ទំនេរអត់អីធ្វើចុងសប្ដាហ៍! មករៀនធ្វើបាយដំណើបសង់ខ្យាទុរេនញ៉ាំលេងជុំគ្រួសារ

បាយដំណើបសង់ខ្យាទុរេនជាបង្អែមមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់ផ្អែមមុត ថែម​ទាំង​មាន​ក្លិនឈ្ងុយ ញ៉ាំ​រួច​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​រីករាយ។ ហើយ​បើ​សិន សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទុរេន​ស្រាប់​ទៀតកាន់តែ​មិន​អាច​​រំលង​បង្អែម​មួយមុខនេះ។ ដូច្នេះ បើ​ទំនេរ​ចុង​ស​ប្ដាហ៍​មិន​ដឹង​ធ្វើអ្វី សាក​ល្បង​ធ្វើញ៉ាំ​ខ្លួន​ឯង​ម្ដង​មើល ខណៈ​ដល់​ខែទុរេនស្រាប់ផង។

សម្រាប់​គ្រឿង​ផ្សំប្រិយមិត្ត​អាចលៃលកតាម​ចំនួន​អ្នកញ៉ាំ៖

-អង្ករ​ដំណើប (មួយកំប៉ុង ឬមួយកំប៉ុងកន្លះ)

-ខ្ទិះដូងស្រស់ ឬខ្ទិះដូងកញ្ចប់៣ កូនចាន

-ស្ករស១ ស្លាបព្រាបាយ

-ស្ករត្នោត ១ កូនចាន

-ពងទា ៣ គ្រាប់

-ទុរេន១គីឡូ

-ស្លឹកតើយ១ ទៅ ២ ដើម

-អំបិល១ ស្លាបព្រាកាហ្វេ

-សាច់ជូរ (បើប្រិយមិត្តចង់ឲ្យអង្ករដំណើបចំហុយទៅថ្លាល្អ សាច់ជូរគឺមិនអាចខ្វះបាន តែមិនចាំបាច់ត្រូវប្រើក៏បាន)

តោះឥឡូវកុំឲ្យយូរ មកដឹងពីរបៀបធ្វើទាំងអស់គ្នា៖

១. ដំបូង​ត្រូវ​លាង​អង្ករ​ដំណើប​ជា​មុន​សិន​ រួចត្រាំចោលមួយយប់។ បន្ទាប់ពីត្រាំហើយ យក​សាច់​ជូរ​មក​កូរ​ក្នុង​ទឹក​ដែល​ត្រាំ​អង្ករ​ឲ្យ​បាន ៥ នាទី ដើម្បី​ឲ្យ​សាច់​អង្ករ​មើល​ទៅ​ថ្លាល្អ រួច​យក​ទៅ​លាង​ឲ្យ​ស្អាត។ ដាក់​ដាំ​ទឹករួចកាត់​ស្លឹកតើយ​ចូល ដើម្បី​ឲ្យបាយដំណើបដែលចំហុយមានក្លិនឈ្ងុយល្អ តែ​បើ​គ្មាន​ស្លឹកតើយមិនបាច់ក៏បាន រួចដាក់បាយដំណើបចំហុយ ១៥ នាទី។

២. បន្ទាប់មកចាប់ផ្ដើមរម្ងាស់ខ្ទិះដូង ដោយ​​ចាក់​​ខ្ទិះ​ដូង​​មួយ​កូន​ចាន​កន្លះ​​ចូល​​ទៅ​ក្នុង​ឆ្នាំងតូចល្មម ​​ដាក់ស្ករស ១ ស្លាប​ព្រាបាយ ​រួច​កូរ​វាឲ្យរលាយ ហើយដាក់អំបិលបន្ដិច​។ បន្ទាប់​ពី​ពុះ​យក​វា​មក​កូរ​លាយ​ជាមួយ​បាយ​ដំណើប​ដែល​ចំហុយ​ឆ្អិន​ឲ្យសព្វរួចទុកមួយអន្លើ។

៣.យក​កូន​ឆ្នាំង​មួយ​ទៀត ដាក់ខ្ទិះដូង មួយកូនចានកន្លះដែលនៅសល់ គោះពងទា ៣ គ្រាប់ចូល ដាក់​ស្ករ​ត្នោត និង​ស្លឹកតើយ ច្របាច់ (ពាក់ស្រោមដៃ) ឲ្យ​ចូល​គ្នា រួច​ស្រង់​ស្លឹក​តើយ​ចេញ។ រួចដាក់ ទុរេន ចូល បើក​ភ្លើងតិចៗ ល្មម កូរ​ឲ្យឆ្អិនពងទា និង​ឡើង​ខាប់ សឹម​បិទ​ភ្លើង។

៤. ជា​​ចុង​ក្រោយគ្រាន់តែយកបាយ​ដំ​ណើប​ដែលបានធ្វើរួចរាល់​យក​មក​ដួស​ដាក់​ចាន​រួច​ដួស​សង់ខ្យា​ដែល​ឆ្អិន​ហើយ ស្រោចពីលើ តុបតែងតិចតួច ក្រែងលោទំនងថតបានមួយរូប ពីរ​រូប​ទុក​អួត​មិត្តភ័ក្ដិ​ឲ្យ​ឃ្លាន​ចង់​ញ៉ាំដែរ។

អ្នកចូល​ចិត្ត​បង្អែម​ផង ឬ ទុរេនផង​ ​ចាំ​អី​ទៀត​ធ្វើញ៉ាំតែម្ដងទៅ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។