ចេញពី Facebook! ដល់ពេល ARMY កម្ពុជាប្រើយុទ្ធសាស្រ្ត Instagram ដើម្បីបង្ហាញវត្តមាន និងកាត់បន្ថយគម្លាតជាមួយ BTS

ចាប់តាំងពីការបញ្ចប់កាតព្វកិច្ចយោធាជាស្ថាពរ ក្រុមចម្រៀងបុរសលំដាប់សកល BTS បានចាប់ផ្ដើមមានសកម្មភាពឡើងវិញយ៉ាងផុលផុស ទាំងការវិលត្រឡប់មកវិញ (Comeback) និងការបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកគាំទ្រ។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ សមាជិកទាំង ៧ រូប បានបង្ហាញវត្តមានយ៉ាងសកម្មនៅលើបណ្ដាញសង្គម Instagram ដែលនេះជាសញ្ញាវិជ្ជមានបង្ហាញថា ពួកគេចង់កាត់បន្ថយគម្លាត និងផ្ដល់ក្ដីស្រឡាញ់ជូន ARMY ឱ្យកាន់តែខ្លាំងជាងមុន។

បច្ចុប្បន្ន ARMY មកពីបណ្ដាប្រទេសជាច្រើនទាំងនៅអាស៊ីអាគ្នេយ៍ និងអឺរ៉ុប បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ Idol តាមរយៈការបង្កើតវីដេអូ Trend ក្បាច់រាំ និងវីដេអូកំប្លែងៗ (Meme)។ នេះគឺជាឱកាសដ៏ល្អសម្រាប់ ARMY កម្ពុជា ក្នុងការបង្ហាញសមត្ថភាពដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសមាជិកណាម្នាក់ក្នុងចំណោមអ្នកទាំង ៧។

ជាក់ស្ដែងដើម្បីឱ្យវីដេអូរបស់យើងមានភាពលេចធ្លោ និងប្លែកភ្នែក យើងមិនត្រឹមតែចេះរាំតាមក្បាច់ Original នោះទេ ប៉ុន្តែយើងក៏អាចបញ្ចូលនូវអត្តសញ្ញាណខ្មែរទៅក្នុងមាតិកាទាំងនោះដូចជាការច្នៃម៉ូដសម្លៀកបំពាក់ដោយបញ្ចូលគ្នារវាងសាច់ក្រណាត់ហូលផាមួងខ្មែរ ឬក្បាច់ខ្មែរជាមួយនឹងម៉ូដបែបសម័យទំនើប ឬឈុតប្រពៃណីកូរ៉េ។ ជាងនេះទៀត ហ្វេននៅកម្ពុជាទាំងមូលក៏ត្រូវចេះលួចយកចំណុចតូចៗផ្សេងទៀតជ្រើសរើសទីតាំងស្អាតៗក្នុងប្រទេសកម្ពុជា ដែលស៊ីគ្នាជាមួយចង្វាក់ភ្លេង និងបរិយាកាសនៃបទចម្រៀង។ មិនតែប៉ុណ្ណោះយើងក៏អាចរៀនបង្កើត Trend វីដេអូ Meme កំប្លែងៗ ឬការ Reaction បែបគួរឱ្យស្រឡាញ់ដែលមានភាគរយខ្ពស់អាចទាក់ទាញអារម្មណ៍សមាជិកណាម្នាក់របស់ BTS ដែរ។

ទន្ទឹមនឹងការបង្ហាញក្ដីស្រឡាញ់ ចំណុចដែល ARMY កម្ពុជា និងហ្វេនខេប៉ុបផ្សេងទៀតត្រូវចងចាំជានិច្ចគឺ “ការរក្សាកិត្តិយសជាតិ”។ ក្នុងនាមជាអ្នកគាំទ្រតំណាងឱ្យប្រទេសមួយយើងមិនគួរប្រើប្រាស់ពាក្យសម្ដី ឬបង្កើតវីដេអូណាមួយដែលប៉ះពាល់ដល់ប្រទេសជិតខាង ឬបង្កជាជម្លោះក្នុងបណ្ដាញសង្គមឡើយ។ ជាក់ស្ដែងប្រសិនបើទើសខ្លាំង ឬមិនពេញចិត្តខ្លាំង​ វិធីល្អបំផុតគឺការអូសរំលងចោល កុំចាប់អារម្មណ៍ ហើយកុំបញ្ចេញកំហឹងតាមអារម្មណ៍ដោយសារមិនថា BTS ឬក្រុមខេប៉៉ុបដទៃនោះទេគឺសុទ្ធតែជាក្រុមដែលមានឥទ្ធិពលកម្រិតសកលរាល់សកម្មភាពអវិជ្ជមានណាមួយអាចងាយនឹងធ្វើឱ្យគេកត់ត្រាឈ្មោះប្រទេសយើងក្នុង “បញ្ជីខ្មៅ” នៃពិភព K-Pop បំផុត។ ផ្ទុយទៅវិញ នេះគឺជាពេលវេលាល្អបំផុតដែលយុវជនខ្មែរយើងត្រូវប្រើប្រាស់ភាពវៃឆ្លាត និងបច្ចេកវិទ្យា ដើម្បីបង្ហាញពិភពលោកតាមរយៈបណ្ដាញសង្គមធំៗ ក្រៅពី Facebook ឱ្យគេបានស្គាល់ថា៖ “នៅទីនេះ ក៏មានវត្តមានអ្នកគាំទ្រកម្ពុជាដែលពោរពេញដោយសមត្ថភាព និងសេចក្ដីថ្លៃថ្នូរផងដែរ”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *