មិនធម្មតា ទស្សនីយភាពសម្ដែងរបស់តារាចម្រៀង ២ ដួងរបស់កម្ពុជា អ្នកនាង ទេព បូព្រឹក្ស និងលោក ជី ដេវីត ក្នុងកម្មវិធី Round Festival 2026 នៅប្រទេសហ្វីលីពីន ទទួលបានការគាំទ្រខ្លាំង ជាមួយសំឡេងហ៊ោកញ្ជ្រៀវពីសំណាក់អ្នកទស្សនារាប់ម៉ឺននាក់។

ទេព បូព្រឹក្ស និង ជី ដេវីត ជាតារាចម្រៀងក្នុងស្រុកដ៏ល្បីឈ្មោះរបស់កម្ពុជា ដោយអ្នកទាំងពីរបានបង្ហាញវត្តមានជាថ្មីនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី Round Festival 2026 របស់ទូរទស្សន៍កូរ៉េ KBS នៅឯប្រទេសហ្វីលីពីន។ ការសម្ដែងរបស់អ្នកនាង ទេព បូព្រឹក្ស និងស្វាមី នាលើកទី២នេះ ទទួលបានការគាំទ្រ និងបានទាញការចាប់អារម្មណ៍ពីអ្នកទស្សនារាប់ម៉ឺននាក់ ឱ្យស្រែកហ៊ោកញ្ឆៀវ ទះដៃកងរំពង ក្នុងផ្ទាំងទស្សនីយភាពនៃបទចម្រៀង «TOP OF THE LADY» និង «ទេវរាជ»។
ការសម្ដែងរួមគ្នារបស់តារាចម្រៀងសម័យមិនចោលបុរាណ ទាំង២ដួង បានធ្វើឱ្យអ្នកគាំទ្រក្នុងស្រុកមានមោទកភាពជាខ្លាំង សម្រាប់ការនាំយកវប្បធម៌ដ៏ផូរផង់របស់ខ្មែរ មានទាំងចម្រៀង របាំ ក៏ដូចជាសំលៀកបំពាក់ ទៅបង្ហាញលើឆាកអន្តរជាតិនៅក្រៅប្រទេសនាលើកនេះ។





គួរឱ្យដឹងថា Round Festival ជាកម្មវិធីរបស់ទូរទស្សន៍ KBS ដ៏ល្បីរបស់ប្រទេសកូរ៉េ ដែលឆ្នាំនេះរៀបចំធ្វើនៅប្រទេសហ្វីលីពីន។ ជាមួយគ្នា តារាចម្រៀង២ដួងរបស់កម្ពុជា អ្នកនាង ទេព បូព្រឹក្ស និងលោក ជី ដេវីត ត្រូវបានអញ្ជើញឱ្យតំណាងកម្ពុជា សម្ដែងលើឆាកអន្តរជាតិដ៏ធំសម្បើម ក្នុងចំណោមតារាល្បីៗមកប្រទេសផ្សេងៗលើពិភពលោក៕
រូបភាព ៖ G-Devit
























Account
Security
Favourite Content