Kon Ant បង្ហាញសមត្ថភាពមិនត្រឹមទាក់ទាញអ្នកគាំទ្រក្នុងស្រុក សូម្បីផេក beauty pageant ក្រៅប្រទេសក៏ចាប់អារម្មណ៍

បេក្ខភាព Miss Universe Cambodia 2025 សុខគា គីមលាង ដែល​មាន​ស្លាក​លេខ ១៥ ដែល​បាន​កំពុង​រះ​ចិញ្ចែងចិញ្ចាច​លើ​វេទិកា​ថ្នាក់​ជាតិ​នៃ មិន​ត្រឹម​មាន​ការ​គាំទ្រ​ក្នុង​ស្រុក​ឡើយ កញ្ញា​ក៏​បាន​ទាក់​ចិត្ត​អ្នក​កាន់​ផេក beauty pageant នៅ​ក្រៅ​ប្រទេស​ជាច្រើន​ទៀត​ផង។

ថ្មី​ៗ​នេះ Missosology ដែល​ជា​ផេក​គាំទ្រ​ការ​ប្រកួត​បវរកញ្ញា​ដ៏​ល្បី បាន​និយាយ​ពី​ភាព​លេចធ្លោ និង​ទេពកោសល្យ​របស់ បេក្ខភាព​លេខ ១៥ នៃ Miss Universe Cambodia 2025។ ក្នុង​សំណេរ​ដ៏​វែង​អន្លាយ​របស់ Missosology បាន​រៀបរាប់​ថា ” ផ្លូវ​ទៅ​កាន់​ការ​ប្រកួត Universe Cambodia 2025 សុខគា គីមលាង ត្រូវ​បាន​ចុះ​ឈ្មោះ​ជា​ផ្លូវការ ជា​បេក្ខនារី #15 (MUC 15) ក្នុង​ការប្រកួត Miss Universe Cambodia 2025។ ជាមួយ​នឹង​តំណែង​ជា Universal Woman Cambodia 2025 នាង​បាន​ការ​គាំទ្រ​ដ៏​រឹងមាំ​មុន​តំណែង​​ជា​បេក្ខភាព Miss Universe Cambodia 2025។

Missosology បាន​បន្ថែម​ទៀត​ថា Kon Ant ត្រូវ បាន គេ កោតសរសើរ​មិន​ត្រឹម​តែ​ភាព​ស្រស់​ស្អាត និង​ភាព​ឆើតឆាយ​របស់​នាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កញ្ញា​ថែម​ទាំង​មាន​ភាព​ឆ្លាតវៃ វិន័យ និង​ការ​យល់​ដឹង​ជ្រាលជ្រៅ​ពី​វប្បធម៌​របស់​នាង​ទៀត​ផង។ អ្នក​គាំទ្រ​បវរកញ្ញា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ជា​ច្រើន​មើល​ឃើញ​ថា​នាង​ជា​បេក្ខភាព​ដ៏​ខ្លាំង​មួយ​រូប​ដើម្បី​ឈ្នះ​មកុដ​ថ្នាក់​ជាតិ និង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​កម្មវិធី Miss Universe 2025។

Style របស់​នាង​រួម​បញ្ចូល​គ្នា​ភាព​ឆើតឆាយ​បែប​ប្រពៃណី​ជាមួយ​នឹង​ភាព​ទំនើប​ទាន់សម័យ ដែល​បង្ហាញ​ជា​ញឹកញាប់​នៅ​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ សម្លៀកបំពាក់​សូត្រ និង​មកុដ​បុរាណ ដែល​ជា​រឿយ​ៗ​គឺជា​ការ​បង្ហាញ​ពី​និមិត្ត​សញ្ញាណ​ជាតិ។

ជីវិតដំបូង និងការអប់រំ

សុគា គឹមលាង កើត និង​ធំឡើង​នៅ​រាជធានី​ភ្នំពេញ។ តាំងពីក្មេងមក នាង​បង្ហាញ​ការ​ចាប់​អារមណ៍​យ៉ាង​ខ្លាំង​ចំពោះ​សិល្បៈ និង​វប្បធម៌​ខ្មែរ ជា​ពិសេសរបាំ​អប្សរា ដែល​ជា​ទម្រង់​សិល្បៈ​បុរាណ​ដ៏​ល្បី​បំផុត​របស់​ប្រទែស​កម្ពុជា។ នាង​បាន​បន្ត​ការ​សិក្សា​ផ្លូវការ​នៅ​អនុវិទ្យាល័យ​វិចិត្រសិល្ប​ក្នុង​រាជធានី​ភ្នំពេញ ឯកទេស​របាំ​បុរាណ​ខ្មែរ។ ក្រោយ​មក​នាង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​នៅ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។

ជាង​មួយ​ទសវត្សរ៍​មក​នេះ គីមលាង បាន​លះបង់ ដើម្បី​មាន​ភាព​ស្ទាត់​ជំនាញ​នៃ​របាំ​អប្សរា។ ការ​ប្ដេជ្ញា​ចិត្ត​របស់​នាង​ក្នុង​ការ​រក្សា​អត្តសញ្ញាណ​ខ្មែរ តាមរយៈ​ការ​សម្ដែង​របាំ​ប្រពៃណី​បានធ្វើ​ឲ្យ​នាង​ក្លាយ​ជា​មនុស្ស​ជាទី​ស្រលាញ់​នៅ​ក្នុង​សហគមន៍​វប្បធម៌។

នាង​បាន​សម្តែង​ទាំង​ជាតិ និង​អន្តរជាតិ ដោយ​បង្ហាញ​របាំ​បុរាណ​ខ្មែរ​នៅ​តាម​បណ្ដា​ប្រទេស​ដូចជា៖ ថៃ បារាំង ជប៉ុន អាល្លឺម៉ង់ នូវែលហ្សេឡង់ (ជា​ពិសេសនៅភ្នំ​ទឹកកក ដែល​វីដេអូ​អប្សរា​របស់​នាង​បាន​រីក​រាល​ដាល​ទាំង​ក្នុង និង​ក្រៅ​ប្រទេស) និង​ប្រទេស​ចិន។

វីដេអូ​របស់​នាង​បាន​ប្រមូល​ផ្តុំ​ការ​ចាប់អារម្មណ៍​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង TikTok, Instagram និង Telegram។ នាង​ប្រើ​វេទិកា​ទាំងនេះ​មិន​ត្រឹមតែ​ដើម្បី​កម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អប់រំ​យុវជន​អំពី​សិល្បៈ និង​បេតិកភណ្ឌ​របស់​កម្ពុជា​ផងដែរ។

វត្តមានឌីជីថល និងការតស៊ូមតិ

នៅលើ Instagram នាង​ទៅ​ដោយ @konant.official ដែលនាងចែករំលែក៖ពីក្រោយឆាក​នៃ​ការ​រៀបចំ​ការ​ប្រលង​របស់​នាង, ការ​សម្ដែង​របាំ​បុរាណ,បង្រៀន​ផាត់​មុខ​បែប​ខ្មែរ, សារស្តីពីមោទនភាពវប្បធម៌ និង​កម្លាំង​ស្ត្រី។

គីមលាង បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ថា បេសកកម្ម​របស់​នាង​គឺ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​មោទនភាព​ជាតិ​ក្នុង​វប្បធម៌​បុរាណ​របស់​ប្រទេស​កម្ពុជា និង​ជួយ​នាំ​យក​អត្តសញ្ញាណ​ខ្មែរ​ទៅកាន់​ឆាក​ពិភពលោក​តាមរយៈ​សិល្បៈ​របាំ និង​ថាមពល​នៃ​ការ​ប្រកួត​សម្រស់។ ចក្ខុវិស័យ របស់ សុខគា គីមលាង តំណាង​ឲ្យ​ស្ត្រី​ខ្មែរ​ជំនាន់​ថ្មី៖ សម័យ​ទំនើប មាន​ការ​អប់រំ មាន​មោទនភាព​ចំពោះ​ឫសគល់ និង​មិន​ខ្លាច​​ស្រមៃ​ធំ។ នាង​បាន​ច្រាន​ចោល​ការ​ផ្ដល់​ជូន​ភាពយន្ត និង​ពាណិជ្ជកម្ម​ក្នុង​ការ​លើក​ស្ទួយ​សិល្បៈ និង​ប្រពៃណី​របាំ​របស់​កម្ពុជា។ ការងារ​របស់​នាង​មិនមែន​គ្រាន់តែ​អំពី​កេរ្តិ៍ឈ្មោះ​ប៉ុណ្ណោះ​ទេ វា​ជា​បេសកកម្ម​មួយ​ក្នុង​ការ​អភិរក្ស លើក​កម្ពស់ និង​ធ្វើ​ជា​សាកល​វប្បធម៌​ខ្មែរ។ ជាមួយ​នឹង​ចរិត​ស្លូតបូត គុណធម៌ និង​តម្លៃ​វប្បធម៌​ដ៏​រឹងមាំ នាង​មិន​ត្រឹមតែ​ជា​បេក្ខភាព​លេចធ្លោ​ក្នុង​កម្មវិធី Miss Universe Cambodia 2025 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ឯកអគ្គរាជទូត​វប្បធម៌​ប្រចាំ​ប្រទេស​ទៀត​ផង៕

រូបភាព៖ Kon Ant

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយបញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ

មិនបោះបង់! អ្នកគាំទ្រ Kim Soo Hyun នាំគ្នាបរិច្ចាគប្រាក់ ១០០ លានវ៉ុន ក្នុងថ្ងៃខួបកំណើតលោក

នៅថ្ងៃទី ១៦ ខែកុម្ភៈ នេះ ក្រុមអ្នកគាំទ្ររបស់តារាសម្តែង Kim Soo Hyun ទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងនៅជុំវិញពិភពលោក បានរួមគ្នាបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ឬប្រហែល ៧៥ ០០០ ដុល្លារអាមេរិក ទៅកាន់

Stray Kids បង្កើតប្រវត្តិសាស្ត្រក្លាយជាក្រុមខេប៉ុបជំនាន់ទី ៤ ដែលទទួលបានពាន Daesang ច្រើនជាងគេ

នៅក្នុងកម្មវិធីពានរង្វាន់ Hanteo Music Awards (HMA) លើកទី ៣៣ ក្រុម Stray Kids បានដណ្តើមយកពានរង្វាន់ដ៏មានកិត្យានុភាព 'Best Album (Daesang)' ដែលជាពានរង្វាន់ធំ (Grand Prize) លើកទី ៣ ក្នុងអាជីពរបស់

ម្ចាស់ពាន RAPPER FIGHTER រដូវកាលទី២ បានទៅលើ GenZy

កម្មវិធី RAPPER FIGHTER រដូវកាលទី២ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃ ១៥ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រោយដំណើររៀបចំកម្មវិធីប្រកួតតាំងពីខែ កក្កដា ឆ្នាំ ២០២៥ មកម្ល៉េះ។ ដោយម្ចាស់ពានបានទៅលើតារាវ័យក្មេង GenZy

សាលាដូង លើភ្នំគិរីរម្យ ប្រឈមការបិទទ្វារ ព្រោះអស់ថវិកាក្នុងការ​ទ្រទ្រង់

សាលា​ដែល​ជួយ​ក្មេង​ៗ​តូច​ៗ​លើ​ភ្នំ​គិរីរម្យ​ឱ្យ​បាន​សិក្សា​រៀន​សូត្រ​ប្រឈម​នឹង​ការ​បិទ​ទ្វារ​ហើយ។ នេះបើយោងតាម​សម្ដីលោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលា​ដូង បាន​ប្រកាស​ ដ្បិត​ពុំ​អាច​មាន​លទ្ធភាព​ទ្រទ្រង់​បន្ត។

មួយឆ្នាំចូលឆ្នាំម្ដង! សិស្សចិនវ័យ ១៤ឆ្នាំម្នាក់វេចអីវ៉ាន់អស់ពីបន្ទប់ស្នាក់នៅទៅលេងស្រុកកំណើត

សិស្សចិនដែលស្នាក់នៅអន្តេវាសិកដ្ឋានម្នាក់ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមក្នុងប្រទេសចិន បន្ទាប់ពីមានអ្នកបង្ហោះរូបភាពរបស់គេកំពុងរង់ចាំរថភ្លើងទៅលេងស្រុកកំណើត ជាមួយនឹងការស្ពាយ 

Valentine ឆ្នាំនេះ នរិទ្ធ ចាប់ដៃ វណ្ណដា បញ្ចេញបទចម្រៀងថ្មី អត្ថន័យមធ្យម ងំអ្នកច្រៀងមើលទៅ cute

តារាចម្រៀងប្រុសដែលបេញដោយសមត្ថភាព នរិទ្ធ និង វណ្ណដា លែង​ឲ្យ​អ្នក​គាំទ្រ​រង់ចាំ​យូរ​ទៀតហើយ ដោយ​មុន​នេះ​បន្តិច​តារា​ប្រុស​ទាំង ២ របស់​ផលិតកម្ម​បារមី បាន​បញ្ចេញ​បទ “DECADE OF LOVE” អបអរ​បុណ្យ​នៃ​​ថ្ងៃ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

Leave a Reply

Your email address will not be published. Required fields are marked *