រឿង​ ៥ យ៉ាង​នេះ​ជួយ​ឲ្យ​មាន​ភាព​ច្នៃប្រឌិត និង​​ឆ្លាត​ជាង​មុន​

ការ​បង្កើត​ចំណង់​ចំណូល​ចិត្ត​ថ្មី​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​រីករាយ​ប៉ុណ្ណោះ​ទេ​ តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ឆ្លាត​ជាង​មុន។ ការ​បង្កើត​ចំណង់ចំណូលចិត្ត​ថ្មី​ ឬ​ទម្លាប់​ថ្មី​ដាក់​សម្ពាធ​ឲ្យ​ខួរក្បាល​ដំណើរ​ការ​កាន់​តែ​លឿន និង​ប្រសើរ​ដែល​ធ្វើ​ឲ្យ​កាន់​តែ​ឆ្លាត​ជាង​មុន​។ ខាង​ក្រោម​គឺ​ជា​រឿង​ទាំង​៥ ដែល​ជួយ​ឲ្យ​អ្នក​ឆ្លាត​និង​មាន​ភាព​ច្នៃ​ប្រឌិត​ជាង​មុន។

១ លេង​ឧបករណ៍​តន្ត្រី​

ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ជាង​មុន និង​ឆ្លាត​ជាង​មុន​ចូរសាកល្បង​លេង​ឧបករណ៍​តន្ត្រី។ ការ​ស្ដាប់​តន្ត្រី​ និង​លេង​ឧបករណ៍​តន្ត្រី​ជួយ​ជំរុញ​ខួរក្បាល និង​បង្កើន​ទំហំ​នៃ​ការ​ចងចាំ​របស់​ខួរ​ក្បាល។ លើស​ពី​នេះ​ទៅ​ទៀត​ការ​លេង​ឧបករណ៍​តន្ត្រី​ជួយ​បង្កើន​ជំនាញ​ភាសា វិភាគ ភាព​អត់ធ្មត់ និង​ការ​ដោះ​ស្រាយ​បញ្ហា​ជា​ដើម។

២ អាន​អ្វីៗ​គ្រប់​យ៉ាង

ការ​អាន​ជា​ទម្លាប់​មួយ​ដែល​មនុស្ស​ជោគជ័យ​លើ​ពិភព​លោក​ភាគ​ច្រើន​មាន​។ ការ​អាន​មាន​ច្រើន​រូប​ភាព​ខ្លាំង​ណាស់​ដូចជា​ ការ​អាន​កាសែត សៀវភៅ ប្រលោម​លោក​ និង​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ជា​ដើម។ យ៉ាង​ណា​ក្រៅ​ពី​ជួយ​ឲ្យ​មនុស្ស​មាន​ចំណេះ​ដឹង​ទូលំទូលាយ និង​បង្កើន​ភាព​វៃ​ឆ្លាត​ ការ​អាន​ថែម​ទាំង​ជួយ​បំផុត​ភាព​តានតឹង បង្កើន​សុភមង្គល និង​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ផង​ដែរ។

៣ រៀន​ភាសា​បរទេស

ការ​រៀន​ភាសា​ថ្មី​អាច​អភិវឌ្ឍ​ផ្នែក​ខួរក្បាល​ថ្មី​បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​រៀន​ភាសា​ថ្មី​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លាត​ជាង​មុន​ដែល​វា​ជួយ​បង្កើន​ជំនាញ​ក្នុង​ការ​គិត​ស៊ីជម្រៅ ជំនាញ​ស្ដាប់ រៀបចំ​គម្រោង និង​ដោះ​ស្រាយ​បញ្ហា។

៤ សមាធិ

បើ​យោង​ទៅ​តាម​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​ព្រះសង្ឃ​ល្បី​ល្បាញ Dalai Lama និង​អ្នក​វិទ្យាសាស្ត្រ Richard Davidson ដែល​សិក្សា​អំពី​រលក​ខួរក្បាល​របស់​ព្រះសង្ឃ​ Dalai Lama អំឡុង​ពេល​លោក​សមាធិ​បាន​រក​ឃើញ​ថា​ពេល​សមាធិ​ធ្វើ​ឲ្យ​រលក​ខួរក្បាល​របស់​គាត់​បាន​បង្ហាញ​ថា​គាត់​ស្ថិត​ក្នុង​ស្ថានភាព​​ចិត្ត​ដែល​មាន​មេត្តា​ដ៏​ជ្រាលជ្រៅ។ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា​ការ​សមាធិ​អាច​ជួយ​គ្រប់​គ្រង​រលក​សញ្ញា​ខួរក្បាល​របស់​ខ្លួន​បាន​ដែល​មាន​ន័យ​ថា​សមាធិ​ជួយ​ឲ្យ​ពួក​គេ​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន កាត់​បន្ថយ​ស្ត្រេស និង​មាន​មាន​ថាមពល​ជាង​មុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ