច​ចង្រៃ​ដោយ​សព្វគ្រប់​ក៏​វា​មិន​អាច​ផុត​គ្រោះ​នោះ​ដែរ​នេះ​គឺ​ដោយសារ​តែ​យើង​នៅ​តែ​ធ្វើ​អាក្រក់​ឲ្យ​ខ្លួន​ឯង​ដូច្នេះ​ហើយ​ទើប​មនុស្ស​គ្រប់​រូប​គួរ​តែ​ធ្វើ​អំពើ​ល្អ​ជានិច្ច។»

«ដូច្នេះ​ហើយ​ទើប​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​គេ​តែង​តែ​លើក​ឡើង​ពី​សិរីសួស្ដី​បី​ប្រការ​ដែល​សំដៅ​ទៅ​ការ​ប្រព្រឹត្ត​ល្អ​ដែល​ផ្ដោត​សំខាន់​ទៅ​សកម្មភាព​បី គឺ​សកម្មភាព​តាម​ផ្លូវ​កាយ​ធ្វើ​តែ​អំពើ​ល្អ ផ្លូវ​វាចា​គឺ​និយាយ​សម្ដី​ល្អ សកម្មភាព​តាម​ផ្លូវ​ចិត្ត​មាន​ចិត្ត​ជ្រះ​ថ្លា​ទើប​ជា​សេចក្ដី​ដែល​អាច​នឹង​កើត​មាន​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ » នេះ​គឺ​ជា​សង្ឃដីកា​ផ្ដាំផ្ញើ​ចុង​ក្រោយ​របស់​ព្រះតេជគុណ​ដើម្បី​ជា​ការ​ក្រើនរំលឹក​ទៅ​ដល់​ប្រជាជន​ខ្មែរ​មួយ​ចំនួន​​ដែល​​មាន​ជំនឿ​ងប់ងុល​ខ្លាំង​ទៅ​លើ​​ការ​សូត្រ​មន្ត​រំដោះ​គ្រោះ​នា​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម