ដឹង​នៅ៖ច្បាប់​ចម្លែក​ៗ​ ៥នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​ជប៉ុន

ជប៉ុន​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​វិន័យ ច្បាប់​ទម្លាប់​តឹង​តែង និង​មាន​ប្រជាជន​ដែល​មាន​អាកប្បកិរិយា​ល្អ ខិតខំ​ធ្វើ​ការ​ដ៏​គួរ​ឲ្យ​គោរព។ មុន​នឹង​មាន​វប្បធម៌​ក្នុង​ការ​រស់​នៅ​ដ៏​ល្អ​បែប​នេះ​អ្វីៗ​គឺ​ចាប់​ផ្ដើម​ពី​ការ​អប់រំ។ យ៉ាង​ណា​ថ្ងៃ​នេះ​យើង​ក្រឡេក​មក​មើល​ពី​ច្បាប់​ចម្លែកៗ ៨ នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​ជប៉ុន។

១ សិស្ស​ស្រី​អាច​ពាក់​ខោ​ក្នុង​បាន​តែ​ពណ៌ស​ប៉ុណ្ណោះ

នៅ​ក្នុង​ប្រទេស​ជប៉ុន ដើម្បី​គេ​ប្រាកដ​ថា​សិស្ស​របស់​ពួកគេ​មាន​អនាម័យ និង​ស្អាត​នៅ​ក្នុង​សាលា​ គេ​តម្រូវ​ឲ្យ​សិស្ស​ស្រី​ពាក់​ខោ​ក្នុង​ពណ៌ស។ ជា​ទូទៅ​អ្នក​គ្រូ ជា​អ្នក​ពិនិត្យ​មើល​ជា​ទៀង​ទាត់​ថា​សិស្ស​របស់​ពួកគេ​គោរព​វិន័យ​ឬ​អត់។ ហើយ​ប្រសិន​បើ​មាន​សិស្ស​បំពាន​ច្បាប់​នោះ​ ពួក​គេ​នឹង​ត្រូវ​ដាក់ទោស​ភ្លាមៗ។

២ មិន​អនុញ្ញាត​ឲ្យ​យក​អាហារ​មក​ពី​ផ្ទះ​ឡើយ

សាលា​ជប៉ុន​មិន​អនុញ្ញាត​ឲ្យ​សិស្ស​ទៅ​ញុំា​អាហារ​នៅ​ខាង​ក្រៅ​ ឬ​យក​អាហារ​ផ្ទាល់​ខ្លួន​មក​ឡើយ ដោយ​សាលា​នឹង​ផ្ដល់​អាហារ​ទៅ​ឲ្យ​សិស្ស​គ្រប់គ្នា។ គោល​បំណង​ក្នុង​ការ​ហាម​ខាត់​មិន​ឲ្យ​យក​អាហារ​ផ្ទាល់​ខ្លួន​មក​សាលា​គឺ​ ពួក​គេ​ចង់​ឲ្យ​សិស្ស​ទាំង​អស់​ទទួល​បាន​អាហារ​ដូចគ្នា ឬ​ស្មើ​គ្នា បើ​ទោះ​បី​ជា​សិស្ស​នោះ​មក​ពី​គ្រួសារ​ក្រីក្រ​ក៏​ដោយ។

៣ សិស្ស​ត្រូវ​តែ​សម្អាត​ថ្នាក់​រៀន​ដោយ​ខ្លួន​ឯង

សាលា​ទាំង​អស់​របស់​ជប៉ុន​មិន​ជួល​អ្នក​ជួត​សម្អាត​ឡើយ។ ដោយ​ទំនួល​ខុស​ត្រូវ​នេះ​សិស្ស​ជប៉ុន​ត្រូវ​តែ​ធ្វើ​វា​ដោយ​ខ្លួន​ឯង​ រាប់​ចាប់​តាំង​ពី​ផ្លូវ​ដើរ​ ថ្នាក់​រៀន និង​បន្ទប់​ទឹក​ជា​ដើម។

៤ ការ​មាន​ទំនាក់​ទំនង​ស្នេហា​ត្រូវ​បាន​ហាម​

ទំនាក់​ទំនង​ស្នេហា​ត្រូវ​បាន​ហាម​ខាត់​ជា​ដាច់​ខាត​នៅ​ក្នុង​សាលា​ជប៉ុន។ ការ​អនុវត្ត​នេះ​មិន​ត្រឹម​តែ​អនុវត្ត​នៅ​សាលា​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ការ​ចូល​រួម​សហការ​ពី​អាណាព្យាបាល​នៅ​ផ្ទះ​ផង​ដែរ។​ បើ​យោង​ទៅ​តាម​ការ​លើក​ឡើង​របស់​គ្រូបង្រៀន​បាន​និយាយ​ថា​សិស្ស​នៅ​មាន​ភាព​ក្មេង​ខ្ចី​ខ្លាំង​ណាស់​ក្នុង​ការ​មាន​ស្នេហា​ ហើយ​ច្បាប់​នេះ​គឺ​ជួយ​ឲ្យ​ពួកគេ​ផ្ដោត​លើ​ការ​រៀន​បាន​ពេញ​លេញ។

៥ ឯកសណ្ឋាន​គឺ​ជា​រឿង​ចាំបាច់​បំផុត

នៅ​សាលា​ជប៉ុន សិស្ស​ទាំង​អស់​ត្រូវ​តែ​ពាក់​ឯកសណ្ឋាន​ជា​ចាំបាច់​។ សិស្ស​ប្រុស​តម្រូវ​ឲ្យ​ពាក់​អាវ​ធំ​ពណ៌​ខ្មៅ ឯ​សិស្ស​ស្រី​ត្រូវ​ស្លៀក​សំពត់ និង​អាវ​ឯកសណ្ឋាន។ នៅ​ពេល​ឈាន​ចូល​វិទ្យាល័យ​ឯកសណ្ឋាន​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ថែម​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម