កញ្ញា អ៊ិន លក្ខិណា បាននាំយកឈុតស្បៃខ្មែរ ដែលជាកេរដំណែលបន្សល់ទុកតាំងពីដូនតាទៅបង្ហាញនៅប្រទេសវៀតណាម។ ដោយគ្រងឈុតពណ៌ស្វាយ លាយទឹកប្រាក់ស័ក្ដិសមនឹងសម្បុរស្បែកពណ៌ស្រអែមស្រស់ ធ្វើឲ្យមនុស្សជាច្រើនតាមផ្លូវចាប់អារម្មណ៍ ងាកមើលទៅនាងសឹងគ្រប់គ្នា។

អ្នកដំណើរ និងម្ចាស់ស្រុកពេលឃើញ អ៊ិន លក្ខិណា គ្រងឈុតស្បៃដើរតាមដងផ្លូវ បានចោលក្រសែភ្នែកតាមមើលកញ្ញាមិនដាច់ឡើយ ដោយសារតែសម្រស់ និងភាពប្លែកភ្នែកនៃសម្លៀកបំពាក់ដែលប្រណីត ព្រមទាំងស្ថិតនៅលើរាងកាយស្រឡូនខ្ពស់ស្រឡះ មើលហើយមិនចេះណាយ។
Top 10 Miss Cosmo 2024 រូបនេះបង្ហាញស្នាមញញឹមយ៉ាងស្រទន់ និងស្រស់ស្រាយ ហាក់ធ្វើឲ្យកញ្ញាព្រមដូចទេពធីតា ដោយសារឈុតដ៏ស្អាត និងស្ទាយដើរដ៏សមសួមសមនារីខ្មែរ។


ទង្វើ អ៊ិន លក្ខិណា ទទួលបានការសរសើរ ក៏ដូចជាហ្វេននៅទីនោះចាប់អារម្មណ៍ខ្លាំង ព្រោះកញ្ញាជាបរវរកញ្ញា និងតារាបង្ហាញម៉ូដខ្មែរ ដែលមានទីផ្សារនៅទីនោះស្រាប់។ ដូចនេះច្បាស់ណាស់ថានឹងធ្វើឲ្យសាសន៍ដទៃបានស្គាល់ពីវប្បធម៌ខ្មែរដ៏អស្ចារ្យមួយនេះ នោះគឺឈុត «ស្បៃ» នេះតែម្ដង។
មួយរយៈនេះ បវរកញ្ញាខ្មែរជាច្រើនបាននាំគ្នាផ្សព្វផ្សាយពីឈុតស្បៃខ្មែរដ៏ស្រស់ស្អាត ទៅតាមប្រទេសដែលបានទៅដល់។ ជាក់ស្ដែងថ្មីៗនេះ កុយ អេនណា បានយកឈុតស្បៃ និងសំពត់ចរបាប់ និងបានទ្រង់គ្រឿងបុរាណផ្សេងៗជាច្រើន ទៅប្រទេសនៅអឺរ៉ុប និងអាមេរិក ហើយមុននេះបន្តិច លក្ខិណា ក៏បានបង្ហាញសកម្មភាពនោះដូចគ្នានៅប្រទេសវៀតណាម៕






រូបភាព៖ In Leakana























Account
Security
Favourite Content